Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 3:11 - Khmer Christian Bible

11 ដ្បិត​គ្មាន​អ្នកណា​ម្នាក់​អាច​ចាក់​គ្រឹះ​ផ្សេង​ទៀត​បាន​ទេ​ ក្រៅពី​គ្រឹះ​ដែល​បាន​ចាក់​រួច​ហើយ​ ​គឺជា​ព្រះយេស៊ូ​គ្រិស្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ដ្បិត​គ្មានអ្នកណា​អាច​ចាក់​គ្រឹះ​ផ្សេងទៀត​បាន​ឡើយ ក្រៅពី​គ្រឹះ​ដែល​ចាក់​រួចហើយ គឺ​ជា​ព្រះយេស៊ូវ​គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​គ្មាន​អ្នក​ណា​អាច​ចាក់​គ្រឹះ​ណា​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ឡើយ ហើយ​គ្រឹះ​នោះ​គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ដាំ​ជើង​ជញ្ជាំង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ជើង​ដែល​បាន​ដាំ​រួច​ហើយ​នោះ​បាន​ទេ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 3:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​ក៏​ប្រាប់​អ្នក​ដែរ​ថា​ អ្នក​ឈ្មោះ​ពេត្រុស​ ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ​ ឯ​ទ្វារ​ស្ថាន​នរក​មិន​ឈ្នះ​ក្រុមជំនុំ​នេះ​ឡើយ​


ស្រប​តាម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ខ្ញុំ​បាន​ចាក់​គ្រឹះ​ដូចជា​ជាង​ដ៏​ចំណាន​ម្នាក់​ ហើយ​មាន​អ្នក​ផ្សេង​ទៀត​សង់​ពី​លើ​នោះ​ ប៉ុន្ដែ​ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​លើ​គ្រឹះ​នោះ​


បើ​អ្នកណា​ម្នាក់​យក​មាស​ ប្រាក់​ ត្បូង​ដ៏​មាន​តម្លៃ​ ឈើ​ ចំបើង​ ឬ​ស្បូវ​ មក​សង់​លើ​គ្រឹះ​នោះ​


ហើយ​អ្នក​រាល់គ្នា​ត្រូវ​បាន​សង់​លើ​គ្រឹះ​របស់​ពួក​សាវក​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ ដែល​ព្រះគ្រិស្ដ​យេស៊ូ​ផ្ទាល់​ជា​ថ្ម​ជ្រុង​ដ៏​សំខាន់​


ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ គ្រឹះ​ដ៏​រឹងមាំ​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ​ដរាប​ ដោយ​មាន​អក្សរ​ចារឹក​ដូច្នេះ​ថា​ ព្រះអម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះអង្គ​ និង​ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់​ចាក​ចេញ​ពី​សេចក្ដី​ទុច្ចរិត។​


ចូល​មក​ឯ​ព្រះអង្គ​ គឺ​ជា​ថ្ម​ដ៏​រស់​ដែល​ត្រូវ​មនុស្ស​បោះបង់​ចោល​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ ព្រោះ​មាន​តម្លៃ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម