Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 3:6 - Khmer Christian Bible

6 ឥឡូវ​នេះ​ បងប្អូន​អើយ!​ យើង​បង្គាប់​អ្នក​រាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ថា​ ចូរ​ចៀស​ឲ្យ​ផុត​ពី​បងប្អូន​ណា​ដែល​រស់នៅ​គ្មាន​សណ្ដាប់​ធ្នាប់​ ហើយ​មិន​ស្រប​តាម​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ពី​យើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 បងប្អូន​អើយ ឥឡូវនេះ យើង​សូម​បង្គាប់​អ្នករាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ឲ្យ​អ្នករាល់គ្នា​ចៀសចេញ​ពី​អស់ទាំង​បងប្អូន​ដែល​រស់នៅ​ដោយគ្មានរបៀបវិន័យ គឺ​រស់នៅ​មិន​ស្របតាម​ទំនៀមទម្លាប់​ដែល​ពួកគេ​បាន​ទទួល​ពី​យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឥឡូវ​នេះ បង‌ប្អូន​អើយ យើង​សូម​បង្គាប់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង‌ប្អូន​ណាដែល​រស់​នៅ​ដោយ​ខ្ជិល​ច្រអូស ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដែល​គេ​បាន​ទទួល​ពី​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បងប្អូន​អើយ យើង​សូម​រំឭក​ដាស់‌តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​បងប្អូន​ណា​ដែល​រស់​នៅ​ដោយ​ឥត​សណ្ដាប់‌ធ្នាប់ ផ្ទុយ​នឹង​របៀប​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឥឡូវ​នេះ បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ផ្តាំ​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ផុត​ពី​គ្រប់​ទាំង​បង​ប្អូន​ណា ដែល​ប្រព្រឹត្ត​ខុស​របៀប ហើយ​មិន​ស្តាប់​តាម​បញ្ញត្ត​ដែល​បាន​ទទួល​ពី​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បង​ប្អូន​អើយ យើង​សូម​រំលឹក​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង​ប្អូន​ណា​ដែល​រស់​នៅ​ដោយ​ឥត​សណ្ដាប់​ធ្នាប់ ផ្ទុយ​នឹង​របៀប​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង​ប្អូន។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 3:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ត្រូវ​យក​តម្រាប់​តាម​យើង​របៀប​ណា​ ព្រោះ​យើង​មិន​បាន​រស់នៅ​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទេ​


បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួកអ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ និង​ការ​ជំពប់​ដួល​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ គឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​


បងប្អូន​អើយ!​ យើង​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ថា​ ចូរ​ព្រមាន​អស់​អ្នក​ដែល​គ្មាន​សណ្ដាប់​ធ្នាប់​ ចូរ​លើក​ទឹកចិត្ដ​អស់​អ្នក​ដែល​បាក់​ទឹកចិត្ដ​ ចូរ​ជួយ​ទ្រទ្រង់​អស់​អ្នក​ដែល​ខ្សោយ​ និង​មាន​ចិត្ដ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់។​


ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​ឈរ​ឲ្យ​មាំមួន​ ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​បង្រៀន​អ្នក​រាល់គ្នា​ចុះ​ ទោះបី​ដោយ​ពាក្យ​សំដី​ ឬ​សំបុត្រ​ក្ដី។​


ទីបញ្ចប់​នេះ​ បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​បង្រៀន​ពី​យើង​អំពី​របៀប​រស់នៅ​ឲ្យ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​រួច​ហើយ​ ហើយ​អ្នក​រាល់គ្នា​បាន​រស់នៅ​ដូច្នោះ​មែន។​ ឥឡូវ​នេះ​ យើង​សូម​អង្វរ​ ហើយ​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ ចូរ​រស់នៅ​ដូច្នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ទៀត​ចុះ​


ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ មិន​ថា​ពាក្យ​សំដី​ ឬ​ការ​ប្រព្រឹត្ដិ​ក្ដី​ ចូរ​ធ្វើ​ការ​ទាំង​អស់​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ចុះ​ ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​តាមរយៈ​ព្រះអង្គ។​


មាន​ឫកពា​ជា​អ្នក​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​ទទួល​ស្គាល់​អំណាច​នៃ​ការ​គោរព​បម្រើ​ព្រះជាម្ចាស់​ទេ។​ ដូច្នេះ​ ចូរ​បែរ​ចេញ​ពី​មនុស្ស​ទាំង​នោះ​ចុះ​


ហើយ​ខំ​យក​ចិត្ត​ទុក​ដាក់​រស់នៅ​ដោយ​ស្រគត់​ស្រគំ​ ទាំង​បំពេញ​កិច្ចការ​របស់​ខ្លួន​ និង​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្លួន​ ដូច​ដែល​យើង​បាន​បង្គាប់​អ្នក​រាល់គ្នា​ហើយ​


ហើយ​ខ្ញុំ​សូម​សរសើរ​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​នឹក​ចាំ​ពី​ខ្ញុំ​នៅ​ក្នុង​គ្រប់ការ​ទាំង​អស់​ ព្រមទាំង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន​


ដូច្នេះ​ហើយ​ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ ទាំង​ធ្វើ​បន្ទាល់​នៅ​ក្នុង​ព្រះអម្ចាស់​ថា​ អ្នក​រាល់គ្នា​កុំ​រស់នៅ​ដូច​ជា​សាសន៍​ដទៃ​ដែល​រស់នៅ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​ពួកគេ​ទៀត​ឡើយ​


ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​ក្នុង​នាម​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ នោះ​វិញ្ញាណ​របស់​ខ្ញុំ​ក៏​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ហើយអំណាច​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ក៏​នៅ​ជាមួយ​ដែរ​


បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទាំង​នោះ​ទៀត​ ចូរ​ប្រាប់​ដល់​ក្រុមជំនុំ​ ហើយ​បើ​គាត់​នៅតែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​ ចូរ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ​ ឬ​អ្នក​ទារ​ពន្ធដារ​ចុះ។​


នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​នឹង​ជំនុំ​ជម្រះ​ទាំង​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់​ ព្រមទាំង​ដោយ​ការ​យាង​មក​របស់​ព្រះអង្គ​ និង​នគរ​របស់​ព្រះអង្គ​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​យ៉ាង​ម៉ឺងម៉ាត់​ថា​


និង​ការ​ឈ្លោះ​ប្រកែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​ដែល​មាន​គំនិត​ស្អុយ​រលួយ​ ហើយ​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ ព្រោះ​ពួកគេ​ស្មាន​ថា​ ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ជា​មធ្យោបាយ​នាំ​ឲ្យ​បាន​កម្រៃ​


បើ​អ្នក​រាល់គ្នា​លើកលែង​ទោស​រឿង​អ្វី​មួយ​ឲ្យ​អ្នកណា​ម្នាក់​ ខ្ញុំ​ក៏​លើកលែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ​ ហើយ​រឿង​អ្វី​មួយ​ដែល​ខ្ញុំ​បាន​លើកលែង​ទោស​ហើយ​នោះ​ បើ​ខ្ញុំ​លើកលែង​ទោស​រឿង​អ្វី​មួយ​មែន​ គឺ​ខ្ញុំ​បាន​លើកលែង​ទោស​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះគ្រិស្ដ​


នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​ពួក​ទេវតា​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ ខ្ញុំ​សូម​ដាស់តឿន​យ៉ាង​ម៉ឹងម៉ាត់​ថា​ អ្នក​ត្រូវ​កាន់​តាម​សេចក្ដី​ទាំង​នេះ​ដោយ​មិន​រើស​មុខ​អ្នកណា​ ឬ​ធ្វើ​អ្វី​ដោយ​លំអៀង​ឡើយ។​


នៅ​ក្នុង​សំបុត្រ​ ខ្ញុំ​បាន​សរសេរ​ប្រាប់​អ្នក​រាល់គ្នា​ ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​


បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មិន​បាន​នាំ​សេចក្ដី​បង្រៀន​នេះ​មក​ទេ​ ចូរ​កុំ​ទទួល​គេ​មក​ក្នុង​ផ្ទះ​ ឬ​ជម្រាបសួរ​គេ​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម