Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 17:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដូច​ពួក​ស្តេច​អ៊ីស្រា‌អែល​នៅ​មុន​ទ្រង់​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ស្ដេច​អ៊ីស្រា‌អែល​មុនៗ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​បាន​ដល់​ពួក​ស្តេច​អ៊ីស្រាអែល ដែល​នៅ​មុន​ទ្រង់​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា តែ​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ស្តេច​អ៊ីស្រ‌អែល​មុនៗ​ទេ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 17:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អំរី​ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ធ្វើ​អាក្រក់​លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត


អ័ហាប់​ជា​បុត្រ​អំរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត។


ប៉ុន្តែ ព្រះបាទ​យេហ៊ូវ​មិន​បាន​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​អស់​ពី​ចិត្ត​ទេ គឺ​ទ្រង់​មិនឈប់​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​បោះ​បង់​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ គឺ​ទ្រង់​នៅ​តែ​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ដែរ ទ្រង់​មិន​បាន​ងាក​ចេញ​ឡើយ។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ដរាប​ដល់​អស់​ព្រះ‌ជន្ម ទ្រង់​មិន​បាន​លះបង់​អំពើ​បាប​ដែល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ធ្វើ ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​តាមដែរ។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​មិន​បាន​លះ​បង់​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​បុព្វ‌បុរស​របស់​ទ្រង់​បាន​ធ្វើ​ដែរ ទ្រង់​មិន​បាន​លះ‌បង់​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។


នៅ​ឆ្នាំ​ទី​ដប់​ពីរ ក្នុង​រាជ្យ​ស្តេច​អ័ហាស ជា​ស្តេច​យូដា នោះ​ហូស៊ា ជា​កូន​អេឡា ក៏​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ប្រាំបួន​ឆ្នាំ។


សាលម៉ា‌នេស៊ើរ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ បាន​ឡើង​មក​ទាស់​នឹង​ហូស៊ា ហើយ​ទ្រង់​ក៏​ចុះ​ចូល ព្រម​ទាំង​បង់​សួយ‌អាករ​ថ្វាយ​ផង។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​បិតា និង​មាតា​ទេ ដ្បិត​ទ្រង់​បាន​បំបាត់​រូប​ព្រះ‌បាល ដែល​បិតា​របស់​ទ្រង់​បាន​កសាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម