Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 10:15 - Khmer Christian Bible

15 ហើយ​យើង​មិន​អួត​ហួស​ខ្នាត​អំពី​ការ​នឿយ​ហត់​របស់​អ្នក​ដទៃ​ឡើយ​ ប៉ុន្ដែ​យើង​មាន​សង្ឃឹម​ថា​ នៅ​ពេល​ជំនឿ​របស់​អ្នក​រាល់គ្នា​ចម្រើន​ឡើង​ នោះ​ដែន​កំណត់​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់គ្នានឹង​រីកចម្រើន​ឡើង​យ៉ាង​ធំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 យើង​មិន​អួត​ហួសកម្រិត​អំពី​ការនឿយហត់​របស់​អ្នកដទៃ​ឡើយ​។ យើង​គ្រាន់តែ​សង្ឃឹមថា ពេល​ជំនឿ​របស់អ្នករាល់គ្នា​ចម្រើនឡើង ដែនកំណត់​របស់យើង​នឹង​ត្រូវបាន​ពង្រីក​យ៉ាងទូលំទូលាយ​នៅក្នុងចំណោម​អ្នករាល់គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 យើង​មិន​អួត​ហួស​កម្រិត គឺ​មិន​អួត​ពី​ការ​នឿយ​ហត់​របស់​អ្នក​ដទៃ​នោះ​ឡើយ ដ្បិត​យើង​សង្ឃឹម​ថា ពេល​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចម្រើន​ឡើង នោះ​កិច្ច‌ការ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​ទូលំ​ទូលាយ​ជា​បរិបូរ​ឡើង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 យើង​មិន​អួត​ខ្លួន​ហួស​កម្រិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បងប្អូន​នឹង​ចម្រើន​ឡើង ហើយ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ចំណោម​បងប្អូន តាម​ព្រំ‌ដែន​ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហើយ​យើង​ខ្ញុំ​មិន​អួត​ពី​ការ​អ្វី​ក្រៅ​ខ្នាត ដែល​មនុស្ស​ឯ​ទៀត​បាន​ធ្វើ​នោះ​ឡើយ ដ្បិត​យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ថា កាល​ណា​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​ឡើង នោះ​យើង​ខ្ញុំ​នឹង​បាន​ដំកើង​ធំ​ឡើង​ជា​បរិបូរ ក្នុង​ពួក​អ្នក​រាល់​គ្នា តាម​មាត្រា​របស់​យើង​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 យើង​មិន​អួត​ខ្លួន​ហួស​កំរិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បង​ប្អូន​នឹង​ចំរើន​ឡើង ហើយ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ចំណោម​បង​ប្អូន តាម​ព្រំ‌ដែន​ដែល​អុលឡោះ​បាន​កំណត់​ទុក​ឲ្យ​យើង។

សូមមើលជំពូក ចម្លង




២ កូរិនថូស 10:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នក​ផ្សេង​ទៀត​ គ្មាន​អ្នកណា​ហ៊ាន​ចូល​រួម​ជាមួយ​ពួកគេ​ទេ​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ ប្រជាជន​គោរព​ពួកគេ​


​ខ្ញុំ​មាន​បំណង​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ដែល​គេ​មិន​ធ្លាប់​ឮ​ព្រះនាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​គ្រឹះ​លើ​គ្រឹះ​របស់​អ្នក​ដទៃ។​


រីឯ​យើង​វិញ​ យើង​នឹង​មិន​អួត​ឲ្យ​ហួស​ខ្នាត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គឺ​តាម​ខ្នាត​នៃ​ដែន​កំណត់​ដែល​ព្រះជាម្ចាស់​បាន​បែង​ចែក​ដល់​យើង​ទុក​ជា​ខ្នាត​មួយ​ ដែល​យើង​បាន​មក​ដល់​អ្នក​រាល់គ្នា​


បងប្អូន​អើយ!​ យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច​អំពី​អ្នក​រាល់គ្នា​ ដ្បិត​ជា​ការ​ស័ក្តសម​ណាស់​ ពី​ព្រោះ​ជំនឿ​របស់​អ្នក​រាល់គ្នា​ចម្រើន​ឡើង​យ៉ាង​ខ្លាំង​ ហើយ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ចម្រើន​ឡើង​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម