ព្រះយេហូវ៉ាជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ព្រះអង្គជាអ្នកជួយទូលបង្គំឲ្យរួច
២ សាំយូអែល 22:51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំ ដល់ស្តេចរបស់ព្រះអង្គ ហើយក៏សម្ដែងសេចក្ដីសប្បុរសដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងព្រះរាជវង្ស ជារៀងដរាបតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្ដេចដែលព្រះអង្គបានតែងតាំង។ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះ ស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្ដេចដាវីឌ និងពូជពង្ស រៀងរហូតតទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចនៃទ្រង់ ហើយក៏សំដែងសេចក្ដីសប្បុរសដល់អ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដល់ដាវីឌនឹងព្រះរាជវង្ស ជារៀងរាបដរាបទៅ។ អាល់គីតាប ទ្រង់ប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្តេចដែលទ្រង់បានតែងតាំង។ ទ្រង់សំដែងចិត្តស្មោះត្រង់ចំពោះ ស្តេចដែលទ្រង់បានតែងតាំង គឺចំពោះទត និងពូជពង្ស រៀងរហូតតទៅ»។ |
ព្រះយេហូវ៉ាជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ព្រះអង្គជាអ្នកជួយទូលបង្គំឲ្យរួច
នេះជាបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ ជាពាក្យទំនាយរបស់ព្រះបាទដាវីឌ បុត្ររបស់លោកអ៊ីសាយ ជាពាក្យទំនាយរបស់មនុស្សដែលព្រះបានលើកតម្កើងយ៉ាងខ្ពស់ ជាអ្នកដែលព្រះរបស់លោកយ៉ាកុបបានចាក់ប្រេងតាំង ជាអ្នកតែងទំនុកយ៉ាងពីរោះក្នុងសាសន៍អ៊ីស្រាអែល ទ្រង់ថ្លែងថា៖
នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ"»
ព្រះអង្គហើយដែលប្រទានឲ្យ ពួកស្តេចមានជ័យជម្នះ ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ ឲ្យរួចពីដាវដ៏សាហាវ។
ព្រះអង្គប្រទានជ័យជម្នះយ៉ាងធំដល់ស្តេច ដែលព្រះអង្គបានតែងតាំង ក៏សម្ដែងព្រះហឫទ័យសប្បុរស ដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងពូជពង្សតរៀងទៅ។
ឱព្រះយេហូវ៉ាអើយ ព្រះរាជាត្រេកអរណាស់ ចំពោះឫទ្ធានុភាពរបស់ព្រះអង្គ ហើយព្រះរាជារីករាយជាខ្លាំង ចំពោះការសង្គ្រោះរបស់ព្រះអង្គ!
៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាខែលបាំងទូលបង្គំជុំវិញ ជាសិរីល្អរបស់ទូលបង្គំ ហើយជាអ្នកធ្វើឲ្យទូលបង្គំងើបក្បាលឡើង។
គឺយើងបានរកឃើញដាវីឌ ជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតាំងគេឡើង ដោយប្រេងដ៏បរិសុទ្ធរបស់យើង
ចិត្តស្មោះត្រង់ និងចិត្តសប្បុរសរបស់យើង នឹងនៅជាមួយគេ ហើយក្នុងនាមរបស់យើង គេនឹងបានថ្កុំថ្កើង។
ដាវីឌនឹងអំពាវនាវរកយើងថា "ព្រះអង្គជាព្រះវរបិតានៃទូលបង្គំ ជាព្រះនៃទូលបង្គំ ហើយជាថ្មដានៃការសង្គ្រោះ របស់ទូលបង្គំ"។
យើងនឹងតាំងពូជពង្សរបស់គេ ឲ្យនៅជាប់ជារៀងរហូត ហើយឲ្យរាជបល្ល័ង្ករបស់គេ បាននៅជាប់ដូចជាផ្ទៃមេឃ។
ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជបល្ល័ង្ករបស់គេនឹងគង់វង្ស នៅចំពោះយើងដូចព្រះអាទិត្យ។
ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
គឺគេនឹងគោរពបម្រើព្រះយេហូវ៉ា ជាព្រះរបស់គេ និងដាវីឌ ជាស្តេចរបស់គេ ជាអ្នកដែលយើងនឹងតាំងឡើងឲ្យគ្រងរាជ្យលើគេ។
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។