Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្តែ ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​មិន​ព្រម​ស្តាប់​តាម​ទេ ដ្បិត​ការ​នោះ​កើត​មក​ពី​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រគល់​សាសន៍​យូដា​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដោយ​ព្រោះ​បាន​ស្វែង​រក​តាម​អស់​ទាំង​ព្រះ​របស់​សាសន៍​អេដុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់ តាម​សេចក្ដី​ព្រមាន​នេះ​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​បណ្ដាល​ឲ្យ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ស្ដេច និង​កង‌ទ័ព ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ព្រោះ​ស្ដេច​បាន​បែក​ចិត្ត​ទៅ​រក​ព្រះ​នានា​របស់​ជន‌ជាតិ​អេដុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តែ​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​មិន​ព្រម​ស្តាប់​តាម​ទេ ដ្បិត​ការ​នោះ​កើត​មក​ពី​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រគល់​សាសន៍​យូដា​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ដោយ​ព្រោះ​បាន​ស្វែង​រក​តាម​អស់​ទាំង​ព្រះ​របស់​សាសន៍​អេដំម

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ប៉ុន្តែ ស្តេច​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្តាប់ តាម​សេចក្តី​ព្រមាន​នេះ​ទេ ដ្បិត​អុលឡោះ​បណ្តាល​ឲ្យ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ស្តេច និង​កង‌ទ័ព​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​បច្ចា‌មិត្ត ព្រោះ​ស្តេច​បាន​បែក​ចិត្ត​ទៅ​រក​ព្រះ​នានា​របស់​ជន‌ជាតិ​អេដុម។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មិន​ព្រម​ស្តាប់​តាម​ប្រជាជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ី‌យ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។


ស្ដេច​មិន​ព្រម​ស្តាប់​តាម​បណ្ដា‌ជន​ទេ ដ្បិត​ការ​នោះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ។


រីឯ​ការ​ដែល​អ័ហា‌ស៊ីយ៉ា​បាន​ទៅ​គាល់​ព្រះបាទ​យ៉ូរ៉ាម នោះ​កើត​មក​អំពី​ព្រះ​ទេ ដើម្បី​ឲ្យ​ទ្រង់​ត្រូវ​វិនាស ដ្បិត​ពេល​ទ្រង់​បាន​ទៅ​ដល់​ហើយ ក៏​យាង​ចេញ​ទៅ​ជា‌មួយ​យេ‌ហូរ៉ាម ទាស់​នឹង​លោក​យេហ៊ូវ ជា​កូន​នីមស៊ី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង ឲ្យ​បាន​បំផ្លាញ​វង្ស​របស់​ព្រះបាទ​អ័ហាប់។


កាល​លោក​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​យើង​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ស្តេច​ឬ? ចូរ​នៅ​ស្ងៀម​ទៅ តើ​ឯង​ចង់​ឲ្យ​គេ​ប្រហារ​ឯងឬ?» ដូច្នេះ លោក​ក៏​ឈប់​និយាយ។ ប៉ុន្តែ ពោល​ពាក្យ​ថា៖ «ទូល‌បង្គំ​ដឹង​ពិត​ថា ព្រះ​បាន​សម្រេច​នឹង​បំផ្លាញ​ព្រះ‌ករុណា​ទៅ ដោយ​ព្រោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះ ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដាស់‌តឿន​របស់​ទូល‌បង្គំ»។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា "យើង​បាន​វាយ​ឈ្នះ​ពួក​សាសន៍​អេដុម" ហើយ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​បាន​តម្កើង​ទ្រង់​ឡើង​ឲ្យ​បាន​អួត​ខ្លួន ចូរ​នៅ​ឯ​ដំណាក់​ទ្រង់​ទៅ ហេតុ​អី្វ​បាន​ជា​ចង់​រក​រឿង ដែល​នាំ​ឲ្យ​មាន​អន្តរាយ ឲ្យ​ទ្រង់​ត្រូវ​ដួល ព្រម​ទាំងពួក​យូដា​ផង?»។


ដូច្នេះ ព្រះបាទ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់ និង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា ក៏​ជួប​មុខ​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ក្រុង​របស់​ពួក​យូដា។


ហើយ «ជា​ថ្ម​ជំពប់ និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» ។ គេ​ជំពប់​ដួល ព្រោះ​គេ​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល ដូច​ដែល​ព្រះ​បាន​តម្រូវ​ទុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម