Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 7:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ"»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​វង្សា នឹង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 7:16
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។


ព្រះ‌អង្គ​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ ដល់​ស្តេច​របស់​ព្រះ‌អង្គ ហើយ​ក៏​សម្ដែង​សេចក្ដី​សប្បុ‌រស​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ព្រះ‌រាជ‌វង្ស ជា​រៀង​ដរាប​ត​ទៅ។


គឺ​វា​ដែល​នឹង​ស្អាង​វិហារ​មួយ​សម្រាប់​ឈ្មោះ​យើង ហើយ​យើង​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​របស់​គេ ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​តទៅ។


ណាថាន់​ក៏​ទូល​ព្រះបាទ​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល ហើយ​តាម​ការ​ជាក់​ស្តែង​ទាំង​នោះ​គ្រប់​ជំពូក។


ធ្វើ​ដូច្នោះ ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ថា "បើ​កូន​ចៅ​របស់​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។


នោះ​យើង​នឹង​តាំង​រាជ្យ​របស់​អ្នក​លើ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​យើង​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​របស់​អ្នក​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។


ដ្បិត​យើង​នឹង​ការពារ​ក្រុង​នេះ រក្សា​ទុក​សម្រាប់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង​ផង»។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បំផ្លាញ​ពួក​យូដា​ទេ ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដូច​ជា​បាន​សន្យា​ដល់​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​ចង្កៀង​មួយ​ភ្លឺ សម្រាប់​ពួក​ជំនួរ​វង្ស​របស់​ព្រះ‌អង្គ​ត​ទៅ។


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ព្រះ‌អង្គ​រក្សា​សេចក្ដី​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​យើង​ឡើយ ឲ្យ​តែ​កូន​ចៅ​អ្នក​ប្រុង‌ប្រយ័ត្ន​នឹង​ផ្លូវ​ខ្លួន ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង ដូច​ជា​អ្នក​បាន​ដើរ​នៅ​មុខ​យើង​ដែរ"។


ព្រះ‌អង្គ​មិន​ដក​ព្រះ‌នេត្រ ចេញ​ពី​មនុស្ស​សុចរិត​ឡើយ គឺ​ព្រះ‌អង្គ​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក ជា‌មួយ​ពួក​ស្តេច ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​គេ​បាន​ថ្កើង​ឡើង។


៙ ឱ​ព្រះ​អើយ បល្ល័ង្ក​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ ដំបង​រាជ្យ​នៃ​រាជ្យ​ព្រះ‌អង្គ ជា​ដំបង​រាជ្យ​សុចរិត


៙ សូម​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះករុណា ក្នុង​កាល​ដែល​នៅ​មាន​ព្រះ‌អាទិត្យ ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ គឺជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ!


"យើង​នឹង​តាំង​ពូជ‌ពង្សអ្នក ឲ្យ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច ក៏​នឹង​សង់​បល្ល័ង្ក​របស់​អ្នក ឲ្យ​នៅគង់​វង្ស​គ្រប់​ជំនាន់​តទៅ"» ។ -បង្អង់


ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។


ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។


នោះ​នឹង​មាន​ស្តេច និង​ពួក​ចៅ‌ហ្វាយ ដែល​គង់​លើ​បល្ល័ង្ក​ព្រះបាទ​ដាវីឌ ចូល​មក​តាម​ទ្វារ​ក្រុង​នេះ គេ​នឹង​ជិះ​រាជ‌រថ និង​សេះ ទាំង​ខ្លួន​គេ និង​ពួក​ចៅ‌ហ្វាយ ព្រម​ទាំង​បណ្ដា​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេសាឡិម​ទាំង​ប៉ុន្មាន​ផង ហើយ​ទី​ក្រុង​នេះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​តទៅ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​ឡើយ


គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បម្រើ​យើង ជា​ស្រុក​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ដែរ នោះ​ទាំង​ខ្លួន​គេ និង​កូន​ចៅ​របស់​គេ នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ហើយ​ដាវីឌ​ជា​អ្នក​បម្រើ​យើង នឹង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ ជា​រៀង‌រហូត។


ក្នុង​រជ្ជ​កាល​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​តាំង​រាជ្យ​មួយ​ឡើង ដែល​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​រាជ្យ​នោះ​ក៏​នឹង​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​សាសន៍​ដទៃ​ណា​មួយ​ដែរ គឺ​នឹង​កម្ទេច​រាជ្យ​ទាំង​ប៉ុន្មាន​នោះ​វិញ ហើយ​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ រាជ្យ​នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​រៀង​រហូត


លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​រាជ​សម្បត្តិ ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​នានា និង​មនុស្ស​គ្រប់​ភាសាបាន​គោរព​បម្រើ​ព្រះ‌អង្គ ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ជា​អំណាច​គ្រប់​គ្រង​នៅ​ស្ថិត​ស្ថេរ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ។


ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។


ពួក​បណ្តាជន​ទូល​ឆ្លើយ​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ​គង់​នៅ​អស់​កល្ប​ជា‌និច្ច ចុះ​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ? តើ​អ្នក​ណា​ជា​កូន​មនុស្ស?»


ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ‌បុត្រា​វិញ​ថា៖ «ព្រះ‌អង្គ​អើយ បល្ល័ង្ក​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ ឯ​ដំបង​សុចរិត ជា​ដំបង​រាជ​របស់​ព្រះ‌អង្គ។


ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។


សូម​អត់​ទោស​អំពើ​រំលង​នេះ​ដល់​ស្រី​បម្រើ​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ​តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្មាន​ឃើញ​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​មួយ​ជីវិត​របស់​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម