Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 4:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​ខ្មាំង​សត្រូវ​របស់​យើង​បាន​ឮ​ថា យើង​ដឹង​គំនិត​របស់​គេ ហើយ​ថា ព្រះ​បាន​រំលាយ​ផែន​ការ​របស់​គេ នោះ​យើង​ទាំង​អស់​គ្នា​ក៏​វិល​ទៅ​សង់​កំផែង តាម​កិច្ច​ការ​របស់​យើង​រៀង​ៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ខ្មាំង​សត្រូវ​ឮ​ថា ពួក​យើង​ដឹង​ខ្លួន ហើយ​ព្រះ‌ជាម្ចាស់​រំលាយ​ផែន‌ការ​របស់​ពួក​គេ។ ពួក​យើង​ក៏​វិល​ទៅ​សង់​កំពែង​ក្រុង តាម​កន្លែង​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​ពួក​ខ្មាំង​សត្រូវ​បាន​ឮ​ថា យើង​រាល់​គ្នា​ដឹង​ក្នុង​គំនិត​គេ ហើយ​ថា ព្រះ​បាន​នាំ​ឲ្យ​សេចក្ដី​ប្រឹក្សា​របស់​គេ​ខូច​បង់​ទៅ​ដូច្នោះ នោះ​យើង​ទាំង​អស់​គ្នា ក៏​វិល​ទៅ​ធ្វើ​កំផែង តាម​ការ​យើង​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ខ្មាំង​សត្រូវ​ឮ​ថា ពួក​យើង​ដឹង​ខ្លួន ហើយ​អុលឡោះ​ជា​ម្ចាស់​រំលាយ​ផែន‌ការ​របស់​ពួក​គេ។ ពួក​យើង​ក៏​វិល​ទៅ​សង់​កំពែង​ក្រុង តាម​កន្លែង​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




នេហេមា 4:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ទូល​ព្រះបាទ​ដាវីឌ​ថា អ័ហ៊ី‌ថូផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​ជា‌មួយ​អាប់‌សា‌ឡុម​ដែរ។ នោះ​ព្រះបាទ​ដាវីឌ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ»។


នោះ​អាប់សា‌ឡុម និង​ពួក​អ៊ីស្រា‌អែល​ក៏​ឆ្លើយ​ឡើង​ថា៖ «គំនិត​របស់​ហ៊ូសាយ​ជា​ពួក​អើគី​នេះ ល្អ​ជាង​គំនិត​របស់​អ័ហ៊ី‌ថូផែល» (ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​បំបាត់​គំនិត​របស់​អ័ហ៊ី‌ថូផែល​ចេញ ដើម្បីនឹង​នាំ​ការ​អាក្រក់​មក​លើ​អាប់សា‌ឡុម​វិញ)។


ដូច្នេះ ចាប់​ពី​ថ្ងៃ​នោះ​មក ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ពាក់​កណ្ដាល​បាន​ធ្វើ​ការ ហើយ​ពាក់​កណ្ដាល​ទៀត កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​អាវ​ក្រោះ ឯ​ពួក​មេដឹក​នាំ ក៏​ឈរ​នៅ​ពី​ក្រោយ​ពួក​វង្ស​យូដា​ទាំង​មូល


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ


ចូរ​ប្រឹក្សា​គ្នា នោះ​ការ​សម្រេច​របស់​អ្នក នឹង​ត្រូវ​សាប‌សូន្យ​ទៅ ចូរ​ចេញ​វាចា​ចុះ តែ​ពាក្យ​សម្ដី​នោះ​នឹង​មិន​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដ្បិត​ព្រះ​គង់​ជា‌មួយ​យើង ។


ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ទៅ​ឆ្ងាយ ហើយ​ពេល​គាត់​ចេញ​ពី​ផ្ទះ គាត់​ប្រគល់​អំណាច​ដល់​ពួក​បាវ​បម្រើ ឲ្យ​ម្នាក់ៗ​មាន​ការងារ​រៀងៗ​ខ្លួន ទាំង​បង្គាប់​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង។


ខាង​សេចក្ដី​ឧស្សាហ៍ នោះ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ឡើយ ខាង​វិញ្ញាណ នោះ​ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ឆេះ‌ឆួល។


ហើយ​ខំ​ប្រឹង​រស់​នៅ​ដោយ​ស្រគត់​ស្រគំ គិត​តែ​កិច្ច​ការ​របស់​ខ្លួន និង​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង ដូច​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម