Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 5:13 - Khmer Christian Bible

13 ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ខាង​ក្រៅ​ ចូរ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ចំណែកឯ​អ្នក​ខាងក្រៅ​វិញ ព្រះ​នឹង​ជំនុំជម្រះ​ពួកគេ ដូច្នេះ “ចូរ​ដក​មនុស្ស​អាក្រក់​នោះ​ចេញ​ពីចំណោម​អ្នករាល់គ្នា​ទៅ”​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ ព្រះ​នឹង​ជំនុំ‌ជម្រះ​គេ។ «ត្រូវ​បណ្តេញ​មនុស្ស​អាក្រក់​នោះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទៅ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ចំពោះ​អ្នក​ដែល​នៅ​ខាង​ក្រៅ ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​គេ រីឯ​បងប្អូន​វិញ «ត្រូវ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ចំណែក​ពួក​អ្នក​ខាង​ក្រៅ នោះ​ព្រះ​នឹង​ជំនុំ‌ជំរះ​គេ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បណ្តេញ​មនុស្ស​អាក្រក់​នោះ ពី​ពួក​អ្នក​រាល់​គ្នា​ចេញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ចំពោះ​អ្នក​ដែល​នៅ​ខាង​ក្រៅ អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​គេ រីឯ​បង​ប្អូន​វិញ «ត្រូវ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទៅ» ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 5:13
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទាំង​នោះ​ទៀត​ ចូរ​ប្រាប់​ដល់​ក្រុមជំនុំ​ ហើយ​បើ​គាត់​នៅតែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​ ចូរ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ​ ឬ​អ្នក​ទារ​ពន្ធដារ​ចុះ។​


ព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ ដែល​ព្រះអង្គ​នឹង​ជំនុំ​ជម្រះ​ពិភព​លោក​ដោយ​យុត្ដិធម៌​តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រទាន​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់​ ដោយ​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»​


នៅ​ថ្ងៃ​មួយ​ ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​សេចក្ដី​លាក់កំបាំង​ទាំងឡាយ​របស់​មនុស្ស​ តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​ស្រប​តាម​ដំណឹង​ល្អ​របស់​ខ្ញុំ។​


គេ​បាន​ដឹង‍ឮ​នៅ​គ្រប់​ទី​កន្លែង​ថា​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​កើត​ឡើង​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ក៏​មិន​ដែល​មាន​អំពើ​អសីលធម៌​បែប​នេះ​ដែរ​ គឺ​ដូច្នេះ​ មាន​ម្នាក់​បាន​យក​ប្រពន្ធ​ឪពុក​របស់​ខ្លួន


ហើយ​អ្នក​រាល់គ្នា​នៅ​តែ​អួត​ខ្លួន​ទៀត​ មិន​កើត​ទុក្ខ​សោះ​ ព្រោះ​មនុស្ស​ដែល​ធ្វើ​អំពើ​បែប​នេះ​ ត្រូវ​តែ​ដក​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​


ដោយ​បាន​ប្រគល់​មនុស្ស​បែប​នេះ​ទៅ​ឲ្យ​អារក្ស​សាតាំង​ដើម្បី​ឲ្យ​វិនាស​ខាង​សាច់ឈាម​ ប៉ុន្ដែ​វិញ្ញាណ​របស់​គាត់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​វិញ‍។​


ចូរ​សំអាត​មេនំប៉័ង​ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ​ ដូចជា​អ្នក​រាល់គ្នា​គ្មាន​មេនុំប៉័ង​ទេ​ ព្រោះ​ព្រះគ្រិស្ដ​ជា​កូនចៀម​នៃ​ថ្ងៃ​បុណ្យ​រំលង​របស់​យើង​ត្រូវ​បាន​គេ​សម្លាប់​ធ្វើ​ជា​យញ្ញបូជា​រួច​ហើយ​


​ចូរ​ឲ្យ​មនុស្ស​គ្រប់គ្នា​គោរព​ការ​រៀបការ​ ហើយ​ការ​រួម​ដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពួក​ផិត​ក្បត់។​


ដូច្នេះ​ ព្រះ​អម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម