Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:29 - Khmer Christian Bible

29 ពេល​នោះ​ ពួក​ទាហាន​ដែល​ប្រុង​សួរ​ចម្លើយ​ បាន​ថយ​ចេញ​ពី​គាត់​ភ្លាម​ រីឯ​មេបញ្ជាការ​ក៏​ភ័យខ្លាច​ដែរ​ ពេល​ដឹង​ថា​លោក​ប៉ូល​ជា​ជនជាតិ​រ៉ូម​ ព្រោះ​គាត់​បាន​ឲ្យ​គេ​ចង​លោក​ប៉ូល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ពេលនោះ ពួក​អ្នក​ដែល​បម្រុងនឹង​សួរចម្លើយ​គាត់ ក៏​ដកខ្លួនចេញ​ភ្លាម​។ មេបញ្ជាការ​ក៏​ភ័យខ្លាច ដោយ​ដឹង​ថា​ប៉ូល​មាន​សញ្ជាតិរ៉ូម៉ាំង និង​ដឹង​ថា​ខ្លួន​បាន​ចាប់ចង​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ អស់​អ្នក​បម្រុង​នឹង​សួរ​ចម្លើយ​លោក​ប៉ុល ក៏​ដក​ខ្លួនថយ​ចេញ​ពី​លោក​ភ្លាម ហើយ​មេទ័ព​ធំ​ក៏​ភិត​ភ័យ​ដែរ ដ្បិត​គាត់​ដឹង​ថា លោក​ប៉ុលមានសញ្ជាតិ​រ៉ូម ព្រោះគាត់​បាន​ជ្រុល​ចង​លោក​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ‌បញ្ជា‌ការ​ក៏​ភិត‌ភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដូច្នេះ ពួក​អ្នក​ដែល​ត្រូវ​សួរ​ចំឡើយ ក៏​ថយ​ចេញ​ជា​១​រំពេច ហើយ​មេ​ទ័ព​ធំ​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម ពី​ព្រោះ​បាន​ជ្រុល​ជា​ចង​គាត់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​គាត់ នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ​បញ្ជា​ការ​ក៏​ភិត​ភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក​ប៉ូល។

សូមមើលជំពូក ចម្លង




កិច្ចការ 22:29
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ មេ​បញ្ជាការ​ក៏​ចូល​មក​ចាប់​លោក​ប៉ូល​ ទាំង​បញ្ជា​ឲ្យ​គេ​ដាក់​ខ្នោះ​ច្រវាក់​គាត់​ពីរ​ខ្សែ​ ព្រមទាំង​សួរ​ថា​ តើ​គាត់​ជា​នរណា​ ហើយ​មាន​រឿង​អ្វី​ខ្លះ​


មេបញ្ជាការ​តប​ថា៖​ «ខ្ញុំ​ចាយ​ប្រាក់​ច្រើន​ណាស់​ ទើប​បាន​សញ្ជាតិ​នេះ»​ នោះ​លោក​ប៉ូល​ក៏​និយាយ​ថា៖​ «រីឯ​ខ្ញុំ​ កើត​មក​មាន​សញ្ជាតិ​នេះ​តែម្ដង»​


រីឯ​ពួក​ស្រីៗ​វិញ​ បាន​ទទួល​យក​មនុស្ស​ស្លាប់​របស់​ខ្លួនដែល​បាន​រស់ឡើង​វិញ​ ហើយ​អ្នក​ខ្លះ​ទៀត​បាន​រង​ទារុណកម្ម​ ដោយ​មិន​ព្រម​ឲ្យគេ​ដោះលែង​ឡើយ​ ដើម្បី​ទទួល​បាន​ការ​រស់​ឡើង​វិញ​ដ៏​ប្រសើរ​ជាង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម