២ របាក្សត្រ 33:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតទ្រង់បានធ្វើអស់ទាំងទីខ្ពស់ឡើងវិញ ដែលព្រះបាទហេសេគា ជាបិតាបានរំលំទៅនោះ ហើយក៏ស្អាងអាសនាថ្វាយព្រះបាល ព្រមទាំងធ្វើបង្គោលសក្ការៈ ហើយថ្វាយបង្គំគោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគា ជាបិតា បានកម្ទេចចោល។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលព្រះអាសេរ៉ា ហើយក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដ្បិតទ្រង់បានធ្វើអស់ទាំងទីខ្ពស់ឡើងវិញ ដែលហេសេគា ជាព្រះបិតាទ្រង់បានរំលំទៅនោះ ហើយក៏ស្អាងអាសនាថ្វាយព្រះបាល ព្រមទាំងធ្វើរូបព្រះ ហើយថ្វាយបង្គំគោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃផង សូមមើលជំពូកអាល់គីតាប3 ស្តេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលស្តេចហេសេគាជាឪពុក បានកំទេចចោល។ គាត់បានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលព្រះអាសេរ៉ា ហើយក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។ សូមមើលជំពូក |
នៅពេលដែលកម្មវិធីចប់ហើយ ពួកអ៊ីស្រាអែលដែលមកប្រជុំ ក៏ចេញទៅតាមទីក្រុងនានាក្នុងស្រុកយូដា វាយកម្ទេចស្ដូបទាំងប៉ុន្មានដែលសម្រាប់គោរព ហើយកាប់រំលំបង្គោលសក្ការៈ ព្រមទាំងបំផ្លាញទីខ្ពស់ និងអាសនាទាំងប៉ុន្មាននៅក្នុងស្រុកយូដាទាំងមូល ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម និងស្រុកម៉ាណាសេដែរ រហូតទាល់តែខ្ទេចទាំងអស់។ បន្ទាប់មក ពួកអ៊ីស្រាអែលក៏វិលត្រឡប់ទៅទីក្រុងរបស់គេ តាមលំនៅដ្ឋានរៀងៗខ្លួនវិញ។
ស្ដេចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកប្រដាប់ប្រដាទាំងអស់ ដែលបានធ្វើសម្រាប់ព្រះបាល សម្រាប់រូបព្រះ និងសម្រាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះយេហូវ៉ា រួចទ្រង់ដុតចោលទាំងអស់នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅក្រុងបេត-អែល។
ឯសេចក្ដីអធិស្ឋានរបស់ស្ដេច ការដែលព្រះបានទន់ព្រះហឫទ័យទទួលទ្រង់ ព្រមទាំងអំពើបាប និងអំពើរំលងរបស់ស្ដេចទាំងប៉ុន្មាន កន្លែងនានាដែលស្ដេចបានធ្វើទីខ្ពស់ ហើយតម្កល់បង្គោលសក្ការៈ និងរូបឆ្លាក់ មុនពេលទ្រង់បានបន្ទាបអង្គទ្រង់ នោះបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុក។