កាលមានដំណឹងឮមកដល់ទ្រង់ថា ទារហាកា ជាស្តេចស្រុកអេធីយ៉ូពី បានចេញមកច្បាំងនឹងទ្រង់ហើយ ទ្រង់ក៏ចាត់សារឲ្យទៅឯស្ដេចហេសេគា ដោយពាក្យថា៖
២ របាក្សត្រ 14:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ សេរ៉ាស ជាសាសន៍អេធីអូពី បានលើកទ័ពមួយលាននាក់ និងរទេះចម្បាំងបីរយ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទសេរ៉ាស ជាស្ដេចស្រុកអេត្យូពី បានលើកទ័ពចំនួនមួយលាននាក់ ព្រមទាំងរទេះចម្បាំងបីរយគ្រឿង មកច្បាំងនឹងកងទ័ពយូដា ហើយមកដល់ក្រុងម៉ារីសា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ សេរ៉ាស ជាសាសន៍អេធីអូពី ទ្រង់បានលើកទ័ព១លាននាក់ នឹងរទេះចំបាំង៣០០ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា អាល់គីតាប នៅគ្រានោះ ស្តេចសេរ៉ាស ជាស្តេចស្រុកអេត្យូពី បានលើកទ័ពចំនួនមួយលាននាក់ ព្រមទាំងរទេះចំបាំងបីរយគ្រឿង មកច្បាំងនឹងកងទ័ពយូដា ហើយមកដល់ក្រុងម៉ារីសា។ |
កាលមានដំណឹងឮមកដល់ទ្រង់ថា ទារហាកា ជាស្តេចស្រុកអេធីយ៉ូពី បានចេញមកច្បាំងនឹងទ្រង់ហើយ ទ្រង់ក៏ចាត់សារឲ្យទៅឯស្ដេចហេសេគា ដោយពាក្យថា៖
ដូច្នេះ ព្រះបាទអេសាក៏ចេញទៅតទល់នឹងគេ ក៏តម្រៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា។
ឯពួកសាសន៍អេធីអូពី និងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចម្បាំង និងពលសេះសន្ធឹកទេឬ? ប៉ុន្តែ ដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះប្រគល់គេមកក្នុងកណ្ដាប់ព្រះហស្តព្រះករុណាវិញ។
ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំ ដោយបង្គាប់ថា ចូរទៅចុះ ពួកបម្រើយ៉ាងលឿនអើយ ទៅឯសាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្ដាលស្រុកគេ។
ពួកសាសន៍អេធីយ៉ូពី សាសន៍ពួត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្ត គេនឹងដួលដោយដាវទៅជាមួយគ្នា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱកូនចៅអ៊ីស្រាអែលអើយ តើអ្នករាល់គ្នាមិនមែនដូចជាកូនចៅ របស់សាសន៍អេធីយ៉ូពី ដល់យើងទេឬ? តើមិនមែនយើងដែលនាំអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទ និងពួកភីលីស្ទីនចេញពីស្រុកកាប់ថោរ ហើយពួកស៊ីរីពីស្រុកគារទេឬ?
ឱអ្នកក្រុងម៉ារីសាអើយ នៅម្ដងទៀត យើងនឹងនាំម្នាក់មកឯឯង ដែលនឹងធ្វើជាម្ចាស់លើឯង សិរីល្អនៃអ៊ីស្រាអែលនឹងមកដល់អាឌូឡាម។
កៃឡា អាក់ស៊ីប និងម៉ារីសា ទាំងអស់មានប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
វិញ្ញាណទាំងនោះ ជាវិញ្ញាណរបស់ពួកអារក្ស ដែលចេញទៅរកពួកស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសម្គាល់ ដើម្បីប្រមូលស្តេចទាំងនោះមកច្បាំង នៅថ្ងៃយ៉ាងធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត។