Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 24:45 - Khmer Christian Bible

45 ដូច្នេះ​ តើ​អ្នកណា​ជា​បាវបម្រើ​ដ៏​ស្មោះ​ត្រង់​ ហើយ​ឆ្លាត​ ដែល​ចៅហ្វាយ​បាន​តែងតាំង​ឲ្យ​មើល​ខុសត្រូវ​លើ​បាវបម្រើ​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេល​វេលា?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 “ចុះ​តើ​នរណា​ជា​បាវបម្រើ​ស្មោះត្រង់ ហើយ​មានប្រាជ្ញា ដែល​ចៅហ្វាយ​បាន​តែងតាំងឲ្យត្រួត​លើ​អ្នកផ្ទះ​របស់​លោក ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេលកំណត់​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 «ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស‌វៃ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​ផ្ទះ​របស់​លោក ដើម្បី​ចែក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ពេល​ត្រឹម‌ត្រូវ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ពុំ‌ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 ដូច្នេះ អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់ មាន​មារយាទ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល

សូមមើលជំពូក ចម្លង

អាល់គីតាប

45 «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ដ​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុក​ផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ពុំ‌ខាន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 24:45
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ ដូច​ជា​សត្វ​ចៀម​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក​ ដូច្នេះ​ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់​ ហើយ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ដូច្នេះ​ គ្រូវិន័យ​គ្រប់​គ្នា​ដែល​ត្រលប់​ជា​សិស្ស​នៃ​នគរ​ស្ថានសួគ៌​ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ ដែល​បាន​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​ទ្រព្យ​របស់​ខ្លួន‍»‍។​


មាន​ពរ​ហើយ​ បាវបម្រើ​ណា​ដែល​ចៅហ្វាយ​មក​ដល់​ ហើយ​ឃើញ​កំពុង​ធ្វើ​យ៉ាង​ដូច្នោះ​


ក្នុង​ចំណោម​ពួកគេ​ ប្រាំ​នាក់​ល្ងង់​ និង​ប្រាំ​នាក់​ទៀត​ឆ្លាត។​


ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ!​ អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​


ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​


ដូច្នេះ​ អស់​អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ ហើយ​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​វៃឆ្លាត​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម​ដា​


គាត់​ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​ ប្រសើរ​ណាស់​បាវបម្រើ​ដ៏​ល្អ​អើយ!​ ដោយ​ព្រោះ​អ្នក​ស្មោះត្រង់​ក្នុង​កិច្ចការ​តូច​តាច​ ចូរ​អ្នក​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ដប់​ក្រុង​ចុះ។​


ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​


ខ្ញុំ​សូម​អរព្រះគុណ​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​ស្មោះត្រង់​ ហើយ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះអង្គ​


ហើយ​សេចក្ដី​ទាំងឡាយ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​ចំពោះ​មុខ​សាក្សី​ជា​ច្រើន​នោះ​ ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះត្រង់​ដែល​អាច​បង្រៀន​អ្នក‍​ផ្សេង​ទៀត​បាន​ដែរ‍។​


ដោយ​ឡែក​ លោក​ម៉ូសេ​បាន​ស្មោះត្រង់​ក្នុង​នាម​ជា​អ្នកបម្រើ​នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទាំង​មូល​ ដើម្បី​ជា​បន្ទាល់​អំពី​សេចក្ដី​ដែល​នឹង​ត្រូវ​ប្រកាស​


យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅឋហើយ​ គឺឋជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​ ប៉ុន្ដែ​អ្នក​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​ឈ្មោះ​របស់​យើង ហើយ​មិន​បាន​លះបង់​ចោល​ជំនឿ​លើ​យើង​ឡើយ​ ទោះបី​ជា​ក្នុង​ពេល​ដែល​អាន់ទីប៉ាស​ ជា​សាក្សី​ដ៏​ស្មោះត្រង់​របស់​យើង​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម