Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:3 - Khmer Christian Bible

3 កាល​យូដាស​ជា​អ្នក​ក្បត់​ព្រះយេស៊ូ​ឃើញ​ថា​ ពួកគេ​ផ្ដន្ទា​ទោស​ព្រះអង្គ​ដូច្នេះ​ក៏​សោក​ស្ដាយ​ គាត់​បាន​ប្រគល់​កាក់​ប្រាក់​សាមសិប​កាក់​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ពេលនោះ យូដាស​ដែល​ក្បត់​ព្រះយេស៊ូវ​ឃើញ​ថា​ព្រះអង្គ​ត្រូវគេ​ផ្ដន្ទាទោស ក៏​មានវិប្បដិសារី ហើយ​ប្រគល់​កាក់ប្រាក់​សាមសិប​នោះ​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កាល​យូដាស ជា​អ្នក​ក្បត់​ព្រះ‌អង្គ​ឃើញ​ថា​ព្រះ‌អង្គ​ជាប់​ទោស គាត់​សោក​ស្តាយ​ជា​ខ្លាំង ហើយ​យក​ប្រាក់​កាក់​សាម‌សិប​ស្លឹង ទៅ​ប្រគល់​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កាល​យូដាស​ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះអង្គ​ដូច្នេះ គាត់​សោក‌ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ ក៏​យក​ប្រាក់​៣០​ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កាល​យូដាស ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​អ៊ីសា ឃើញ​គេ​កាត់​ទោស​អ៊ីសា​ដូច្នេះ គាត់​សោក​ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​វិញ

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​បរិភោគ​អាហារ​ពេល​យប់​នោះ ​អារក្ស​សាតាំង​បាន​ចូល​ទៅ​ក្នុង​ចិត្ដ​របស់​យូដាស​អ៊ីស្ការីយ៉ុត​ ជា​កូន​លោក​ស៊ីម៉ូន​រួច​ជា​ស្រេច​ ដើម្បី​ឲ្យ​ក្បត់​ព្រះអង្គ​


ក្រោយពី​ទទួល​ចំណិត​នំប៉័ង​នោះ​ហើយ​ នោះ​អារក្ស​សាតាំង​ក៏​ចូល​គាត់​ រួច​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ចង់​ធ្វើ​អ្វី ​ចូរ​ប្រញាប់​ធ្វើ​ចុះ»។​


ដូច្នេះ​ពេល​យូដាស​បាន​ទទួល​កង​ទាហាន​រ៉ូម​ និង​ពួកឆ្មាំ​ព្រះវិហារ​ពី​ពួក​សម្តេច​សង្ឃ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​រួច​ហើយ ​ក៏​ទៅ​ទីនោះ​ដោយ​មាន​កាន់​គោម​ ចន្លុះ​ និង​អាវុធ​ផង។​


បន្ទាប់មក​ អ្នក​នេះ​បាន​យក​ប្រាក់​រង្វាន់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ​ទិញ​ដី​ស្រែ​មួយ​កន្លែង​ ហើយ​ក៏​ដួល​ផ្កាប់​មុខ​ ធ្លាយ​ពោះ​ ចេញ​ពោះវៀន​មក​ក្រៅ​ទាំងអស់​


ព្រោះ​ការ​ព្រួយចិត្ដ​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ ​ធ្វើ​ឲ្យ​មាន​ការ​ប្រែចិត្ត​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ​ នោះ​មិន​គួរ​ស្ដាយ​ក្រោយ​ឡើយ​ ប៉ុន្ដែ​ការ​ព្រួយចិត្ដ​របស់​លោកិយ​វិញ​ ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្លាប់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម