Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 6:6 - Khmer Christian Bible

6 ​គឺ​បងប្អូន​ប្ដឹងផ្ដល់​បងប្អូន​ឯង​ ហើយ​នៅ​ចំពោះ​មុខ​អ្នក​មិន​ជឿ​ទៀត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ផ្ទុយទៅវិញ បងប្អូន​ប្ដឹងផ្ដល់​នឹង​បងប្អូន ហើយ​ធ្វើ​ដូច្នេះ​នៅចំពោះ​អ្នក​មិនជឿ​ថែមទៀត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ផ្ទុយ​ទៅ​វិញ បង‌ប្អូន​បែរ​ជា​ប្ដឹង​ផ្ដល់​គ្នា​ឯង ហើយ​នៅ​មុខ​អ្នក​មិន​ជឿ​ទៀត​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បងប្អូន​បែរ​ជា​ប្ដឹង​ផ្ដល់​គ្នា​ឯង ហើយ​នៅ​មុខ​អ្នក​មិន​ជឿ​ថែម​ទៀត​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 បាន​ជា​ពួក​បង​ប្អូន​កើត​ក្តី​នឹង​គ្នា ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​មិន​ជឿ​ផង​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បង​ប្អូន​បែរ​ជា​ប្ដឹង​ផ្ដល់​គ្នា​ឯង ហើយ​នៅ​មុខ​អ្នក​មិន​ជឿ​ថែម​ទៀត​ផង!

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 6:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ប្រទះ​ឃើញ​ពួកគេ​កំពុង​វាយតប់​គ្នា​ ហើយ​គាត់​បាន​ព្យាយាម​ផ្សះផ្សា​ពួកគេ​ឲ្យ​ត្រូវ​គ្នា​វិញ​ ដោយ​និយាយ​ថា​ បងប្អូន​អើយ!​ ពួកអ្នក​ជា​បងប្អូន​នឹង​គ្នា​ ហេតុអ្វី​ក៏​បង្ក​របួស​ស្នាម​ដល់​គ្នា​ដូច្នេះ?​


បើ​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ ម្ដេច​ក៏​ហ៊ាន​ឲ្យ​គេ​ជំនុំជម្រះ​នៅ​ចំពោះ​មុខ​មនុស្ស​ទុច្ចរិត​ ប៉ុន្ដែ​មិន​ហ៊ាន​នៅ​ចំពោះ​មុខ​ពួក​បរិសុទ្ធ​ដូច្នេះ​


ដូច្នេះ​កាល​អ្នក​រាល់គ្នា​មាន​រឿងក្ដី​នឹង​គ្នា​ឯង​ នោះ​អ្នក​រាល់គ្នា​មាន​កំហុស​ទាំង​ស្រុង​រួច​ទៅ​ហើយ‍។​ ហេតុអ្វី​មិន​ឲ្យ​គេ​ធ្វើ​ខុស​លើ​ទៅ​ ហេតុអ្វី​មិន​ឲ្យ​គេ​គៃបន្លំ​លើ​ទៅ​


មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ​ ដ្បិត​តើ​សេចក្ដី​សុចរិត​ និង​សេចក្ដី​ទុច្ចរិត​ប្រកប​គ្នា​យ៉ាង​ដូចម្ដេច​បាន?​ តើ​ពន្លឺ​លាយឡំ​នឹង​សេចក្ដី​ងងឹត​យ៉ាង​ដូចម្ដេច​បាន?​


តើ​ព្រះគ្រិស្ដ​ និង​អារក្ស​បេលាល​ស្រុះស្រួល​គ្នា​យ៉ាង​ដូចម្ដេច​បាន?​ តើ​អ្នក​ជឿ​មាន​ចំណែក​ជាមួយ​អ្នក​មិន​ជឿ​យ៉ាង​ដូចម្ដេច​បាន?​


ប៉ុន្ដែ​បើ​អ្នកណា​មិន​ផ្គត់ផ្គង់​សាច់​ញាតិ​របស់​ខ្លួន​ ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន​ នោះ​ឈ្មោះ​ថា​បាន​បោះបង់​ចោល​ជំនឿ​ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម