Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 13:3 - Khmer Christian Bible

3 ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ទុក​ដូចជា​ជាប់​ឃុំឃាំង​ជាមួយ​គេ​ដែរ​ ហើយ​ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ ទុក​ដូច​ជា​នៅក្នុង​រូបកាយ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ចូរ​យកចិត្តទុកដាក់​ចំពោះ​ពួក​អ្នកដែលជាប់ឃុំឃាំង ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​ជាប់ឃុំឃាំងជាមួយ​គេដែរ​; ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវគេ​ធ្វើបាប ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​កំពុង​ត្រូវគេ​ធ្វើបាប​ក្នុង​រូបកាយ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំ​ឃាំង ទុក​ដូច​ជា​ជាប់​ឃុំ​ឃាំង​ជា​មួយ​គ្នា និង​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដ្បិត​អ្នក​រាល់​គ្នា​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​គិត​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង ហាក់​បី​ដូច​ជា​បងប្អូន​នៅ​ជាប់​ឃុំ‌ឃាំង​រួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បងប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​ជាប់​គុក ទុក​ដូច​ជា​ជាប់​ចំណង​ជា​មួយ​គ្នា ហើយ​ពី​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ផង ដ្បិត​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​រូប‌កាយ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចូរ​គិត​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង​ហាក់​បី​ដូច​ជា​បង​ប្អូន​នៅ​ជាប់​ឃុំ‌ឃាំង រួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បង​ប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។

សូមមើលជំពូក ចម្លង




ហេព្រើរ 13:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ កាល​ខ្ញុំ​ឈឺ​ អ្នក​រាល់គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ជាប់​គុក​ អ្នករាល់គ្នា​បាន​មក​ជួប​ខ្ញុំ​


ព្រោះ​អ្នក​រាល់គ្នា​មាន​ចិត្ដ​អាណិត​អាសូរ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ ហើយ​សុខចិត្ដ​ឲ្យ​គេ​រឹបអូស​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​អំណរ​ ដោយ​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​នោះ​ ហើយ​នៅ​ស្ថិតស្ថេរ​រហូត។​


ចូរ​អរ​សប្បាយ​ជាមួយ​ពួកអ្នក​អរ​សប្បាយ​ ហើយ​យំ​ជាមួយ​ពួកអ្នក​យំ​


បើ​អវយវៈ​ណា​មួយ​ឈឺចាប់​ នោះ​អវយវៈ​ទាំង​អស់​ក៏​ឈឺចាប់​ដែរ​ ឬ​បើ​អវយវៈ​ណា​មួយ​ទទួល​បាន​ការ​សរសើរ​ នោះ​អវយវៈ​ទាំង​អស់​ក៏​អរ​សប្បាយ​ដែរ‍។​


ខ្ញុំ​ប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរ​នេះ​ដោយ​ផ្ទាល់ដៃ​ ហើយ​សូម​អ្នក​រាល់គ្នា​នឹកចាំ​អំពី​ការ​ជាប់​ចំណង​របស់​ខ្ញុំ​ផង។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។​


នៅ​ទី​បញ្ចប់​នេះ​ ចូរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​តែ​មួយ​ មាន​ចិត្ដ​អាណិត​អាសូរ​ មាន​ចិត្ដ​ស្រឡាញ់​គ្នា​ដូច​ជា​បងប្អូន​ ចិត្ដ​សន្ដោស​ និង​ចិត្ត​សុភាព​ចុះ‍។​


កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​មិន​បាន​ស្វាគមន៍​ខ្ញុំ​ កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​មិន​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ឈឺ​ និង​ជាប់​គុក​ អ្នក​រាល់គ្នា​មិន​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ទេ​


រួច​លោក​អភិបាល​ក៏​បញ្ជា​ទៅ​នាយ​ទាហាន​ឲ្យ​យាម​លោក​ប៉ូល​ ប៉ុន្តែ​ឲ្យ​គាត់​មាន​សេរីភាព​ខ្លះ​ គឺ​មិន​ឲ្យ​រារាំង​មនុស្ស​របស់​គាត់​ផ្ទាល់​មក​បម្រើ​គាត់​ទេ។​


ដូច្នេះ​ ខ្ញុំ​ជា​អ្នក​ទោស​ក្នុង​ព្រះអម្ចាស់​ ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​ស័ក្តិសម​នឹង​ការ​ត្រាស់​ហៅ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​


នៅ​ថ្ងៃ​បន្ទាប់​ យើង​ក៏​ចូល​ចត​នៅ​ក្រុង​ស៊ីដូន​ ហើយ​លោក​យូលាស​បាន​ប្រព្រឹត្ដ​ចំពោះ​លោក​ប៉ូល​ដោយ​សប្បុរស​ គឺ​បាន​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ‍​ឯ​មិត្ដភក្ដិ​ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​គាត់។​


ត្រូវ​គេ​គប់​នឹង​ដុំថ្ម​ ត្រូវ​គេ​អារ​ផ្ដាច់​ជា​កំណាត់​ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ​ ត្រូវ​ដើរ​ពនេចរ​ដោយ​ស្លៀកពាក់​ស្បែក​ចៀម​ និង​ស្បែក​ពពែ​ មាន​សេចក្ដី​ខ្វះខាត​ ត្រូវ​រងទុក្ខ​វេទនា​ ព្រមទាំង​ត្រូវគេ​ធ្វើបាប​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម