បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទៀត ចូរប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬអ្នកទារពន្ធដារចុះ។
១ កូរិនថូស 5:11 - Khmer Christian Bible ប៉ុន្ដែពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នាថា កុំឲ្យមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ ដែលគេហៅថាជាបងប្អូន ប៉ុន្ដែជាមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ អ្នកថ្វាយបង្គំរូបព្រះ អ្នកជេរប្រមាថ មនុស្សប្រមឹក មនុស្សបោកប្រាស់ គឺមិនត្រូវបរិភោគជាមួយមនុស្សបែបនេះឡើយ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នា កុំឲ្យសេពគប់ជាមួយអ្នកណាក៏ដោយដែលមានឈ្មោះជាបងប្អូន ដែលជាមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬមនុស្សឆបោកឡើយ ហើយក៏កុំឲ្យហូបជាមួយមនុស្សបែបនេះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យភប់ប្រសព្វជាមួយអ្នកណាដែលហៅខ្លួនថាជាបងប្អូន តែជាមនុស្សសហាយស្មន់ លោភលន់ ថ្វាយបង្គំរូបព្រះ ជេរប្រមាថ ប្រមឹក ឬបោកបា្រស់ឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយជនប្រភេទនោះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាគ្រិស្តបរិស័ទ ហើយបែរជាប្រព្រឹត្តកាមគុណថោកទាប មានចិត្តលោភលន់ចង់បានទ្រព្យគេ ថ្វាយបង្គំព្រះក្លែងក្លាយ ជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួមជាមួយជនប្រភេទនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺខ្ញុំបានសរសេរមកអ្នករាល់គ្នា ដោយន័យយ៉ាងនេះថា បើមានអ្នកណានៅក្នុងពួកជំនុំ ជាមនុស្សកំផិត ឬលោភ ឬថ្វាយបង្គំរូបព្រះ ឬជេរប្រមាថ ជាអ្នកប្រមឹក ឬប្លន់កំហែង នោះមិនត្រូវឲ្យភប់ប្រសព្វនឹងគេឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយនឹងគេផង អាល់គីតាប ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាអូម៉ាត់អ៊ីសា ហើយបែរជាប្រព្រឹត្ដកាមគុណថោកទាប មានចិត្ដលោភលន់ចង់បានទ្រព្យគេថ្វាយបង្គំព្រះក្លែងក្លាយជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួម ជាមួយជនប្រភេទនេះឡើយ។ |
បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទៀត ចូរប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬអ្នកទារពន្ធដារចុះ។
វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសំអាតពែង និងចានដែលនៅខាងក្រៅ ឯខាងក្នុងវិញពេញដោយការលោភលន់ និងការបណ្ដោយតាមតណ្ហារបស់ខ្លួន
អ្នកខាងគណៈផារិស៊ីបានឈរអធិស្ឋានសម្រាប់ខ្លួនឯងយ៉ាងដូច្នេះថា ឱ ព្រះជាម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គដែលខ្ញុំមិនដូចជាមនុស្សដទៃទៀតដែលជាមនុស្សបោកប្រាស់ ទុច្ចរិត និងផិតក្បត់ ហើយក៏មិនដូចជាអ្នកទារពន្ធដារនេះដែរ។
ដូច្នេះចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់
នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖
ដូច្នេះ លោកអាណានាសក៏ចាកចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ បន្ទាប់ពីដាក់ដៃលើលោកសុល គាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»
ចូរយើងរស់នៅតាមបែបត្រឹមត្រូវប្រៀបដូចជាដើរនៅពេលថ្ងៃ គឺមិនប្រមឹក មិនស៊ីផឹកអ៊ូអែ មិនប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ល្មោភកាម ឈ្លោះប្រកែក ឬច្រណែនគ្នាឡើយ
បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រយ័ត្នចំពោះពួកអ្នកដែលបង្កឲ្យមានការបែកបាក់ និងការជំពប់ដួលដែលផ្ទុយពីការបង្រៀនដែលអ្នករាល់គ្នាបានទទួល គឺចូរនៅឲ្យឆ្ងាយពីពួកគេ
ហេតុនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរគេចឲ្យផុតពីការថ្វាយបង្គំរូបព្រះ។
ព្រោះពេលបរិភោគ ម្នាក់ៗយកអាហាររបស់ខ្លួនមុនគេ ដូច្នេះ ក៏មានម្នាក់នៅឃ្លាន ហើយម្នាក់ទៀតស្រវឹងទៅហើយ
ដ្បិតព្រះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកខាងក្រៅ ចូរដកមនុស្សអាក្រក់ចេញពីក្នុងចំណោមអ្នករាល់គ្នាចុះ។
ពួកចោរ ពួកមនុស្សលោភ ពួកមនុស្សប្រមឹក ពួកប្រមាថគេ ព្រមទាំងពួកមនុស្សបោកប្រាស់ នឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកឡើយ
ឬមួយអ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកទេឬ ចូរកុំឲ្យចាញ់បញ្ឆោតឡើយ ទាំងមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ អ្នកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកមនុស្សរួមភេទជាមួយភេទដូចគ្នា
ប៉ុន្ដែសម្រាប់អ្នកផ្សេងទៀត ខ្ញុំសូមប្រាប់ថា សេចក្ដីនេះមិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្ញុំ ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធដែលមិនជឿ ហើយនាងពេញចិត្ដរស់នៅជាមួយគាត់ ចូរកុំបោះបង់នាងឡើយ
ផ្ទុយទៅវិញ បើអ្នកមិនជឿចង់បែកដោយខ្លួនឯង ចូរឲ្យគេបែកចុះ នោះបងប្អូនប្រុសស្រីមិនជាប់នៅក្នុងចំណងបែបនេះទៀតឡើយ ប៉ុន្ដែព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសេចក្ដីសុខសាន្ត។
ដូច្នេះអ្នកទន់ខ្សោយ គឺបងប្អូនដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសនោះ ត្រូវវិនាសដោយសារការចេះដឹងរបស់អ្នកហើយ។
ដ្បិតមុនពេលពួកអ្នកខ្លះដែលមកពីលោកយ៉ាកុបបានមកដល់ គាត់បានបរិភោគជាមួយពួកសាសន៍ដទៃ ប៉ុន្ដែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនចេញដាច់ដោយឡែក ព្រោះខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ
កុំស្រវឹងស្រា ដែលនាំឲ្យប្រព្រឹត្ដផ្ដេសផ្ដាសឡើយ ប៉ុន្តែចូរឲ្យបានពេញដោយព្រះវិញ្ញាណ
ចូរអ្នករាល់គ្នាដឹង ហើយយល់ការនេះចុះថា អស់អ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ឬមនុស្សស្មោកគ្រោក ឬមនុស្សលោភលន់ដែលជាអ្នកថ្វាយបង្គំរូបព្រះ គ្មានមរតកនៅក្នុងនគររបស់ព្រះគ្រិស្ដ និងព្រះជាម្ចាស់ទេ។
ដូច្នេះ ចូរសម្លាប់អ្វីៗខាងលោកិយចោលទៅ គឺអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោក តណ្ហាថោកទាប សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ ដែលជាការថ្វាយបង្គំរូបព្រះ
បើអ្នកណាមិនស្តាប់តាមពាក្យសំដីរបស់យើងក្នុងសំបុត្រនេះទេ ចូរសំគាល់អ្នកនោះចុះ ហើយកុំឲ្យមានទំនាក់ទំនងជាមួយគេឡើយ ដើម្បីឲ្យគេខ្មាស
ឥឡូវនេះ បងប្អូនអើយ! យើងបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា ចូរចៀសឲ្យផុតពីបងប្អូនណាដែលរស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនស្របតាមសេចក្ដីដែលអ្នករាល់គ្នាបានរៀនពីយើង
មិនចំណូលស្រា មិនឆេវឆាវ ប៉ុន្ដែមានចិត្ដស្លូតបូត មិនរករឿងឈ្លោះប្រកែក មិនស្រឡាញ់លុយ
និងការឈ្លោះប្រកែកមិនចេះចប់មិនចេះហើយរបស់មនុស្សដែលមានគំនិតស្អុយរលួយ ហើយគ្មានសេចក្ដីពិតក្នុងខ្លួន ព្រោះពួកគេស្មានថា ការគោរពកោតខ្លាចព្រះជាម្ចាស់ជាមធ្យោបាយនាំឲ្យបានកម្រៃ
បើអ្នកណាមកឯអ្នករាល់គ្នា ប៉ុន្ដែមិនបាននាំសេចក្ដីបង្រៀននេះមកទេ ចូរកុំទទួលគេមកក្នុងផ្ទះ ឬជម្រាបសួរគេឡើយ
ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីខ្លះ ពីព្រោះក្នុងចំណោមអ្នក មានអ្នកដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបានបង្រៀនបាឡាកឲ្យដាក់អន្ទាក់នៅពីមុខពួកកូនចៅអ៊ីស្រាអែល ដើម្បីនាំពួកគេឲ្យបរិភោគសំណែនដល់រូបព្រះ ហើយឲ្យប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ
ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះ គឺអ្នកបានបណ្ដោយឲ្យយេសិបិលជាស្រ្ដីដែលហៅខ្លួនឯងថាជាអ្នកនាំព្រះបន្ទូល បង្រៀន ហើយនាំពួកបាវបម្រើរបស់យើងឲ្យវង្វេងទៅប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងបរិភោគសំណែនដល់រូបព្រះទៀតផង
ប៉ុន្ដែសម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរស្អប់ខ្ពើម ពួកឃាតក ពួកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ពួកមន្ដអាគម ពួកថ្វាយបង្គំរូបព្រះ និងពួកភូតភរទាំងអស់ ពួកគេនឹងមានចំណែកនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយជាសេចក្ដីស្លាប់ទីពីរ»។
នៅខាងក្រៅក្រុង ជាពួកឆ្កែ ពួកមន្ដអាគម ពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ពួកឃាតក ពួកថ្វាយបង្គំរូបព្រះ និងពួកអ្នកដែលស្រឡាញ់សេចក្តីភូតភរ ហើយប្រពឹ្រត្ដសេចក្ដីភូតភរ។