Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 19:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កាល​មាន​ដំណឹង​ឮ​មក​ដល់​ទ្រង់​ថា ទារហា‌កា ជា​ស្តេច​ស្រុក​អេធី‌យ៉ូពី បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ ទ្រង់​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្ដេច​ហេ‌សេ‌គា ដោយ​ពាក្យ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទីរ៉ា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​កាល​មាន​ដំណឹង​ឮ​មក​ដល់​ទ្រង់​ថា ទារ‌ហា‌កា ជា​ស្តេច​ស្រុក​អេធីយ៉ូពី បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​ចាត់​សារ ឲ្យ​ទៅ​ឯ​ហេសេគា ដោយ​ពាក្យ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពេល​នោះ ស្តេច​ស្រុក​អាស្ស៊ី‌រី​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ស្តេច​ទីរ៉ា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ី‌រី

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 19:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ចាត់​រាជ‌ទូត​ទៅ​ក្នុង​ទី​ក្រុង ទូល​ដល់​អ័ហាប់​ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «បេន-ហាដាដ​មាន​រាជ​ឱង្ការ​ដូច្នេះ​ថា


ស្តេច​អាស‌ស៊ើរ​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសា‌កេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ស្ដេច​ហេ‌សេ‌គា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក។


«ចូរ​អ្នក​រាល់​គ្នា​ប្រាប់​ដល់​ស្ដេច​ហេ‌សេ‌គា ជា​ស្តេច​យូដា​ដូច្នេះ​ថា "កុំ​ឲ្យ​ព្រះ​របស់​ព្រះករុណា ដែល​ព្រះករុណា​ទុក​ចិត្ត​នោះ បញ្ឆោត​ព្រះករុណា ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។


រ៉ាបសា‌កេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ។


វេទនា​ដល់​ស្រុក​ដែល​បាំង​ដោយ​ស្លាប ជា​ស្រុក​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ស្រុកអេធីយ៉ូពី


ស្តេច​បាន​ឮ​ពី​ដំណើរ​ទារហា‌កា ជា​ស្តេច​អេធី‌យ៉ូពី ថា ស្ដេច​បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ។ កាល​ទ្រង់​បាន​ឮ​ដូច្នោះ ក៏​ចាត់​សារ​ទៅ​ឯ​ព្រះបាទ​ហេ‌សេ‌គា​ដោយ​ពាក្យ​ថា៖


ខណៈ​នោះ មាន​អ្នក​នាំ​ដំណឹង​មក​ទូល​ដល់​ស្ដេច​សូល​ថា៖ «សូម​ព្រះ​ករុណា​យាង​ទៅ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលី‌ស្ទីន​បាន​ចូល​លុក‌លុយ​ក្នុង​ស្រុក​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម