ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
ម៉ាថាយ 27:2 - Khmer Christian Bible ហើយបានចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ជាអភិបាលក្រុង។ ព្រះគម្ពីរខ្មែរសាកល ពួកគេចងព្រះយេស៊ូវ ហើយនាំទៅប្រគល់ឲ្យអភិបាលពីឡាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ ជាទេសាភិបាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ចងព្រះអង្គ បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុកឈ្មោះប៉ុនទាស-ពីឡាត់។ អាល់គីតាប គេក៏ចងអ៊ីសា បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។ |
ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
ហើយបើរឿងនេះឮដល់លោកអភិបាល យើងនឹងបញ្ចុះបញ្ចូលគាត់ មិនឲ្យអ្នករាល់គ្នាមានបញ្ហាទេ»។
ក្នុងពេលតែមួយនោះ មានអ្នកខ្លះបានមករៀបរាប់ប្រាប់ព្រះយេស៊ូអំពីពួកអ្នកស្រុកកាលីឡេដែលត្រូវលោកពីឡាត់លាយឈាមរបស់ពួកគេជាមួយយញ្ញបូជារបស់ពួកគេ
ដូច្នេះពួកគេក៏ចាត់អ្នកស៊ើបការណ៍ក្លែងជាអ្នកសុចរិតឃ្លាំមើលព្រះអង្គយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យពួកគេអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គបាន ហើយប្រគល់ព្រះអង្គឲ្យទៅពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធររបស់លោកអភិបាល។
នៅថ្ងៃនោះ លោកពីឡាត់ និងស្ដេចហេរ៉ូឌ ទាំងពីរនាក់បានត្រលប់ជាមិត្ដសម្លាញ់នឹងគ្នា ដ្បិតកាលពីមុនជាសត្រូវនឹងគ្នា។
នៅឆ្នាំទីដប់ប្រាំនៃរាជ្យព្រះចៅអធិរាជទីប៊ើរ កាលលោកប៉ុនទាសពីឡាត់គ្រប់គ្រងស្រុកយូដា ហេរ៉ូឌជាស្ដេចត្រាញ់នៃស្រុកកាលីឡេ ឯភីលីពត្រូវជាប្អូន ជាស្ដេចត្រាញ់នៃស្រុកអ៊ីទូរេ និងស្រុកត្រាខូនីត រីឯលីសានាស ជាស្ដេចត្រាញ់នៃស្រុកអាប៊ីលេន។
ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ
បន្ទាប់មក នៅព្រលឹមស្រាងៗ ពួកគេក៏នាំព្រះយេស៊ូចេញពីផ្ទះលោកកៃផាទៅបន្ទាយទ័ព ប៉ុន្ដែពួកគេមិនបានចូលទៅក្នុងបន្ទាយទ័ពទេ ក្រែងលោធ្វើឲ្យពួកគេមិនបរិសុទ្ធ ហើយមិនអាចបរិភោគនៅថ្ងៃបុណ្យរំលងបាន។
នៅយប់ដែលស្ដេចហេរ៉ូឌហៀបនឹងនាំលោកពេត្រុសចេញមក គឺនៅពេលដែលគាត់កំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងមានច្រវាក់ពីរខ្សែចងជាប់ ហើយពួកអ្នកយាមកំពុងយាមនៅមាត់ទ្វារគុក
ពេលនោះ មេបញ្ជាការក៏ចូលមកចាប់លោកប៉ូល ទាំងបញ្ជាឲ្យគេដាក់ខ្នោះច្រវាក់គាត់ពីរខ្សែ ព្រមទាំងសួរថា តើគាត់ជានរណា ហើយមានរឿងអ្វីខ្លះ
ប៉ុន្ដែ នៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែ នោះគាត់ក៏និយាយទៅនាយទាហានម្នាក់ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូមដោយមិនបានកាត់ទោសដែរឬទេ?»
ពេលនោះ ពួកទាហានដែលប្រុងសួរចម្លើយ បានថយចេញពីគាត់ភ្លាម រីឯមេបញ្ជាការក៏ភ័យខ្លាចដែរ ពេលដឹងថាលោកប៉ូលជាជនជាតិរ៉ូម ព្រោះគាត់បានឲ្យគេចងលោកប៉ូល។
លុះពីរឆ្នាំកន្លងផុតទៅ កាលលោកព័រគាសភេស្ទុសបានមកទទួលមុខតំណែងជំនួសលោកភេលីច ហើយលោកភេលីចចង់យកចិត្ដពួកជនជាតិយូដា ក៏ទុកលោកប៉ូលឲ្យជាប់គុកតទៅទៀត។
ដោយសារមូលហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីជួប និងពិភាក្សាគ្នា ព្រោះខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»
ព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើងបានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធនៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។
ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្ដេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គដែលព្រះអង្គបានជ្រើសតាំង
ហើយសុំសំបុត្រពីសម្ដេចសង្ឃទៅឯសាលាប្រជុំនានានៅក្រុងដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណាម្នាក់ ដែលជាអ្នកនៅខាងមាគ៌ានេះ មិនថាប្រុស ឬស្រី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡិម។
នៅចំពោះព្រះជាម្ចាស់ដែលបានប្រទានជីវិតដល់អ្វីៗទាំងអស់ និងនៅចំពោះព្រះគ្រិស្ដយេស៊ូដែលបានធ្វើបន្ទាល់ដោយសេចក្ដីប្រកាសដ៏ល្អនៅចំពោះមុខលោកប៉ុនទាសពីឡាត់ ខ្ញុំបង្គាប់អ្នកថា
ហើយខ្ញុំបានរងទុក្ខលំបាកដោយព្រោះដំណឹងល្អនេះរហូតដល់ជាប់ចំណងដូចជាមនុស្សមានទោសធ្ងន់ ប៉ុន្ដែព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ចំណងទេ។
ចូរនឹកចាំពីអស់អ្នកដែលជាប់ឃុំឃាំងទុកដូចជាជាប់ឃុំឃាំងជាមួយគេដែរ ហើយចូរនឹកចាំពីអស់អ្នកដែលត្រូវគេធ្វើបាប ទុកដូចជានៅក្នុងរូបកាយនោះដែរ។