១ កូរិនថូស 10:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល31 ដោយហេតុនេះ ទោះបីជាអ្នករាល់គ្នាហូប ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះ។ សូមមើលជំពូកKhmer Christian Bible31 ដូច្នេះ ទោះបីអ្នករាល់គ្នាបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ចុះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ក៏ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ សូមមើលជំពូកអាល់គីតាប31 ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ សូមមើលជំពូក |
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ឯតង្វាយទាំងនោះ អ្នកត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើសវិញ គឺបរិភោគជាមួយកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីអ្នក ព្រមទាំងពួកលេវីដែលរស់នៅទីក្រុងរបស់អ្នក។ ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន
ថ្លាងទាំងអស់នៅក្រុងយេរូសាឡិម និងនៅស្រុកយូដា ត្រូវញែកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ ពួកអ្នកដែលមកថ្វាយយញ្ញបូជា នឹងយកថ្លាងទាំងនោះសម្រាប់ស្ងោរតង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានអ្នកលក់ នៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតហើយ។:៚