ដូច្នេះ តើអ្នកណាជាបាវបម្រើដ៏ស្មោះត្រង់ ហើយឆ្លាត ដែលចៅហ្វាយបានតែងតាំងឲ្យមើលខុសត្រូវលើបាវបម្រើនៅក្នុងផ្ទះ ដើម្បីចែកអាហារឲ្យពួកគេតាមពេលវេលា?
១ កូរិនថូស 3:10 - Khmer Christian Bible ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យខ្ញុំ ខ្ញុំបានចាក់គ្រឹះដូចជាជាងដ៏ចំណានម្នាក់ ហើយមានអ្នកផ្សេងទៀតសង់ពីលើនោះ ប៉ុន្ដែម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់លើគ្រឹះនោះ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានចាក់គ្រឹះដូចជាមេជាងសំណង់ដែលមានប្រាជ្ញា ស្របតាមព្រះគុណរបស់ព្រះដែលបានប្រទានមកខ្ញុំ ក្រោយមកមានម្នាក់ទៀតសាងសង់ពីលើ; ប៉ុន្តែចូរឲ្យម្នាក់ៗប្រុងប្រយ័ត្ននឹងរបៀបដែលសាងសង់ពីលើនោះចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងផ្ទះដ៏ជំនាញ តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ ហើយមានម្នាក់ទៀតសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នពីរបៀបដែលខ្លួនសង់ពីលើគ្រឹះនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះគុណដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានដាំជើងជញ្ជាំង ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ មានម្នាក់ទៀតជាអ្នកសង់ពីលើ ប៉ុន្តែត្រូវឲ្យមនុស្សប្រយ័តរៀងខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ អាល់គីតាប ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមគុណដែលអុលឡោះប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្ដែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ |
ដូច្នេះ តើអ្នកណាជាបាវបម្រើដ៏ស្មោះត្រង់ ហើយឆ្លាត ដែលចៅហ្វាយបានតែងតាំងឲ្យមើលខុសត្រូវលើបាវបម្រើនៅក្នុងផ្ទះ ដើម្បីចែកអាហារឲ្យពួកគេតាមពេលវេលា?
ដូច្នេះ អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សវៃឆ្លាតដែលសង់ផ្ទះរបស់ខ្លួននៅលើថ្មដា
ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នករាល់គ្នាកុំចាញ់បោកគេឡើយ ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ឬពេលវេលាជិតដល់ហើយ នោះចូរកុំទៅតាមពួកគេឲ្យសោះ។
កាលលោកអ័ប៉ុឡូសមានបំណងឆ្លងទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្ដគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់ ហើយពេលគាត់ទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលបានជឿដោយសារព្រះគុណ
ដែលយើងបានទទួលព្រះគុណ និងតួនាទីជាសាវក ដើម្បីឲ្យគ្រប់ជនជាតិបានស្ដាប់បង្គាប់តាមជំនឿ សម្រាប់ព្រះនាមរបស់ព្រះអង្គ។
ដ្បិតតាមរយៈព្រះគុណដែលខ្ញុំបានទទួល ខ្ញុំសូមប្រាប់មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នាថា ចូរកុំគិតខ្ពស់ហួសពីគំនិតដែលត្រូវគិតឡើយ ផ្ទុយទៅវិញ ត្រូវគិតឲ្យបានសមស្របតាមខ្នាតជំនឿដែលព្រះជាម្ចាស់បានប្រទានឲ្យម្នាក់ៗវិញ
ប៉ុន្ដែខ្ញុំបានសរសេរអំពីចំណុចខ្លះផ្ញើមកអ្នករាល់គ្នាដោយចិត្ដក្លាហាន ដើម្បីរំឮកអ្នករាល់គ្នា ដោយសារព្រះគុណដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ
ខ្ញុំមានបំណងប្រកាសដំណឹងល្អនៅកន្លែងដែលគេមិនធ្លាប់ឮព្រះនាមរបស់ព្រះគ្រិស្ដ ដើម្បីកុំឲ្យខ្ញុំសង់គ្រឹះលើគ្រឹះរបស់អ្នកដទៃ។
ដ្បិតគ្មានអ្នកណាម្នាក់អាចចាក់គ្រឹះផ្សេងទៀតបានទេ ក្រៅពីគ្រឹះដែលបានចាក់រួចហើយ គឺជាព្រះយេស៊ូគ្រិស្ដ។
ទោះបីខ្ញុំមិនមែនជាសាវកសម្រាប់អ្នកដទៃក៏ដោយ ក៏ខ្ញុំជាសាវកសម្រាប់អ្នករាល់គ្នាដែរ ព្រោះអ្នករាល់គ្នាជាត្រាសំគាល់តួនាទីជាសាវករបស់ខ្ញុំនៅក្នុងព្រះអម្ចាស់។
ហើយយើងមិនអួតហួសខ្នាតអំពីការនឿយហត់របស់អ្នកដទៃឡើយ ប៉ុន្ដែយើងមានសង្ឃឹមថា នៅពេលជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះដែនកំណត់របស់យើងក្នុងចំណោមអ្នករាល់គ្នានឹងរីកចម្រើនឡើងយ៉ាងធំ
ហើយអ្នករាល់គ្នាត្រូវបានសង់លើគ្រឹះរបស់ពួកសាវក និងពួកអ្នកនាំព្រះបន្ទូល ដែលព្រះគ្រិស្ដយេស៊ូផ្ទាល់ជាថ្មជ្រុងដ៏សំខាន់
ហើយសម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតយុទ្ធដោយអានុភាពរបស់ព្រះអង្គដែលធ្វើការយ៉ាងមានអំណាចនៅក្នុងខ្ញុំ។
សូមប្រាប់លោកអើឃីពថា៖ «ចូរយកចិត្ដទុកដាក់ចំពោះមុខងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ចុះ ដើម្បីបំពេញមុខងារបម្រើនោះឲ្យបានសម្រេច»។
ហើយចាត់ធីម៉ូថេជាបងប្អូនរបស់យើង និងជាអ្នករួមការងារបម្រើព្រះជាម្ចាស់ក្នុងដំណឹងល្អរបស់ព្រះគ្រិស្ដឲ្យទៅពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នាខាងឯជំនឿ
ចូរប្រយ័ត្នខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក ចូរកាន់ខ្ជាប់សេចក្ដីទាំងនេះ ដ្បិតធ្វើដូច្នេះអ្នកនឹងសង្គ្រោះខ្លួនឯងផង និងពួកអ្នកដែលស្ដាប់អ្នកផង។
ចូរខិតខំដើម្បីថ្វាយខ្លួនដល់ព្រះជាម្ចាស់ទុកជាអ្នកខ្ជាប់ខ្ជួន គឺជាអ្នកធ្វើការដែលមិនខ្មាស់អៀន ទាំងបង្រៀនព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ
បងប្អូនរបស់ខ្ញុំអើយ! កុំធ្វើគ្រូច្រើនគ្នាពេក ព្រោះអ្នករាល់គ្នាដឹងហើយថា យើងត្រូវទទួលទោសធ្ងន់ធ្ងរជាងគេ
បើអ្នកណានិយាយ ចូរនិយាយដូចជាកំពុងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកណាបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់ឲ្យ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ សូមឲ្យព្រះអង្គមានសិរីរុងរឿង និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។
ហើយចូរយល់ថាសេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងជាសេចក្ដីសង្គ្រោះ ដូចដែលលោកប៉ូលជាបងប្អូនជាទីស្រឡាញ់របស់យើង បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញា ដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់
រីឯកំផែងរបស់ក្រុងនោះមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានឈ្មោះទាំងដប់ពីររបស់សាវកទាំងដប់ពីររបស់កូនចៀម។
គ្រឹះរបស់កំផែងក្រុងនោះតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់ប្រភេទ គ្រឹះទីមួយគឺជាត្បូងមណីជោតិរស ទីពីរគឺជាត្បូងកណ្ដៀង ទីបីគឺជាត្បូងមោរ៉ា ទីបួនគឺជាត្បូងមរកត