ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 17:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​តាំង​រាជ្យ​ឲ្យ​មាំ‌មួន​ក្នុង​អំណាច​យេ‌ហូសា‌ផាត ហើយ​ពួក​យូដា​ទាំង​អស់​គ្នា​ក៏​នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ស្តេច ទ្រង់​មាន​ព្រះ‌រាជ្យ‌ទ្រព្យ និង​កិត្តិ‌យស​ជា​បរិបូរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ពង្រឹង​រាជ​សម្បត្តិ​របស់​ស្ដេច​ឲ្យ​បាន​រឹង‌ប៉ឹង ហើយ​ប្រជា‌ជន​យូដា​ទាំង​មូល​តែងតែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។ ស្ដេច​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​រាជ្យ ឲ្យ​មាំ‌មួន​ក្នុង​អំណាច​យ៉ូសា‌ផាត ហើយ​ពួក​យូដា​ទាំង​អស់​គ្នា​ក៏​នាំ​យក​គ្រឿង​បណ្តា‌ការ​មក​ថ្វាយ​ស្តេច ទ្រង់​មាន​ព្រះ‌រាជ​ទ្រព្យ នឹង​កិត្តិយស​ជា​បរិបូរ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ពង្រឹង​ទ្រព្យ​សម្បត្តិ​របស់​ស្តេច​ឲ្យ​បាន​រឹង‌ប៉ឹង ហើយ​ប្រជា‌ជន​យូដា​ទាំង​មូល តែងតែ​នាំ​យក​ជំនូន​មក​ជូន​ស្តេច​យ៉ូសា‌ផាត។ ស្តេច​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស​យ៉ាង​ច្រើន​បំផុត។

សូមមើលជំពូក



២ របា‌ក្សត្រ 17:5
24 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។


គ្រប់​គ្នា​ក៏​នាំ​យក​តង្វាយ​មក​ថ្វាយ គឺ​ជា​គ្រឿង​មាស ប្រាក់ សម្លៀក​បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ។


ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ​ដូច​ជា​ថ្ម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប។


ព្រះបាទ​សាឡូម៉ូន​បាន​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលី‌ស្ទីន ហើយ​ទៅ​ដល់​ព្រំ​ប្រទល់​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ​តែង​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម។


ស្ដេច​ធ្វើ​ឲ្យ​ក្រុង​នោះ​មាន​ប្រាក់ និង​មាស​សម្បូរ​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប​ដែរ។


ព្រះ​បាទ​យេ‌ហូសា‌ផាត​មាន​ទ្រព្យ‌សម្បត្តិ និង​កិត្តិ‌យស​ជា​បរិបូរ ហើយ​ស្ដេចបាន​ភ្ជាប់​សម្ព័ន្ធ​វង្ស​ជាមួយ​ព្រះ​បាទ​អ័ហាប់។


ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម និង​របស់​មាន​តម្លៃ​ផ្សេងៗ ថ្វាយ​ដល់​ព្រះ‌បាទ​ហេ‌សេ‌គា​ជា​ស្តេច​យូដា​ដែរ បាន​ជា​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​ដទៃ​ត​រៀង​ទៅ។


ស្ដេច​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ នៅ​ក្រុង​យេរូ‌សាឡិម​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​ជា​បរិបូរ ដូច​ជា​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប។


ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅពេល​ក្រោយ​នេះ លើស​ជាង​មុន​ទៅ​ទៀត លោក​ក៏​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់ អូដ្ឋ​ប្រាំមួយ​ពាន់ គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។


ប្រសិន‌បើ​កូន​ៗ​របស់​អ្នក​កាន់​តាម សេចក្ដី​សញ្ញា​របស់​យើង និង​សេចក្ដី​បន្ទាល់​ដែល​យើង​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ៗ​របស់​គេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក របស់អ្នក​ជា​រៀង​រហូត​ដែរ»។


ដោយ​យល់​ដល់​ព្រះ‌វិហាររបស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ពួក​ស្តេច​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។


សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ!


ចូរបន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​លា​បំណន់​នោះ​ទៅ ចូរ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ ដ៏​គួរ​ស្ញែង​ខ្លាច


បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់ ដោយ‌សារ​តែ​សេចក្ដី​សុចរិត​ទេ។


ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច​នៅ​ជា​មួយ​ម៉ារា ជា​មាតា គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​បើក​ប្រអប់​យក​ទ្រព្យ​របស់​ខ្លួន ជា​មាស ជា​កំញាន និង​ជ័រ​ល្វីង​ទេស​ថ្វាយ​ដល់​បុត្រ​នោះ។


ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។


ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​មួយ​រយៈ​ពេល​ខ្លី ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌អង្គដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​ក្នុង​ព្រះ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍ ឲ្យ​បាន​រឹង​ប៉ឹង ឲ្យ​មាន​កម្លាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។


តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​សង្គ្រោះ​យើង​បាន?» គេ​ក៏​មើល​ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភ័ស្តុ‌ភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។ [គ្រានោះ ណាហាស​ជា​ស្ដេច​សាសន៍​អាំម៉ូន​បាន​សង្កត់​សង្កិនពួក​កាដ និង​ពួក​រូបេន ដែល​រស់​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​យ៉ាង​ជូរចត់។ ស្ដេចរក​ខ្វេះ​ភ្នែក​ស្ដាំ​របស់ពួក​អ៊ីស្រា‌អែល​គ្រប់​គ្នា​ដែល​រស់នៅ​ទី​នោះ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​មក​សង្គ្រោះ​ពួក​គេ​ឡើយ តែ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គ្មាន​អ្នក​ណា​ម្នាក់ត្រូវ​បាន​ណាហាស ជា​ស្ដេច​សាសន៍​អាំម៉ូន​ខ្វេះ​ភ្នែក​ស្ដាំ​ឡើយ។ មាន​មនុស្សប្រាំពីរ​ពាន់នាក់ ដែល​បាន​រត់​ចេញ​ពី​ពួក​សាសន៍​អាំម៉ូន ហើយ​ចូល​ទៅតាំង​ទី​លំនៅនៅក្រុង​យ៉ាបេស-កាឡាត] ។