បងប្អូនអើយ សូមគិតអំពីផលប៉ះពាល់ដែលការសេពគ្រឿងស្រវឹងអាចនាំមកដល់ខ្លួនឯង និងអ្នកដទៃ។ ពេលស្រវឹងយើងអាចធ្វើការសម្រេចចិត្តខុសឆ្គង ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកនៅជុំវិញខ្លួន។ យើងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់យើង ហើយព្យាយាមរកជំនួយពីអ្នកដទៃ ដើម្បីចៀសវាងស្ថានភាពគ្រោះថ្នាក់ទាំងនេះ។
ចង់ប្រាប់បងប្អូនថា ការញៀនស្រា ក៏ដូចជាការញៀនអ្វីផ្សេងទៀតដែរ វាគឺជាទម្រង់មួយនៃការគោរពបូជារូបព្រះ។ អ្វីក៏ដោយដែលយើងប្រើប្រាស់ជំនួសព្រះ ដើម្បីបំពេញតម្រូវការចិត្តយើង វានឹងក្លាយជារូបព្រះ ហើយចងយើងជាប់នឹងវា។
ថ្ងៃនេះ ខ្ញុំចង់បង្ហាញដំណោះស្រាយមួយដែលអាចជួយបងប្អូនឲ្យរួចផុតពីភាពជាប់ឃុំឃាំងនេះ ដែលមិនផ្ដល់ផលប្រយោជន៍អ្វីដល់ជីវិតឡើយ។ ចូររួចផុតពីការញៀនស្រា ដោយអំណាចនៃព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រះលោហិតរបស់ទ្រង់មានឫទ្ធានុភាពគ្រប់គ្រាន់ ដើម្បីសំអាតរាងកាយ បន្សាបជាតិពុល ហើយប្រែក្លាយបងប្អូនឲ្យទៅជាមនុស្សថ្មី។
ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ម្នាលពួកប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយយំទៅ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំ ព្រោះតែស្រាទំពាំងបាយជូរផ្អែមនោះទៅ ដ្បិតស្រាទំពាំងបាយជូរផ្អែម ត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ។
ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។
គួរកុំបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ដួលឡើយ។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ដូច្នេះ បើព្រះរាជបុត្រារំដោះអ្នករាល់គ្នាឲ្យបានរួច នោះអ្នករាល់គ្នានឹងបានរួចមែន។
កុំមើលស្រាទំពាំងបាយជូរ ក្នុងកាលដែលមានពណ៌ក្រហម គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ ហើយហូរចុះទៅដោយស្រួលនោះឡើយ។
គេដើរទ្រាបក្នុងទីងងឹតឥតមានពន្លឺសោះ ព្រះអង្គក៏ធ្វើឲ្យគេដើរទ្រេតទ្រោត ដូចជាមនុស្សស្រវឹង។
ឱលេមយួលអើយ មិនគួរឲ្យពួកស្តេច សោយស្រាទំពាំងបាយជូរ គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នក ដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ
ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ ឈ្មោះថាគ្មានប្រាជ្ញា។
ដូច្នេះ អេលីនិយាយទៅនាងថា៖ «តើនាងនៅតែស្រវឹងដល់កាលណាទៀត? ចូរលះបង់ស្រាចោលទៅ»។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
វេទនាដល់ពួកអ្នកដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ។ ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្ត របស់ព្រះអង្គធ្វើដែរ។
កុំនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។
តើអ្នកណាពិបាកចិត្ត? តើអ្នកណាកើតទុក្ខព្រួយ? តើអ្នកណាទាស់ទែងគ្នា? តើអ្នកណាត្អូញត្អែរ? តើអ្នកណាត្រូវរបួសឥតហេតុ? តើអ្នកណាមានភ្នែកក្រហម? កុំលោភចង់បានឱជារស របស់អ្នកគ្រប់គ្រងឡើយ ដ្បិតជារបស់បញ្ឆោតទេ។ ជាពួកអ្នកដែលអង្គុយផឹកស្រាយ៉ាងយូរ ជាពួកអ្នកដែលស្វែងរកស្រាយ៉ាងខ្លាំង។ កុំមើលស្រាទំពាំងបាយជូរ ក្នុងកាលដែលមានពណ៌ក្រហម គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ ហើយហូរចុះទៅដោយស្រួលនោះឡើយ។ ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់ ហើយអុចដូចជាពស់ហនុមាន។ ភ្នែកឯងនឹងឃើញស្រីដទៃ ហើយចិត្តឯងនឹងពោលពាក្យខូចអាក្រក់ដែរ។ អ្នកនឹងបានដូចជាមនុស្ស ដែលដេកនៅកណ្ដាលសមុទ្រ ឬដូចជាមនុស្សដែលដេកនៅលើចុងដងក្តោង។ អ្នកនឹងពោលថា «គេបានវាយខ្ញុំ តែខ្ញុំមិនឈឺ គេបានសំពងខ្ញុំ តែខ្ញុំមិនដឹងខ្លួន តើពេលណាទើបខ្ញុំដឹងខ្លួន? ខ្ញុំនឹងទៅរកផឹកទៀត»។
ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។
ឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយសម្ដីពីរ មិនចំណូលស្រា មិនលោភចង់បានប្រាក់
ឱលេមយួលអើយ មិនគួរឲ្យពួកស្តេច សោយស្រាទំពាំងបាយជូរ គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នក ដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តិច្បាប់ ហើយបង្វែរសេចក្ដីយុត្តិធម៌ ពីមនុស្សដែលកើតទុក្ខវេទនា។
ព្រោះព្រះយេហូវ៉ាកាន់ពែងមួយនៅព្រះហស្ត ដែលមានស្រាកំពុងឡើងពពុះ ពែងនោះពេញដោយស្រាលាយជាស្រេច ព្រះអង្គនឹងចាក់បង្ហូរពីពែងនោះ ហើយមនុស្សអាក្រក់ទាំងប៉ុន្មាននៅផែនដី ត្រូវតែផឹកសម្រេងពីពែងនោះទាល់តែអស់។
«ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម
ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យភប់ប្រសព្វជាមួយអ្នកណាដែលហៅខ្លួនថាជាបងប្អូន តែជាមនុស្សសហាយស្មន់ លោភលន់ ថ្វាយបង្គំរូបព្រះ ជេរប្រមាថ ប្រមឹក ឬបោកបា្រស់ឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយជនប្រភេទនោះផង។
ចូរឲ្យគ្រឿងស្រវឹងដល់អ្នកណា ដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នក ដែលមានចិត្តជូរល្វីងវិញ ឲ្យគេផឹកចុះ ដើម្បីឲ្យបានភ្លេច សេចក្ដីកម្សត់ទុគ៌តរបស់គេ ឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀត។
ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ដ្បិតអស់អ្នកដែលដេកលក់ គេតែងដេកនៅពេលយប់ ហើយអស់អ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ។
មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកម្លាំង មិនមែនឲ្យបានស្រវឹងទេ
គេឃ្លេងឃ្លោងចុះឡើង ដើរទទ្រេតទទ្រោត ដូចមនុស្សស្រវឹង ហើយគេក៏ទាល់ប្រាជ្ញា។
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
៙ ព្រះអង្គរៀបតុនៅមុខទូលបង្គំ នៅចំពោះខ្មាំងសត្រូវរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ពែងទូលបង្គំក៏ពេញហូរហៀរ។
ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។
សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
ហើយចាប់ផ្ដើមវាយដំពួកអ្នកបម្រើដែលជាគូកនរបស់ខ្លួន ព្រមទាំងស៊ីផឹកជាមួយពួកមនុស្សប្រមឹក
ប៉ុន្តែ បើបាវបម្រើនោះគិតស្មានក្នុងចិត្តថា "ចៅហ្វាយអញក្រមក" ហើយក៏តាំងវាយពួកបាវបម្រើប្រុសស្រី ទាំងស៊ីផឹកស្រវឹង ដូច្នេះ ដល់ថ្ងៃដែលបាវបម្រើនោះមិនរង់ចាំ និងនៅវេលាណាដែលគាត់មិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយលោកនឹងធ្វើទោសយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយពួកមនុស្សមិនជឿផង។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
ដ្បិតពេលអ្នករាល់គ្នាបរិភោគ ម្នាក់ៗប្រញាប់ប្រញាល់តែនឹងបរិភោគម្ហូបអាហាររបស់ខ្លួនឲ្យបានឆ្អែតមុនគេ ទុកឲ្យអ្នកខ្លះនៅឃ្លាន ហើយអ្នកខ្លះទៀតបែរជាស្រវឹង
អាហារដែលអ្នកបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនឹងបាត់ពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកទៅ។
៙ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬទុកចិត្តនឹងមនុស្សលោក ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។
យើងបានរកនឹកក្នុងចិត្ត ពីរបៀបយ៉ាងណាដែលធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញា ហើយតោងជាប់នឹងសេចក្ដីចម្កួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់មួយជីវិត។
ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។
វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលម្អដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល របស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ ដ្បិតពីព្រះឱវាទមួយទៅព្រះឱវាទមួយ គឺព្រះឱវាទមួយទៅព្រះឱវាទមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ គឺបន្ទាត់មួយទៅបន្ទាត់មួយ មុខនេះបន្តិច មុខនោះបន្តិច ។ ព្រះអង្គនឹងមានព្រះបន្ទូលដល់ជនជាតិនេះ ដោយសម្ដីរឡប់ និងភាសាដទៃ។ ព្រះអង្គមានព្រះបន្ទូលនឹងគេថា៖ "នេះនែជាសេចក្ដីសម្រាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសម្រាកចុះ នេះជាទីលំហើយ តែគេមិនព្រមស្តាប់តាមសោះ" ហេតុនេះបានជាព្រះបន្ទូលនៃព្រះយេហូវ៉ា នឹងបានទៅដល់គេថា៖ "ពីព្រះឱវាទមួយទៅព្រះឱវាទមួយ គឺព្រះឱវាទមួយទៅព្រះឱវាទមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ គឺបន្ទាត់មួយទៅបន្ទាត់មួយ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅ ហើយដួលផ្ងារ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់រើពុំរួចឡើយ"។ ដូច្នេះ ឱពួកចំអកឡកឡឺយ ដែលគ្រងលើបណ្ដាជននៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា។ ដោយព្រោះអ្នករាល់គ្នាបានពោលថា "យើងរាល់គ្នាបានចុះសញ្ញានឹងសេចក្ដីស្លាប់ ក៏ព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ កាលណាសេចក្ដីភ័យអន្តរាយដ៏ជន់លិចច្រាំង បានហូរកាត់មក នោះនឹងមិនដល់យើងទេ ព្រោះយើងបានពឹងពាក់ដល់ការកុហក ហើយពួនខ្លួនក្នុងសេចក្ដីភូតភរ"។ ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានតម្លៃ ដែលដាក់យ៉ាងមាំមួន អ្នកណាដែលជឿ នោះមិនត្រូវភ័យខ្លាចឡើយ។ យើងនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយសេចក្ដីសុចរិតជាខ្សែប្រយោល រួចព្យុះព្រឹលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើងលិចទីពួនអស់។ នោះសេចក្ដីសញ្ញាដែលអ្នករាល់គ្នា បានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោល ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំង បានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវអន្តរាយ។ សេចក្ដីអន្តរាយនោះហូរកាត់មកវេលាណា ក៏នឹងកៀរយកអ្នករាល់គ្នាទៅតែម្តង ដ្បិតរាល់ព្រឹកនឹងហូរកាត់មក ហើយទាំងថ្ងៃទាំងយប់ផង ការដែលគ្រាន់តែឮដំណឹង នោះនឹងបានជាសេចក្ដីគួរស្ញែងខ្លាច។ មើល៍ ព្រះអម្ចាស់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាច ដូចជាព្យុះព្រឹល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិចផែនដី។ ដ្បិតគ្រែខ្លីពេក នឹងដេកសណ្តូកខ្លួនមិនបាន ហើយផួយក៏តូចផង មិនល្មមនឹងដណ្តប់ខ្លួនដែរ។ ព្រោះព្រះយេហូវ៉ានឹងក្រោកឈរឡើង ដូចជានៅត្រង់ភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងមានសេចក្ដីក្រោធ ដូចជានៅក្នុងច្រកភ្នំគីបៀន ដើម្បីឲ្យព្រះអង្គបានធ្វើការរបស់ព្រះអង្គ ដែលប្លែក ហើយសម្រេចកិច្ចរបស់ព្រះអង្គ ដែលប្លែកពីធម្មតា។ ដូច្នេះ អ្នករាល់គ្នាកុំធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសម្រេចឲ្យមានការបំផ្លាញផែនដីទាំងមូលហើយ។ ចូរផ្ទៀងត្រចៀកស្តាប់សំឡេងខ្ញុំចុះ ចូរផ្ចង់ចិត្តស្តាប់ពាក្យរបស់ខ្ញុំ ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជូរជានិច្ចឬ? តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជានិច្ចឬ? កាលណាគេបានពង្រាបដីហើយ តើគេមិនព្រោះល្ងស និងបាចល្ងខ្មៅ ព្រមទាំងរោយស្រូវសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានតម្រូវទុក និងស្រូវអេប៉ូតតាមក្បែរភ្លឺទេឬ? ដ្បិតព្រះបានបង្ហាត់បង្រៀនឲ្យគេមានគំនិតយល់ ហើយក៏បង្ហាញឲ្យចេះធ្វើ។ ពីព្រោះល្ងស មិនត្រូវវាយដោយប្រដាប់មុតទេ ក៏មិនត្រូវឲ្យកង់រទេះកិនល្ងខ្មៅដែរ គឺត្រូវគោះល្ងសដោយរំពាត់ ហើយល្ងខ្មៅដោយដំបង ឯស្រូវសម្រាប់ធ្វើនំបុ័ង នោះគេបញ្ជាន់ ពីព្រោះគេមិនចង់វាយប្រឡេះរហូតទេ គឺគេបញ្ជាន់ដោយកង់រទេះ ឬដោយសេះវិញ។ តម្រិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។ ឯមកុដនៃសេចក្ដីអំនួតរបស់ពួកប្រមឹក ក្នុងពួកអេប្រាអិមដែលគេយកជាទីអំនួត នោះនឹងត្រូវជាន់ឈ្លីនៅក្រោមជើង
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
សម្ដីរបស់គេរអិលជាងខ្លាញ់ តែចិត្តរបស់គេមានពេញដោយចម្បាំង ពាក្យរបស់គេទន់ភ្លន់ជាងប្រេង តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។
អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វ នឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្ដីខ្មាសវិញ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
កុំផឹកទឹកតែទៀតឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្តិចបន្តួចផង ដោយព្រោះក្រពះរបស់អ្នក និងជំងឺដែលអ្នកមានជាញឹកញាប់។
ឯការចម្កួតជាអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
ឯអ្នកណាដែលចូលចិត្តតែការលេងសប្បាយ នោះនឹងត្រូវទៅជាមនុស្សទាល់ក្រ អ្នកណាដែលចូលចិត្តតែស្រា និងប្រេង នោះមិនដែលទៅជាអ្នកមានទេ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។ កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។ ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
ដ្បិតកូននោះនឹងបានជាធំនៅចំពោះព្រះអម្ចាស់។ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ កូននោះនឹងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាំងពីផ្ទៃម្តាយមក ។
មនុស្សមានប្រាជ្ញាមានកម្លាំងខ្លាំង ហើយអ្នកដែលមានតម្រិះ មានកម្លាំងកាន់តែខ្លាំងឡើង
ដូច្នេះ ការដែលគ្រប់មនុស្សបានស៊ី និងផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទានរបស់ព្រះ។
ចូរសម្តែងឲ្យមនុស្សទាំងអស់បានស្គាល់សេចក្ដីសម្លូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ជិតយាងមកហើយ។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួន ជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីទូន្មានវិញ។
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។
អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះ យកបានទីក្រុងទៅទៀត។
សូមកុំឲ្យចិត្តទូលបង្គំ ល្អៀងទៅខាងសេចក្ដីអាក្រក់ណា ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត ហើយសូមកុំឲ្យទូលបង្គំទទួលទាន ចំណីឆ្ងាញ់របស់គេឡើយ!
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរនេះទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យនៃព្រះវរបិតាខ្ញុំ»។
ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា?
មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃ រមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន។
៙ ឱព្រះអើយ ទូលបង្គំត្រូវតែលាបំណន់ តាមពាក្យដែលទូលបង្គំបានបន់ដល់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណ ដល់ព្រះអង្គ។ ដ្បិតព្រះអង្គបានរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីស្លាប់ អើ ក៏បានជួយជើងទូលបង្គំមិនឲ្យដួលដែរ ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត។
ឯកូនមនុស្ស បានមកទាំងបរិភោគ ទាំងផឹក តែគេថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប!" ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលខ្លួនបង្កើត»។
កូនមនុស្សបានមកទាំងបរិភោគ ទាំងផឹក ហើយអ្នករាល់គ្នាថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប"។
កាលណាអ្នកអង្គុយបរិភោគភោជនាហារ ជាមួយអ្នកគ្រប់គ្រង ត្រូវពិចារណាអ្វីៗ ដែលនៅខាងមុខអ្នកចុះ កុំបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ។ ដ្បិតអ្នកដែលលោះគេ នោះមានកម្លាំងខ្លាំង ក៏នឹងកាន់ក្តីគេទាស់នឹងអ្នកដែរ។ ចូរផ្ចង់ចិត្តចំពោះសេចក្ដីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យ ដែលប្រកបដោយតម្រិះចុះ។ កុំខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។ គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ អ្នកនឹងជួយព្រលឹងវាឲ្យរួច ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។ កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា ចិត្តយើងនឹងមានអំណរ។ អើចិត្តថ្លើមយើងនឹងរីករាយ ក្នុងកាលដែលបបូរមាត់ឯង ពោលសេចក្ដីដែលត្រឹមត្រូវ។ កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ។ ដូច្នេះ នៅពេលអនាគត សេចក្ដីសង្ឃឹម នឹងមិនខាតបង់ឡើយ។ កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវតម្រង់ចិត្តទៅតាមផ្លូវ។ បើឯងជាមនុស្សល្មោភខ្លាំង ចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ។ កុំនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។ ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយ ក្នុងកាលដែលគាត់ចាស់ឡើយ។ ចូរទិញសេចក្ដីពិតចុះ កុំឲ្យលក់ចេញឡើយ ចូរទិញប្រាជ្ញា ដំបូន្មាន និងយោបល់ផង។ ឪពុករបស់មនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានអំណរដោយសារកូននោះ។ ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯង បានរីករាយចុះ ហើយឲ្យអ្នកដែលសម្រាលឯង មកនោះមានចិត្តសប្បាយផង។ កូនអើយ ចូរប្រគល់ចិត្តកូនមកឪពុកចុះ ហើយឲ្យភ្នែកកូនតាមមើល អស់ទាំងផ្លូវរបស់ឪពុកដែរ។ ដ្បិតស្រីពេស្យាប្រៀបដូចជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃប្រៀបដូចជាអណ្ដូងដ៏ចង្អៀត។ នាងលបចាំដូចជាចោរ ហើយក៏ចម្រើនអ្នកក្បត់ នៅក្នុងពួកមនុស្សលោក។ តើអ្នកណាពិបាកចិត្ត? តើអ្នកណាកើតទុក្ខព្រួយ? តើអ្នកណាទាស់ទែងគ្នា? តើអ្នកណាត្អូញត្អែរ? តើអ្នកណាត្រូវរបួសឥតហេតុ? តើអ្នកណាមានភ្នែកក្រហម? កុំលោភចង់បានឱជារស របស់អ្នកគ្រប់គ្រងឡើយ ដ្បិតជារបស់បញ្ឆោតទេ។
ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។
គេថា អញ្ជើញមក យើងនឹងរកស្រាទំពាំងបាយជូរ យើងនឹងផឹកគ្រឿងស្រវឹងទាល់តែឆ្អែត ហើយថ្ងៃស្អែកនឹងដូចជាថ្ងៃនេះដែរ ព្រោះនៅមានបរិបូរ។
តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ព្រោះគេមិនបានបរិភោគដោយជំនឿ ដ្បិតការណាដែលមិនចេញពីជំនឿ នោះជាអំពើបាប។
មនុស្សអាក្រក់ខ្ចីគេ តែមិនសងវិញឡើយ ឯមនុស្សសុចរិតវិញ មានចិត្តសទ្ធា ហើយចេះឲ្យទៅអ្នកដទៃ
ឲ្យគេផឹកចុះ ដើម្បីឲ្យបានភ្លេច សេចក្ដីកម្សត់ទុគ៌តរបស់គេ ឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀត។
តែពាក្យនេះមិនសំដៅលើមនុស្សសហាយស្មន់ទួទៅក្នុងលោកនេះ មនុស្សលោភលន់ មនុស្សបោកប្រាស់ ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះមែន មានតែចេញឲ្យផុតពីលោកនេះទៅ។
អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលវក់រកស្រីពេស្យា នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។ មានសេចក្តីមួយចែងទៀតថា៖ «ពួកសាសន៍ដទៃអើយ ចូរអរសប្បាយជាមួយប្រជារាស្ត្ររបស់ព្រះអង្គចុះ» ។ ហើយមានចែងទៀតថា៖ «អ្នករាល់គ្នាជាសាសន៍ដទៃអើយ ចូរសរសើរដល់ព្រះអម្ចាស់ ចូរឲ្យប្រជារាស្ដ្រទាំងអស់សរសើរតម្កើងព្រះអង្គចុះ» ។ មួយទៀត លោកអេសាយថ្លែងថា៖ «នឹងមានឫសមួយរបស់លោកអ៊ីសាយ កើតមក អ្នកនោះនឹងឈរឡើងគ្រប់គ្រងពួកសាសន៍ដទៃ ហើយពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ» ។ សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឱបងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ជឿជាក់ថា អ្នករាល់គ្នាមានសេចក្តីល្អពោរពេញ និងមានពេញដោយចំណេះគ្រប់យ៉ាង ហើយអាចទូន្មានគ្នាទៅវិញទៅមកបាន។ ប៉ុន្តែ ក្នុងចំណុចខ្លះ ខ្ញុំបានសរសេរមករំឭកអ្នករាល់គ្នាដោយចិត្តក្លាហាន ដោយសារព្រះគុណដែលព្រះប្រទានមកខ្ញុំ ឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកសាសន៍ដទៃ ក្នុងការងារជាសង្ឃនៃដំណឹងល្អរបស់ព្រះ ដើម្បីនាំពួកសាសន៍ដទៃជាតង្វាយដែលព្រះសព្វព្រះហឫទ័យ ទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ ខ្ញុំមានហេតុនឹងអួតអំពីកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះ។ ដ្បិតខ្ញុំមិនហ៊ាននិយាយអ្វី ក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ឡើយ ទោះដោយពាក្យសម្ដី និងកិច្ចការក្ដី ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។ យើងម្នាក់ៗត្រូវបំពេញចិត្តអ្នកជិតខាងខ្លួន ដើម្បីជាការល្អសម្រាប់ស្អាងចិត្តឡើង
ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។
អ្នកណាដែលចុកត្រចៀកមិនស្តាប់ ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
ចូរធ្វើដូចជាកូនដែលស្តាប់បង្គាប់ គឺមិនត្រូវត្រាប់តាមសេចក្តីប៉ងប្រាថ្នា ដែលពីដើមអ្នករាល់គ្នានៅល្ងង់នោះឡើយ
អ្នកនិយាយថា៖ «ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន» តែមិនមែនគ្រប់ការទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ។ «ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់» តែមិនមែនគ្រប់ការទាំងអស់សុទ្ធតែស្អាងចិត្តនោះឡើយ។
ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងនិមិត្តគេយល់ខុសទទេ ក៏រមិលក្នុងការជំនុំជម្រះ។
គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
វាបានប្រដាប់ខ្លួនដោយការជេរប្រទេច ដូចជាពាក់អាវ សូមឲ្យការជេប្រទេចនោះ ចូលទៅក្នុងខ្លួនវាដូចជាទឹក ហើយចូលទៅក្នុងឆ្អឹងវាដូចជាប្រេង!
ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានតម្រិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។
ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង!
គេមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ ឯគ្រឿងស្រវឹង នឹងទៅជាល្វីង ដល់អស់អ្នកដែលធ្លាប់ផឹក។
កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវតម្រង់ចិត្តទៅតាមផ្លូវ។ បើឯងជាមនុស្សល្មោភខ្លាំង ចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ។ កុំនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។
អស់អ្នកដែលអរសប្បាយនឹងទុក្ខលំបាក របស់ទូលបង្គំ សូមឲ្យគេត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នាចុះ! អស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ សូមឲ្យគេហ៊ុមព័ទ្ធដោយភាពអាម៉ាស់ ហើយបាក់មុខទៅ!
ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។
រួចខ្ញុំនឹងប្រាប់ដល់ចិត្តថា "ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ"។