អេសាយ 18:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំ ដោយបង្គាប់ថា ចូរទៅចុះ ពួកបម្រើយ៉ាងលឿនអើយ ទៅឯសាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្ដាលស្រុកគេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ពួកគេចាត់ទូតឲ្យទៅតាមសមុទ្រ គឺជិះនាវាធ្វើពីដើមកក់នៅលើផ្ទៃទឹក។ ពួកអ្នកនាំសារដ៏រហ័សអើយ ចូរទៅចុះ! ចូរទៅរកប្រជាជាតិមួយដែលមានមាឌខ្ពស់ ហើយមានស្បែករលោង ជាជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។ អ្នកនាំសារដ៏រហ័សអើយ ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍ ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។ មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំដោយបង្គាប់ថា ចូរទៅចុះ ពួកបំរើយ៉ាងលឿនអើយ ទៅឯសាសន៍១ដែលមានរូបខ្ពស់ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្តាលស្រុកគេ សូមមើលជំពូកអាល់គីតាប2 ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។ អ្នកនាំសារដ៏រហ័សអើយ ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍ ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។ មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ សូមមើលជំពូក |
នៅគ្រានោះ គេនឹងនាំយកតង្វាយមួយមកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពី សាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្ដាលស្រុកគេ គឺនឹងនាំតង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។