Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 5:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កុំ​ស្រវឹង​ស្រា ដ្បិត​ស្រា​នាំ​ឲ្យ​ព្រើល​ចិត្ត តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 កុំ​ស្រវឹង​ស្រា​ឡើយ ដ្បិត​ស្រា​ជា​អបាយមុខ ផ្ទុយទៅវិញ ចូរឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 កុំ​ស្រវឹង​ស្រា​ ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​ផ្ដេសផ្ដាស​ឡើយ​ ប៉ុន្តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កុំ​ស្រវឹង​ស្រា ព្រោះ​ស្រា​បណ្ដាល​ឲ្យ​ថោក‌ទាប ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កុំ​ឲ្យ​ស្រវឹង​ស្រា ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កុំ​ស្រវឹង​ស្រា​ព្រោះ​ស្រា​បណ្ដាល​ឲ្យ​ថោក‌ទាប ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ។

សូមមើលជំពូក ចម្លង




អេភេសូរ 5:18
33 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ក៏​ស្រវឹង រួច​ដេក​អាក្រាត​នៅ​ក្នុងជំរំ​របស់​លោក។


អស់​អ្នក​ដែល​អង្គុយ​នៅ​ទ្វារ​ក្រុង នាំ​គ្នា​និយាយ​ដើម​ទូល‌បង្គំ ហើយ​មនុស្ស​ប្រមឹក យក​រឿង​ទូល‌បង្គំ​ទៅ​ធ្វើ​ជា​ទំនុក​ច្រៀង។


ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​ពីរ​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។


ខ្ញុំ​សូមដើរ​តាម​បង ហើយ​យើង​នឹង​រត់។ ស្ដេច​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ទ្រង់ យើង​នឹង​មាន​អំណរ ហើយ​រីក‌រាយ​ជា‌មួយ​ទ្រង់ យើង​នឹង​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ជា​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ស្រឡាញ់​ទ្រង់ នោះ​ត្រឹមត្រូវ​ណាស់។


ការ​ថើប​របស់​អូន​ប្រៀប​ដូច​ជា ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ឯក ដែល​ហូរ​ចុះ​មក​ដោយ​ស្រួល ក៏​ធ្វើ​ឲ្យ​បបូរ​មាត់​មនុស្ស ដេក​លក់​បាន​និយាយ​ឡើង។


នៅ​លើ​ភ្នំ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ចាត់​ចែង​ជប់‌លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជា‌រស​យ៉ាង​វិសេស និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង​យ៉ាង​ល្អ។


វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន​ប្រសប់ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង


ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិ‌ភោគ​ទៅ ចូរ​មក​ទិញ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ។


«កាល​ណា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ នោះ​កុំ​ឲ្យ​អ្នក ឬ​ពួក​កូន​របស់​អ្នក​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​ស្លាប់ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​ពូជ​តំណ​ត​ទៅ។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​លាង​ពែង លាង​ចាន​តែ​ខាង​ក្រៅ ប៉ុន្តែ ខាង​ក្នុង​ពេញ​ដោយ​សេចក្ដី​លោភ‌លន់ និង​តណ្ហា​របស់​ខ្លួន។


ហើយ​ចាប់​ផ្ដើម​វាយ​ដំ​ពួក​អ្នក​បម្រើ​ដែល​ជា​គូកន​របស់​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​ពួក​មនុស្ស​ប្រមឹក


ដ្បិត​កូន​នោះ​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់។ កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ទេ កូន​នោះ​នឹង​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​ពី​ផ្ទៃ​ម្តាយ​មក ។


បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​ដែល​គង់​ស្ថាន‌សួគ៌ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត»?។


ប៉ុន្តែ បើ​បាវ​បម្រើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា "ចៅហ្វាយ​អញ​ក្រ​មក" ហើយ​ក៏​តាំង​វាយ​ពួក​បាវ​បម្រើ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង


«ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​ដោយ​សេចក្តី​វក់​នឹង​ការ​ស៊ី​ផឹក និង​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ហើយ​លោ​តែ​ថ្ងៃ​នោះ​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ភ្លាម


«មនុស្ស​គ្រប់​គ្នា​តែង​លើក​ស្រា​ទំពាំង​បាយ​ជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​បាន​ពិសា​ច្រើន​ហើយ ទើប​លើក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជា​ក្រោយ តែ​អ្នក​វិញ បែរ​ជា​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ពេល​នេះ»។


ដ្បិត​លោក​ជា​មនុស្ស​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ជំនឿ ហើយបាន​នាំ​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់។


ចូរ​យើង​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ។


ដ្បិត​ពេល​អ្នក​រាល់​គ្នា​បរិ‌ភោគ ម្នាក់ៗ​ប្រញាប់​ប្រញាល់​តែ​នឹង​បរិ‌ភោគ​ម្ហូប​អាហារ​របស់​ខ្លួន​ឲ្យ​បាន​ឆ្អែត​មុន​គេ ទុក​ឲ្យ​អ្នក​ខ្លះ​នៅ​ឃ្លាន ហើយ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ស្រវឹង


ប៉ុន្តែ ពេល​នេះ ខ្ញុំ​សរ‌សេរ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ភប់​ប្រសព្វ​ជាមួយ​អ្នក​ណា​ដែល​ហៅ​ខ្លួន​ថា​ជា​បង‌ប្អូន តែ​ជា​មនុស្ស​សហាយ​ស្មន់ លោភ​លន់ ថ្វាយ‌បង្គំ​រូប​ព្រះ ជេរ​ប្រមាថ ប្រមឹក ឬ​បោក​បា្រស់​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិ‌ភោគ​ជាមួយ​ជន​ប្រភេទ​នោះ​ផង។


ពួក​ចោរ ពួក​លោភ​លន់ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​បោក​ប្រាស់ នោះ​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។


រួច​ត្រូវ​ជម្រាប​ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ​ថា "កូន​យើង​ខ្ញុំ​នេះ​វា​រឹង‌រូស ហើយ​បះបោរ មិន​ព្រម​ស្តាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក"។


ដ្បិត​អស់​អ្នក​ដែល​ដេក​លក់ គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។


គឺ​ជា​អ្នក​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ថា​ជា​មនុស្ស​ខិល​ខូច ហើយ​រឹង​ចចេស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម