Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 3:1 - Khmer Christian Bible

1 បងប្អូន​របស់ខ្ញុំ​អើយ!​ កុំ​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក​ ព្រោះ​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ យើង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាងគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បងប្អូន​របស់ខ្ញុំ​អើយ កុំ​ធ្វើជា​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ដែលធ្វើជាគ្រូ​នឹង​ទទួល​ការជំនុំជម្រះ​តឹងរ៉ឹងជាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បង‌ប្អូន​អើយ កុំ​ចង់​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ដែល​បង្រៀន​គេ​នឹង​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​តឹង​រឹង​ជាង​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​អើយ កុំ​ចង់​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​យើង​ជា​គ្រូ​យ៉ាង​តឹង‌រ៉ឹង​ជាង​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ជា​គ្រូ​ច្រើន​គ្នា​ពេក​ឡើយ ពី​ព្រោះ​ដឹង​ហើយ​ថា យើង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​អើយ កុំ​ចង់​ធ្វើ​តួន​ច្រើន​គ្នា​ពេក ដ្បិត​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អុលឡោះ​វិនិច្ឆ័យ​ទោស​យើង​ជា​តួន យ៉ាង​តឹង‌រ៉ឹង​ជាង​គេ។

សូមមើលជំពូក ចម្លង




យ៉ាកុប 3:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

សិស្ស​មិន​ដែល​លើ​គ្រូ​ទេ​ ហើយ​បាវបម្រើ​ក៏​មិន​ដែល​លើ​ចៅហ្វាយ​ដែរ​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បាន​បិទ​នគរ​ស្ថានសួគ៌​នៅ​ចំពោះ​មុខ​មនុស្ស​ អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូល​នោះ​ចូល​ទៀត​ផង។​


វេទនា​ដល់​អ្នក​រាល់គ្នា​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យូរ​ ហេតុនេះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាង​គេ។​


ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​បែប​នេះ​ ក៏​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់គ្នា​បរិភោគ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​


ដូច្នេះ​ លោក​ក៏​ហៅ​មេការ​នោះ​មក​សួរ​ថា​ តើ​រឿង​របស់​អ្នក​ដែល​ខ្ញុំ​បាន​ឮ​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ?​ ចូរ​ធ្វើ​បញ្ជី​ឲ្យ​ខ្ញុំ​សម្រាប់​ការ​មើល​ខុស​ត្រូវ​របស់​អ្នក​ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​មេ​ការ​បាន​ត​ទៅ​ទៀត​ទេ។​


ហើយ​កុំ​ថ្កោល​ទោស​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ទទួល​ការ​ថ្កោល​ទោស​វិញ​ឡើយ​ និង​កុំ​ផ្ដន្ទាទោស​គេ​ឲ្យ​សោះ​ នោះ​អ្នក​រាល់គ្នា​ក៏​មិន​ទទួល​ការ​ផ្ដន្ទាទោស​វិញ​ដែរ។​ ចូរ​លើក​លែង​ទោស​ឲ្យ​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស​វិញ។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​ជា​គ្រូ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​អ្នក​មិន​យល់​ការ​នេះ​ទេ​ឬ?​


នៅ​ក្នុង​ក្រុមជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​គ្រូ​បង្រៀន​ គឺ​មាន​លោក​បារណាបាស​ លោក​ស៊ីម្មាន​ដែល​ហៅ​ថា​នីគើរ​ លោក​លូគាស​ជា​អ្នក​ក្រុង​គីរេន​ លោក​សុល​ និង​លោក​ម៉ាណាអេន​ជា​បងប្អូន​ចិញ្ចឹម​របស់​ហេរ៉ូឌ​ ជា​ស្ដេច​ត្រាញ់។​


នៅ​ក្នុង​ក្រុមជំនុំ​ ព្រះជាម្ចាស់​បាន​តាំង​ឲ្យ​មាន​ពួក​សាវក​ជាមុន​ ទីពីរ​ឲ្យ​មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ទីបី​ឲ្យ​មាន​ពួក​គ្រូ​ បន្ទាប់​មក​ឲ្យ​មាន​អ្នក​ធ្វើ​ការ​អស្ចារ្យ​ បន្ទាប់​មក​ទៀត​ អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ អ្នក​ជំនួយការ​ អ្នកបម្រើ​ការ​ និង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ។​


ព្រោះ​យើង​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អ្វី​ដែល​បាន​ប្រព្រឹត្ត​តាមរយៈ​រូបកាយ​នេះ​ មិន​ថា​ល្អ​ ឬ​អាក្រក់​ឡើយ។​


ព្រះអង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក​ អ្នក​ខ្លះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ អ្នក​ខ្លះ​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ អ្នក​ខ្លះ​ទៀត​ជា​គ្រូ​គង្វាល​ និង​ជា​គ្រូ​បង្រៀន​


ពួកគេ​ចង់​ធ្វើ​ជា​គ្រូ​គម្ពីរ​វិន័យ​ ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ដែល​ពួកគេ​និយាយ​ ឬ​សេចក្ដី​ដែល​ពួកគេ​អះអាង​ផង។​


ព្រះអង្គ​បាន​តែង​តាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ និង​ជា​សាវក​សម្រាប់​សេចក្ដី​បន្ទាល់​នោះ​ គឺ​ជា​គ្រូ​បង្រៀន​សាសន៍​ដទៃ​អំពី​ជំនឿ​ និង​សេចក្ដី​ពិត។​ ខ្ញុំ​និយាយ​ពិត​ឥត​កុហក​ទេ។​


ហើយ​សម្រាប់​ដំណឹង​ល្អ​នេះ​ ព្រះអង្គ​បាន​តែងតាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ ជា​សាវក​ ហើយ​ជា​គ្រូ​ផង​


​ចូរ​ស្ដាប់បង្គាប់​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ ហើយ​ចុះ​ចូល​នឹង​អ្នក​ទាំង​នោះ​ចុះ​ ដ្បិត​ពួកគេ​មើល​ថែ​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ក្នុង​នាម​ជា​អ្នក​ដែល​ត្រូវ​រាយរាប់​ប្រាប់ព្រះជាម្ចាស់។​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បំពេញ​មុខងារ​នេះ​ដោយ​អំណរ​ មិន​មែន​ដោយ​ថ្ងូរ​ឡើយ​ បើ​មិន​ដូច្នោះ​ទេ​ គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ឡើយ។


បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​


បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ ចូរ​ឲ្យ​គ្រប់​គ្នា​ឆាប់​នឹង​ស្ដាប់​ យឺតនឹង​និយាយ​ ហើយ​កុំ​រហ័ស​ខឹង​ឡើយ​


ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ​ និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែ​មួយ។​ បងប្អូន​របស់​ខ្ញុំ​អើយ!​ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។​


មិន​មែន​ត្រួតត្រា​លើ​ពួកអ្នក​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មើលថែ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូងចៀម​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម