កាឡាទី 6:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 កុំចាញ់បោកឡើយ! មិនអាចចំអកព្រះបានទេ។ ជាការពិត អ្វីក៏ដោយដែលមនុស្សសាបព្រោះ គេនឹងច្រូតបានការនោះឯង។ សូមមើលជំពូកKhmer Christian Bible7 កុំឲ្យចាញ់បញ្ឆោតឡើយ គ្មានអ្នកណាចំអកឲ្យព្រះជាម្ចាស់បានទេ ដ្បិតអ្នកណាព្រោះអ្វី អ្នកនោះនឹងច្រូតបានផលនោះឯង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយព្រះជាម្ចាស់បានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ សូមមើលជំពូកអាល់គីតាប7 សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយអុលឡោះបានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។ សូមមើលជំពូក |