Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 1:5 - Khmer Christian Bible

5 ដែល​យើង​បាន​ទទួល​ព្រះគុណ​ និង​តួនាទី​ជា​សាវក​ ដើម្បី​ឲ្យ​គ្រប់​ជនជាតិ​បាន​ស្ដាប់​បង្គាប់​តាម​ជំនឿ​ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 យើង​បាន​ទទួល​ព្រះគុណ និង​មុខងារជាសាវ័ក តាមរយៈ​ព្រះអង្គ ដើម្បីឲ្យ​មាន​ការស្ដាប់បង្គាប់​ដែលមកពី​ជំនឿ ក្នុងចំណោម​ប្រជាជាតិ​ទាំងអស់ ដើម្បី​ព្រះនាម​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដែល​តាម​រយៈ​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខ​ងារ​ជា​សាវក ដើម្បី​នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 តាម​រយៈ​ព្រះ‌បុត្រា គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដែល​យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ នឹង​ងារ​ជា​សាវក ដោយ‌សារ​ទ្រង់ សំរាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្ដី​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទុក​ជា​ប្រយោជន៍​ដល់​ព្រះ‌នាម​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 តាម​រយៈ​បុត្រា គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ យើង​ខ្ញុំ​បាន​ទទួល​សេចក្តី​ប្រណី‌សន្តោស និង​មុខ‌ងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្ដិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​នាម​គាត់។

សូមមើលជំពូក ចម្លង




រ៉ូម 1:5
24 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពី​សេចក្ដី​ពោរ​ពេញ​របស់​ព្រះអង្គ​ដែល​ជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​


ដើម្បី​ទទួល​យក​កិច្ចការ​នេះ​ ព្រមទាំង​តួនាទី​ជា​សាវក​ជំនួស​យូដាស​ដែល​បាន​បែរ​ចេញ​ ហើយ​ទៅ​តាម​ផ្លូវ​របស់​គាត់»។​


លោក​ស៊ីម៉ូន​បាន​ប្រាប់​រួច​ហើយ​អំពី​របៀប​ដែល​តាំង​ពី​ដំបូង​ ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ជ្រើសរើស​ប្រជារាស្ដ្រ​មួយ​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​សម្រាប់​ព្រះនាម​របស់​ព្រះអង្គ​


ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​កាន់តែ​ចម្រើន​ឡើង​ ហើយ​ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡិម​ ក៏​កើន​ឡើង​យ៉ាង​ច្រើន​ ឯ​ពួក​សង្ឃ​ជាច្រើន​ក៏​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ដែរ!​


ប៉ុន្ដែ​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ព្រោះ​គាត់​ជា​ភាជនៈ​ ដែល​ខ្ញុំ​បាន​ជ្រើសរើស​ ដើម្បី​នាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ចំពោះ​មុខ​សាសន៍​ដទៃ​ ទាំង​ពួក​ស្ដេច​ និង​កូនចៅ​អ៊ីស្រាអែល​


ដ្បិត​តាមរយៈ​ព្រះគុណ​ដែល​ខ្ញុំ​បាន​ទទួល​ ខ្ញុំ​សូម​ប្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ថា​ ចូរ​កុំ​គិត​ខ្ពស់​ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​គិត​ឲ្យ​បាន​សមស្រប​តាម​ខ្នាត​ជំនឿ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​វិញ​


ប៉ុន្ដែ​ឥឡូវ​នេះ​ បាន​បើកសំដែង​ឲ្យ​ជនជាតិ​ទាំង​អស់​បាន​ដឹង​តាមរយៈ​បទគម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល​ ស្រប​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដ៏​អស់កល្ប​ជានិច្ច​ ដើម្បី​ឲ្យ​គេ​ស្ដាប់​បង្គាប់​ដោយ​ជំនឿ​


តើ​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ជនជាតិ​យូដា​ប៉ុណ្ណោះ​ឬ?​ តើ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​ទេ​ឬ?​ មែន​ហើយ​ ​ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​


ប៉ុន្ដែ​ដែលខ្ញុំ​បាន​ត្រលប់​ជា​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ ហើយ​ព្រះគុណ​ដែល​ព្រះអង្គ​បាន​ផ្ដល់​មក​ខ្ញុំ​ នោះ​មិន​មែន​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ច្រើន​លើស​អ្នក​ទាំង​នោះទៅទៀត​ ប៉ុន្ដែ​មិន​មែន​ខ្ញុំ​ទេ​ គឺ​ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ‍។​


ទោះបី​ខ្ញុំ​មិន​មែន​ជា​សាវក​សម្រាប់​អ្នក​ដទៃ​ក៏ដោយ​ ក៏​ខ្ញុំ​ជា​សាវក​សម្រាប់​អ្នក​រាល់គ្នា​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​ជា​ត្រា​សំគាល់​តួ​នាទី​ជា​សាវក​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះអម្ចាស់‍។​


ដើម្បី​ឲ្យ​យើង​ដែល​ជា​អ្នក​មាន​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រិស្ដ​មុន​គេ​បាន​សរសើរ​សិរី​រុងរឿង​របស់​ព្រះអង្គ។​


សម្រាប់​ការ​សរសើរ​សិរី​រុងរឿង​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​សព្វ​ព្រះហឫទ័យ​ចំពោះ​យើង​នៅ​ក្នុង​ព្រះ​មួយ​អង្គ​ដ៏​ជា​ទី​ស្រឡាញ់​


បន្ទាប់​ពី​ព្រះអង្គ​គ្រប់​លក្ខណ៍​ហើយ​ ព្រះអង្គ​ក៏​ត្រលប់​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​អស់កល្ប​ជានិច្ច​សម្រាប់​អស់​អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម