Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 14:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប្រសិន‌បើ​អ្នក​ធ្វើ​ឲ្យ​បង‌ប្អូន​អ្នក​ព្រួយ​ចិត្ត​ដោយ​ព្រោះ​តែ​រឿង​អាហារ នោះ​អ្នក​មិន​រស់​នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ កុំ​ធ្វើ​ឲ្យ​អ្នក​ណា​ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយ​សារ​តែ​អាហារ​របស់​អ្នក​ឲ្យ​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ប្រសិនបើ​បងប្អូន​របស់អ្នក​ត្រូវ​ពិបាកចិត្ត​ព្រោះតែ​អាហារ នោះ​អ្នក​លែង​ដើរ​ដោយ​សេចក្ដីស្រឡាញ់​ទៀត​ហើយ​។ កុំ​បំផ្លាញ​អ្នកដែល​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​នោះ ដោយ​អាហារ​របស់អ្នក​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ប៉ុន្ដែ​ បើ​អ្នក​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ព្រួយចិត្ដ​ដោយសារ​តែ​រឿង​អាហារ​ នោះ​អ្នក​មិន​បាន​រស់នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ​ ដូច្នេះ​ ​កុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ដែល​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ជំនួស​ត្រូវ​វិនាស​ដោយសារ​តែ​អាហារ​របស់​អ្នក​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បងប្អូន​អ្នក​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា អ្នក​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់​បង់​ឲ្យ​សោះ ព្រោះ​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​គេ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ កុំ​ធ្វើ​ឲ្យ​អ្នក​ណា ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស ត្រូវ​វិនាស​ដោយ‌សារ​ម្ហូប​របស់​អ្នក​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បង​ប្អូន​អ្នក​ពិបាក​ចិត្ដ​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា​អ្នក​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់​បង់​ឲ្យ​សោះ ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​គេ​ហើយ។

សូមមើលជំពូក ចម្លង




រ៉ូម 14:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បញ្ឈឺ​ចិត្ត​ពួក​សុចរិត ដោយ​ភូត​កុហក ជា​ពួក​អ្នក​ដែល​យើង​មិន​បាន​ឲ្យ​ព្រួយ​ចិត្ត​សោះ ហើយ​អ្នក​បាន​ចម្រើន​កម្លាំង​ដៃ​នៃ​មនុស្ស​អាក្រក់ ដើម្បី​មិន​ឲ្យ​គេ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន ឲ្យ​បាន​សង្គ្រោះ​រួច​ជីវិត​វិញ​ឡើយ។


សេចក្តី​ស្រឡាញ់​មិន​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់​ជា​ការ​សម្រេច​តាម​ក្រឹត្យ‌វិន័យ។


មិន​ត្រូវ​បំផ្លាញ​កិច្ច‌ការ​របស់​ព្រះ ព្រោះ​តែ​រឿង​អាហារ​ណា​នោះ​ឡើយ។ តាម​ពិត អ្វីៗ​សុទ្ធ​តែ​ស្អាត​ទាំង​អស់ តែ​ចំពោះ​អ្នក​ណា​ដែល​បរិ‌ភោគ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដួល អ្នក​នោះ​បែរ​ជា​អាក្រក់​វិញ។


យើង​ម្នាក់ៗ​ត្រូវ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ត​ឡើង


ទោះ​បើ​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក៏​ដោយ តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​ប្រៀប​ដូច​ជា​ល​ង្ហិ​ន​ដែល​ឮ​ខ្ទ​រ ឬ​ដូច​ជា​ឈឹ​ង​ដែល​ឮ​ទ្រ​ហឹ​ង​ប៉ុណ្ណោះ។


រីឯ​ចំណី​អាហា​រ​ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «យើង​ទាំង‌អស់​គ្នា​សុទ្ធ​តែ​ចេះ​ដឹង»។ ការ​ចេះ​ដឹង​នាំ​ឲ្យ​អួត​បំប៉ោ​ង តែ​សេចក្តី​ស្រឡាញ់​ស្អាង​ចិត្ត​វិញ។


បង‌ប្អូន​អើយ ព្រះ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ឲ្យ​មាន​សេរី‌ភាព តែ​សូម​កុំ​ប្រើ​សេរី​ភាព​របស់​អ្នក​រាល់​គ្នា​ជា​ឱកាស​សម្រាប់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។


ហើយ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។


ពី​ដើម​ក៏​មាន​ហោរា​ក្លែង‌ក្លាយ​កើត​ឡើង​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​ព្រះ ដូច​ជា​គ្រូ​ក្លែង‌ក្លាយ​ដែល​នឹង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​នាំ​លទ្ធិ​ខុស​ឆ្គង ដែល​នាំ​ឲ្យ​វិនាស​ចូល​មក​ដោយ​សម្ងាត់ គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ គេ​នាំ​សេចក្ដី​វិនាស​យ៉ាង​ទាន់​ហន់​មក​លើ​ខ្លួន​គេ។


ព្រះ‌អង្គ​ជា​តង្វាយ​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​លោះ​បាប​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម