Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 13:1 - Khmer Christian Bible

1 ក្នុង​ពេល​តែ​មួយ​នោះ​ មាន​អ្នក​ខ្លះ​បាន​មក​រៀប​រាប់​ប្រាប់​ព្រះយេស៊ូ​អំពី​ពួក​អ្នក​ស្រុក​កាលីឡេ​ដែល​ត្រូវ​លោក​ពីឡាត់​លាយ​ឈាម​របស់​ពួកគេ​ជាមួយ​យញ្ញ​បូជា​របស់​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅ​ពេល​ដដែល​នោះ មាន​អ្នកខ្លះ​មក​ទូល​ព្រះយេស៊ូវ​អំពី​អ្នកកាលីឡេ​ដែល​ពីឡាត់​បាន​លាយ​ឈាម​ពួកគេ​ជាមួយ​យញ្ញបូជា​របស់​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​វេលា​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​ស្រុក​កាលីឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​របស់​គេ លាយ​នឹង​យញ្ញ‌បូជា នៅ​ពេល​គេ​កំពុង​ថ្វាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​អំពី​អ្នក​ស្រុក​កាលី‌ឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់​នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​វេលា​នោះ​ឯង មាន​អ្នក​ខ្លះ​នៅ​ទី​នោះ គេ​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​សាសន៍​កាលី‌ឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​គេ លាយ​នឹង​យញ្ញ‌បូជា ដែល​គេ​កំពុង​តែ​ថ្វាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​នោះ មាន​អ្នក​ខ្លះ​មក​ជម្រាប​អ៊ីសា អំពី​អ្នក​ស្រុក​កាលី‌ឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់ នៅ​ពេល​គេ​កំពុង​តែ​ធ្វើ​គូរបាន។

សូមមើលជំពូក ចម្លង




លូកា 13:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រលឹម​ឡើង​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ទាំង​អស់​របស់​ប្រជាជន​បាន​ពិគ្រោះ​គ្នា​ប្រឆាំង​ព្រះយេស៊ូ​ ដើម្បី​សម្លាប់​ព្រះអង្គ​


ហើយ​បាន​ចង​ព្រះអង្គ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​ជា​អភិបាល​ក្រុង។​


ហើយ​និយាយ​ថា៖​ «ពួក​អ្នក​ស្រុក​កាលីឡេ​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​សម្លឹង​មើល​មេឃ​ដូច្នេះ?​ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​លើក​ឡើង​ពី​ចំណោម​អ្នក​រាល់គ្នា​ទៅ‍​ឯ​ស្ថានសួគ៌​នេះ​ ព្រះអង្គ​នឹង​យាង​ត្រលប់​មក​វិញ​តាម​របៀប​ដដែល​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌»។​


ពួកគេ​នឹក​អស្ចារ្យ​ ទាំង​ស្ងើច​សរសើរ​ ហើយ​សួរ​ថា៖​ «មើល៍​ ពួកអ្នក​ដែល​កំពុង​និយាយ​ទាំងអស់​នេះ​ តើ​មិន​មែន​ជា​ពួកអ្នក​ស្រុក​កាលីឡេ​ទេ​ឬ?​


បន្ទាប់​ពី​ម្នាក់​នោះ​មក​ មាន​ម្នាក់​ទៀត​ឈ្មោះ​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ​ បាន​ក្រោក​ឡើង​បះបោរ​នៅ​គ្រា​ធ្វើ​ជំរឿន​ប្រជាជន​ គាត់​បាន​អូសទាញ​មនុស្ស​មួយ​ចំនួន​ឲ្យ​ដើរ​តាម​គាត់។​ អ្នក​នេះ​ក៏​វិនាស​ដែរ​ ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​គាត់​ទាំង​ឡាយ​ ក៏​ខ្ចាត់ខ្ចាយ​អស់​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម