Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​ពេល​អ្នក​រាល់​គ្នា​បរិ‌ភោគ ម្នាក់ៗ​ប្រញាប់​ប្រញាល់​តែ​នឹង​បរិ‌ភោគ​ម្ហូប​អាហារ​របស់​ខ្លួន​ឲ្យ​បាន​ឆ្អែត​មុន​គេ ទុក​ឲ្យ​អ្នក​ខ្លះ​នៅ​ឃ្លាន ហើយ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ស្រវឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដ្បិត​ពេល​ហូប ម្នាក់ៗ​ចាប់យក​អាហារ​របស់ខ្លួន​មុន រហូតដល់​មាន​អ្នកខ្លះ​នៅ​ឃ្លាន ហើយ​អ្នកខ្លះ​ស្រវឹង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ព្រោះ​ពេល​បរិភោគ​ ម្នាក់ៗ​យក​អាហារ​របស់​ខ្លួន​មុន​គេ​ ដូច្នេះ​ ក៏​មាន​ម្នាក់​នៅ​ឃ្លាន​ ហើយ​ម្នាក់​ទៀត​ស្រវឹង​ទៅ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​កាល​បរិភោគ នោះ​គ្រប់​គ្នា​ខំ​បរិភោគ​ម្ហូប​របស់​ខ្លួន​ឲ្យ​តែ​ឆ្អែត​មុន​គេ​ទៅ បាន​ជា​មាន​មួយ​នៅ​ឃ្លាន ហើយ​មួយ​ទៀត​ស្រវឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«មនុស្ស​គ្រប់​គ្នា​តែង​លើក​ស្រា​ទំពាំង​បាយ​ជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​បាន​ពិសា​ច្រើន​ហើយ ទើប​លើក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជា​ក្រោយ តែ​អ្នក​វិញ បែរ​ជា​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ពេល​នេះ»។


ពេល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា អ្នក​រាល់​គ្នា​មិន​មែន​បរិ‌ភោគ​ពិធី​ជប់​លៀង​របស់​ព្រះ‌អម្ចាស់​ទេ។


បើ​អ្នក​ណា​ឃ្លាន ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​នៅ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា​ទៅ ហើយ​បែរ​ជា​មាន​ទោស។ ចំ​ពោះ​រឿង​ឯទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ នៅ​ពេល​ខ្ញុំ​មក​ដល់។


គេ​រង​ទុក្ខ​ជា​ឈ្នួល​នៃ​អំពើ​ទុច្ចរិត​របស់​គេ។ គេ​រាប់​ការ​នោះ​ជា​សេចក្ដី​ត្រេក​ត្រអាល ដើម្បី​អរ​សប្បាយ​នៅ​ពេល​ថ្ងៃ។ គេ​ជា​ស្នាម​ប្រឡាក់ និង​ជា​សេចក្ដី​ស្មោក‌គ្រោក ដោយ​ត្រេក‌អរ​នឹង​សេចក្ដី​បញ្ឆោត​របស់​ខ្លួន កាល​គេ​ជប់​លៀង​ជា​មួយ​អ្នក​រាល់​គ្នា។


មនុស្ស​ទាំង​នេះ​ជា​ស្នាម​ប្រឡាក់ នៅ​ក្នុង​ពិធី​ដែល​អ្នក​រាល់​គ្នា​ប្រកប​អាហារ​ដោយចិត្ត​ស្រឡាញ់ គេ​ស៊ី​ផឹក​ដោយ​ឥត​ក្រែង គេ​បំពេញ​តែ​ក្រពះ​របស់​គេ គេ​ជា​ពពក​គ្មាន​ទឹក ដែល​រសាត់​តាម​ខ្យល់ ជា​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ជា​សេចក្ដី​ស្លាប់​ពីរ​ដង ហើយ​ត្រូវ​រលើង​ឫស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម