រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែល វិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។
២ សាំយូអែល 17:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអាប់សាឡុម និងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា៖ «គំនិតរបស់ហ៊ូសាយជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល» (ព្រះយេហូវ៉ាបានតម្រូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំការអាក្រក់មកលើអាប់សាឡុមវិញ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអាប់សាឡុម និងជនជាតិអ៊ីស្រាអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ ព្រះអម្ចាស់បានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្ដេចអាប់សាឡុមវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអាប់សាឡំម នឹងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា គំនិតរបស់ហ៊ូសាយ ជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល (ព្រះយេហូវ៉ាទ្រង់បានដំរូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំសេចក្ដីអាក្រក់មកលើអាប់សាឡំមវិញ)។ អាល់គីតាប ស្តេចអាប់សាឡុម និងជនជាតិអ៊ីស្រអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ អុលឡោះតាអាឡាបានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្តេចអាប់សាឡុមវិនាស។ |
រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែល វិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។
មានម្នាក់ទូលព្រះបាទដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់ជាមួយអាប់សាឡុមដែរ។ នោះព្រះបាទដាវីឌអធិស្ឋានទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ»។
ប៉ុន្តែ ប្រសិនបើអ្នកត្រឡប់ទៅទីក្រុងវិញ ហើយទូលដល់អាប់សាឡុមថា "បពិត្រព្រះករុណា ទូលបង្គំសូមថ្វាយខ្លួនធ្វើជាខ្ញុំបម្រើរបស់ទ្រង់ ដូចជាបានធ្វើជាខ្ញុំបម្រើដល់បិតាទ្រង់កាលពីដើមដែរ"។ ធ្វើដូច្នេះ នោះអ្នកនឹងអាចឈ្នះសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែលឲ្យយើងបាន។
នៅគ្រានោះ យោបល់របស់អ័ហ៊ីថូផែលបានផ្ដល់មកដូចជាអ្នកដែលបានប្រឹក្សានឹងព្រះបន្ទូលរបស់ព្រះ ការដែលលោកជួយគំនិត ទោះទាំងព្រះបាទដាវីឌ និងអាប់សាឡុម តែងតែធ្វើតាមយោបល់របស់លោកទាំងអស់។
ស្ដេចមិនព្រមស្តាប់តាមបណ្ដាជនទេ ដ្បិតការនោះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ។
ប៉ុន្តែ ទ្រង់មិនព្រមតាមគំនិតរបស់ពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សាជាមួយពួកក្មេងៗស្រករនឹងទ្រង់ ជាពួកជំនិតរបស់ទ្រង់វិញ។
កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។
ប៉ុន្តែ ព្រះបាទអ័ម៉ាស៊ីយ៉ាមិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដាទៅក្នុងកណ្ដាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដុម។
កាលខ្មាំងសត្រូវរបស់យើងបានឮថា យើងដឹងគំនិតរបស់គេ ហើយថា ព្រះបានរំលាយផែនការរបស់គេ នោះយើងទាំងអស់គ្នាក៏វិលទៅសង់កំផែង តាមកិច្ចការរបស់យើងរៀងៗខ្លួនវិញ។
ព្រះអង្គដឹកនាំពួកអ្នកជួយគំនិតទៅខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្ដីល្ងីល្ងើ។
សាសន៍នានាបានផុង ទៅក្នុងរណ្តៅដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ ដែលខ្លួនគេបានបង្កប់ទុក។
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងឮសុះសាយពាសពេញផែនដី។
នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់អ្នក នឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសម្ដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះគង់ជាមួយយើង ។
បើព្រះអម្ចាស់មិនបានបង្គាប់គេ តើអ្នកណានឹងអាចថ្លែងទំនាយទំនាយ ហើយការនោះកើតឡើងបានជាពិត?
ទោះបើគេពួនខ្លួននៅលើកំពូលភ្នំកើមែលក៏ដោយ ក៏យើងនឹងរកគេ ហើយយកគេចេញពីទីនោះ ទោះបើគេលាក់ខ្លួនពីភ្នែករបស់យើង នៅទីបាតាលនៃសមុទ្រក៏ដោយ ក៏យើងនឹងបញ្ជាដល់នាគ ហើយវានឹងខាំគេនៅទីនោះ។
ចៅហ្វាយក៏សរសើរអ្នកមើលខុសត្រូវទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់លោកីយ៍នេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ពន្លឺទៅទៀត។
ព្រោះប្រាជ្ញារបស់លោកីយ៍នេះ ជាសេចក្តីល្ងីល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់គេ»
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។
ដ្បិតព្រះយេហូវ៉ាបានបណ្ដាលចិត្តគេឲ្យរឹងទទឹង ដើម្បីឲ្យគេចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ប្រយោជន៍ឲ្យព្រះអង្គបានបំផ្លាញគេទាំងអស់ ឥតត្រាប្រណីឡើយ គឺឲ្យលោកបានបំផ្លាញគេ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។