Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 11:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក តែ​គេ​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប!" ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​ខ្លួន​បង្កើត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក គេ​ក៏​ថា​: ‘មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!’។ ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​អំពើរបស់​វា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ឯ​កូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​ និង​ផឹក​ ប៉ុន្ដែ​គេ​និយាយ​ថា​ មើល៍​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ដ​របស់​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប។​ ប៉ុន្ដែ​គេ​ដឹង​ថា​ប្រាជ្ញា​ត្រឹម​ត្រូវ​ គឺ​ដោយសារ​ផលផ្លែ​របស់​វា»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​របស់​ពួក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប ប៉ុន្តែ​ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 រីឯ​បុត្រា​មនុស្ស​ក៏​បាន​មក​ដែរ គាត់​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព​គប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្ស​បាប”។ ប៉ុន្ដែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ប្រាជ្ញា‌ញាណ​របស់​អុលឡោះ​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ទ្រង់​ធ្វើ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 11:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ សូម​ឲ្យ​ការ​នេះ​បាន​ជា​រង្វាន់​ពី​ព្រះ‌យេហូវ៉ា ដល់​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ គឺ​អស់​អ្នក​ដែល​និយាយ​មូល​បង្កាច់ ដល់​ជីវិត​ទូល‌បង្គំ!


ឯ​ប្រាជ្ញា​រមែង​នៅ​ចំពោះ​មុខ មនុស្ស​ដែល​មាន​តម្រិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។


ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។


ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​អ្នក​រាល់​គ្នា​នឹង​មាន​រង្វាន់​អ្វី? សូម្បី​តែ​ពួក​អ្នក​ទារពន្ធ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ?


មាន​ថ្ងៃ​មួយ ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះ‌ស្ងោយ នៅ​ផ្ទះ​មេ​ដឹក​នាំ​របស់​ពួក​ផារិស៊ីម្នាក់ ហើយ​ពួកគេ​តាម​ឃ្លាំ​មើល​ព្រះ‌អង្គយ៉ាង​ដិត​ដល់។


ពេល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ គេ​រអ៊ូ‌រទាំ​ថា៖ «លោក​បាន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​បាប»។


(កាល​ប្រជា‌ជន​ទាំង​អស់ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធ​បាន​ឮ​សេចក្ដី​នេះ គេ​ក៏​ប្រកាស​ថា ព្រះ‌ទ្រង់​សុចរិត ដោយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។


គេ​បាន​យាង​ព្រះ‌យេស៊ូវ និង​អញ្ជើញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នោះ​ដែរ។


យើង​ម្នាក់ៗ​ត្រូវ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ត​ឡើង


ទាំង​ពោល​ថា៖ «អាម៉ែន! សូម​ថ្វាយ​ព្រះ‌ពរ សិរី‌ល្អ ប្រាជ្ញា អរ​ព្រះ‌គុណ កិត្តិនាម ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ដល់​ព្រះ​នៃ​យើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ! អាម៉ែន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម