Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:21 - Khmer Christian Bible

21 ព្រោះ​ពេល​បរិភោគ​ ម្នាក់ៗ​យក​អាហារ​របស់​ខ្លួន​មុន​គេ​ ដូច្នេះ​ ក៏​មាន​ម្នាក់​នៅ​ឃ្លាន​ ហើយ​ម្នាក់​ទៀត​ស្រវឹង​ទៅ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដ្បិត​ពេល​ហូប ម្នាក់ៗ​ចាប់យក​អាហារ​របស់ខ្លួន​មុន រហូតដល់​មាន​អ្នកខ្លះ​នៅ​ឃ្លាន ហើយ​អ្នកខ្លះ​ស្រវឹង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​ពេល​អ្នក​រាល់​គ្នា​បរិ‌ភោគ ម្នាក់ៗ​ប្រញាប់​ប្រញាល់​តែ​នឹង​បរិ‌ភោគ​ម្ហូប​អាហារ​របស់​ខ្លួន​ឲ្យ​បាន​ឆ្អែត​មុន​គេ ទុក​ឲ្យ​អ្នក​ខ្លះ​នៅ​ឃ្លាន ហើយ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ស្រវឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​កាល​បរិភោគ នោះ​គ្រប់​គ្នា​ខំ​បរិភោគ​ម្ហូប​របស់​ខ្លួន​ឲ្យ​តែ​ឆ្អែត​មុន​គេ​ទៅ បាន​ជា​មាន​មួយ​នៅ​ឃ្លាន ហើយ​មួយ​ទៀត​ស្រវឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាប់​ថា៖​ «អ្នក​ផង​ទាំង​ពួង​តែងតែ​យក​ស្រា​ទំពាំងបាយជូរ​ល្អៗ​មក​ជូន​ជា​មុន​ លុះ​កាល​ណា​ផឹក​ស្រវឹង​ហើយ​ ទើប​គេ​យក​ស្រាទំពាំងបាយជូរ​មិន​សូវ​ល្អ​មក​ជូន​ជា​ក្រោយ​ ប៉ុន្ដែ​អ្នក​វិញ​ អ្នក​ទុក​ស្រា​ទំពាំងបាយជូរ​ល្អៗ​រហូត​ដល់​ពេល​នេះ»។​


ដូច្នេះ​ ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​កន្លែង​ណា​មួយ​ នោះ​មិន​មែន​បរិភោគ​ពិធី​លៀង​ព្រះអម្ចាស់​ទេ​


បើ​មាន​អ្នកណា​ម្នាក់​ឃ្លាន​ ចូរ​ឲ្យអ្នក​នោះ​បរិភោគ​នៅ​ឯ​ផ្ទះ​ចុះ​ ដើម្បី​កុំ​ឲ្យ​មាន​ទោស​នៅ​ពេល​អ្នក​រាល់គ្នា​មក​ជួបជុំ​គ្នា​ឡើយ​ រីឯ​បញ្ហា​ផ្សេង​ទៀត​ ខ្ញុំ​នឹង​ដោះស្រាយ​ពេល​ដែល​ខ្ញុំ​មក​ដល់‍។​


ហើយ​ទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។​ ពួកគេ​ចាត់​ទុក​សេចក្ដី​ស្រើបស្រាល​ទាំង​ថ្ងៃ​ ជា​ការ​សប្បាយ។​ ពួកគេ​ជា​ស្នាម​ប្រឡាក់​ ជា​សេចក្ដី​ស្មោកគ្រោក ហើយ​ពេល​ពួកគេ​ស៊ីលៀង​ជាមួយ​អ្នក​រាល់គ្នា​ ពួកគេ​សប្បាយ​នៅ​ក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន​


មនុស្ស​ទាំង​នោះ​ជា​ស្នាម​ប្រឡាក់​នៅ​ក្នុង​ពិធី​បរិភោគ​អាហារ​រួមគ្នា​ដោយ​ក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ពួកគេ​បរិភោគ​ជាមួយ​អ្នក​រាល់គ្នា​ដោយ​ឥត​ភ័យខ្លាច​ឡើយ​ ពួកគេ​ចិញ្ចឹម​តែ​ខ្លួនឯង​ទេ​ ពួកគេ​ជា​ពពក​គ្មាន​ទឹក​ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក​ ជា​ដើមឈើ​នៅ​រដូវ​ត្រជាក់​ដែល​គ្មាន​ផ្លែ​ ងាប់​ពីរដង​ ហើយ​ត្រូវ​រម្លើង​ឫស​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម