ព្រះដំណាក់នេះនឹងក្លាយទៅជាគំនរបែកបាក់ អស់អ្នកណាដែលដើរកាត់តាមនោះ នឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយហួសចិត្ត ដោយពាក្យថា "ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ?"
២ របាក្សត្រ 36:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដុតព្រះដំណាក់របស់ព្រះចោល ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានតម្លៃ នៅក្នុងដំណាក់ទាំងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដុតព្រះវិហារនៃព្រះបង់ ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានដំឡៃ នៅក្នុងដំណាក់ទាំងនោះដែរ អាល់គីតាប កងទ័ពបាប៊ីឡូនបានដុតដំណាក់របស់អុលឡោះផ្តួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកំទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។ |
ព្រះដំណាក់នេះនឹងក្លាយទៅជាគំនរបែកបាក់ អស់អ្នកណាដែលដើរកាត់តាមនោះ នឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយហួសចិត្ត ដោយពាក្យថា "ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ?"
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើលយើងនឹងធ្វើឲ្យមានសេចក្ដីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងបណ្ដាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា
យើងនឹងដកអ្នករាល់គ្នាចេញពីស្រុកដែលយើងបានឲ្យដល់អ្នករាល់គ្នា រួចដំណាក់នេះដែលយើងបានញែកជាបរិសុទ្ធ ទុកសម្រាប់ឈ្មោះយើង នោះយើងនឹងបោះបង់ចោលពីភ្នែករបស់យើង ឲ្យបានត្រឡប់ជាពាក្យពោល និងជាពាក្យចំអក ក្នុងចំណោមអស់ទាំងសាសន៍។
អ្នកទាំងនោះតបមកខ្ញុំថា៖ «ពួកអ្នកនៅសល់ក្នុងខេត្តនោះ គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ កំពុងរងទុក្ខវេទនា និងសេចក្ដីអាម៉ាស់ជាខ្លាំង។ រីឯកំផែងក្រុងយេរូសាឡិមក៏ត្រូវបាក់បែក ហើយទ្វារក្រុងក៏ត្រូវបានគេដុតបំផ្លាញដែរ»។
ខ្ញុំទូលស្តេចថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំម្ដេចបាន បើទីក្រុងជាកន្លែងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅតែបាក់បែក ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ទៅហើយដូច្នេះ?»
ឱព្រះអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមត៌ករបស់ព្រះអង្គ ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម។
ខ្មាំងសត្រូវបានយកភ្លើង ដុតដើមទំពាំងបាយជូរនេះ គេបានកាប់វាចោល សូមឲ្យគេវិនាសដោយការបន្ទោស ចេញពីព្រះភក្ត្រព្រះអង្គ!
យើងនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយយើងនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងបានតាំងមុខទាស់នឹងទីក្រុងនេះ សម្រាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតទីក្រុងចោល។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងផ្ចាលអ្នកឲ្យសមតាមផល ដែលអ្នកបានប្រព្រឹត្ត គឺយើងនឹងបង្កាត់ភ្លើងនៅក្នុងព្រៃអ្នក ភ្លើងនោះនឹងឆេះបំផ្លាញរបស់ទាំងអស់ដែលនៅជុំវិញ។
ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចតង្វាយច្រូចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្ដាលឲ្យយើងខឹង
ហេតុនោះ យើងនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះយើង គឺជាទីដែលអ្នករាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសអ្នកផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ។
កុំទុកចិត្តនឹងពាក្យបញ្ឆោត ដែលថា នេះជាព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ។
ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសសុទ្ធប្រែជាបាត់បង់រស្មី! ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធនៅរាយប៉ាយ គ្រប់ទីកន្លែង ត្រង់ដើមផ្លូវ។
ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។
«រីឯរបស់ដែលអ្នករាល់គ្នាឃើញទាំងនេះ នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មណានៅត្រួតលើគ្នាទៀតឡើយ គឺទាំងអស់នឹងត្រូវទម្លាក់ចុះ»។