លុះព្រលឹមស្រាងៗ ទេវតាក៏បង្ខំឡុតថា៖ «ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកចេញទៅ ក្រែងអ្នកត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ»។
២ របាក្សត្រ 31:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលដែលកម្មវិធីចប់ហើយ ពួកអ៊ីស្រាអែលដែលមកប្រជុំ ក៏ចេញទៅតាមទីក្រុងនានាក្នុងស្រុកយូដា វាយកម្ទេចស្ដូបទាំងប៉ុន្មានដែលសម្រាប់គោរព ហើយកាប់រំលំបង្គោលសក្ការៈ ព្រមទាំងបំផ្លាញទីខ្ពស់ និងអាសនាទាំងប៉ុន្មាននៅក្នុងស្រុកយូដាទាំងមូល ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម និងស្រុកម៉ាណាសេដែរ រហូតទាល់តែខ្ទេចទាំងអស់។ បន្ទាប់មក ពួកអ៊ីស្រាអែលក៏វិលត្រឡប់ទៅទីក្រុងរបស់គេ តាមលំនៅដ្ឋានរៀងៗខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកម្ទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯវេលាដែលការទាំងនោះ បានរួចជាស្រេចហើយ នោះពួកអ៊ីស្រាអែលដែលមកប្រជុំគ្នា ក៏ចេញទៅឯអស់ទាំងទីក្រុងស្រុកយូដា បំបាក់បំបែកបង្គោលថ្មទាំងប៉ុន្មានដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះ ព្រមទាំងបំផ្លាញទីខ្ពស់ នឹងអាសនាទាំងប៉ុន្មាន នៅពេញក្នុងស្រុកយូដា ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម នឹងស្រុកម៉ាន៉ាសេដែរ ដរាបដល់បានលាញចេញទាំងអស់ទៅ រួចមក ពួកកូនចៅអ៊ីស្រាអែល ក៏វិលត្រឡប់ទៅឯកេរអាករនៅក្នុងទីក្រុងរបស់គេរៀងខ្លួនវិញ។ អាល់គីតាប លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកំទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មកជនជាតិអ៊ីស្រអែលទាំងអស់ វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។ |
លុះព្រលឹមស្រាងៗ ទេវតាក៏បង្ខំឡុតថា៖ «ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកចេញទៅ ក្រែងអ្នកត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ»។
ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដូចពួកស្តេចអ៊ីស្រាអែលនៅមុនទ្រង់នោះទេ។
ប៉ុន្តែ បើអ្នករាល់គ្នានិយាយមកយើងថា "យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ" តើមិនមែនជាព្រះនោះ ដែលស្ដេចហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះអង្គចេញទេឬ? ដោយប្រាប់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះ នៅក្រុងយេរូសាឡិម"។
ទ្រង់បំបាត់អស់ទាំងទីខ្ពស់ ក៏បំបាក់បំបែកស្ដូបដែលសម្រាប់គោរព រំលំបង្គោលសក្ការៈ ទាំងប៉ុន្មានចោល ហើយបំបែកកម្ទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញានថ្វាយដល់រូបពស់រហូតដល់គ្រានោះ ហើយហៅរូបនោះថា នេហ៊ូសថាន់។
ឯព្រះបាទអេសាបានប្រព្រឹត្តសេចក្ដីដែលល្អ ហើយត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់។
ដ្បិតទ្រង់បំបាត់អស់ទាំងអាសនាដទៃ និងទីខ្ពស់ទាំងប៉ុន្មានអស់ ក៏បំបាក់បំបែកស្ដូបដែលសម្រាប់គោរព ហើយកាប់រំលំបង្គោលសក្ការៈ ។
បន្ទាប់មក បណ្ដាជនទាំងឡាយគេចូលទៅរំលំវិហាររបស់ព្រះបាលអស់ទៅ ហើយបំបាក់បំបែកអស់ទាំងអាសនា និងរូបព្រះឲ្យខ្ទេចខ្ទី ក៏សម្លាប់ម៉ាត់ថាន ជាសង្ឃរបស់ព្រះបាល នៅមុខអាសនានោះដែរ។
តើមិនមែនព្រះបាទហេសេគា ដែលបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះនោះទេឬ? ហើយក៏បានបង្គាប់ពួកយូដា និងពួកក្រុងយេរូសាឡិមថា "អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះ?"។
ដ្បិតទ្រង់បានធ្វើអស់ទាំងទីខ្ពស់ឡើងវិញ ដែលព្រះបាទហេសេគា ជាបិតាបានរំលំទៅនោះ ហើយក៏ស្អាងអាសនាថ្វាយព្រះបាល ព្រមទាំងធ្វើបង្គោលសក្ការៈ ហើយថ្វាយបង្គំគោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃផង។
«សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។
អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។
អ្នករាល់គ្នាត្រូវរំលំអាសនារបស់គេ បំបាក់បំបែករូបព្រះ និងបំផ្លាញបង្គោលសក្ការៈ របស់គេចេញ។
គេនឹងលែងមើលទៅរកអាសនាជាស្នាដៃរបស់ខ្លួនគេ ក៏មិនមើលចំបង្គោលសក្ការៈ ឬរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើទៀត។
ប៉ុន្ដែ អ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកស្ដូបរបស់គេ ហើយបំផ្លាញបង្គោលសក្ការៈ របស់គេ ព្រមទាំងដុតរូបឆ្លាក់របស់គេនឹងភ្លើងទៅ។