តែបើកាលណាអ្នកបែរចេញលែងប្រព្រឹត្តតាមយើង ទោះទាំងអ្នក ឬកូនចៅរបស់អ្នក ហើយមិនកាន់តាមបទបញ្ជា និងក្រឹត្យរបស់យើងទាំងប៉ុន្មាន ដែលយើងបានដាក់នៅមុខអ្នកទេ គឺទៅគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះដទៃ
២ ពង្សាវតារក្សត្រ 18:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់គេ គឺបានរំលងសេចក្ដីសញ្ញារបស់ព្រះអង្គ ជាសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតមាន ព្រោះតែជនជាតិអ៊ីស្រាអែលមិនបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ពួកគេក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គ ដ្បិតពួកគេពុំព្រមស្ដាប់ ឬប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃគេ គឺបានរំលងសេចក្ដីសញ្ញានៃទ្រង់ ជាសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបំរើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។ អាល់គីតាប ហេតុការណ៍នេះកើតមាន ព្រោះតែជនជាតិអ៊ីស្រអែលមិនបានស្តាប់តាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ពួកគេក្បត់នឹងសម្ពន្ធមេត្រីរបស់ទ្រង់ ដ្បិតពួកគេពុំព្រមស្តាប់ ឬប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលទ្រង់បានបង្គាប់មកណាពីម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។ |
តែបើកាលណាអ្នកបែរចេញលែងប្រព្រឹត្តតាមយើង ទោះទាំងអ្នក ឬកូនចៅរបស់អ្នក ហើយមិនកាន់តាមបទបញ្ជា និងក្រឹត្យរបស់យើងទាំងប៉ុន្មាន ដែលយើងបានដាក់នៅមុខអ្នកទេ គឺទៅគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះដទៃ
ហើយមិនឲ្យជើងរបស់ពួកអ៊ីស្រាអែល ដើរសាត់ព្រាត់ចេញពីស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេទៀតឡើយ ឲ្យតែគេបានប្រយ័ត្ននឹងកាន់តាមគ្រប់ទាំងសេចក្ដី ដែលយើងបានបង្គាប់ដល់គេ ហើយតាមក្រឹត្យវិន័យទាំងអស់ដែលម៉ូសេជាអ្នកបម្រើយើងបានបង្គាប់។
គេមិនព្រមស្ដាប់បង្គាប់ឡើយ ក៏មិននឹកចាំពីការអស្ចារ្យដែលព្រះអង្គបានធ្វើក្នុងចំណោមពួកគេដែរ គឺគេតាំងចិត្តរឹងចចេស ហើយបះបោរ គេបានតែងតាំងម្នាក់ឲ្យធ្វើជាមេដឹកនាំ វិលទៅរកភាពជាទាសករនៅស្រុកអេស៊ីព្ទវិញ តែព្រះអង្គជាព្រះដែលប្រុងតែនឹងអត់ទោស ប្រណីសន្ដោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
៙ អ្នកខ្លះល្ងីល្ងើ ព្រោះតែអំពើបាប ដែលគេបានប្រព្រឹត្ត ហើយដោយព្រោះអំពើទុច្ចរិតរបស់គេ បណ្ដាលឲ្យគេរងទុក្ខវេទនា។
គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះទេ គឺមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។
ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។
ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ។
យូដា បានឃើញថា ទោះបើយើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រមទាំងចេញសំបុត្រលែងលះដល់នាងហើយ ដោយព្រោះតែនាងផិតក្បត់ក៏ដោយ តែយូដា ជាប្អូន ដែលមានចិត្តក្បត់មិនបានកោតខ្លាចដែរ គឺបានទៅប្រព្រឹត្តអំពើផិតក្បត់ដូចគ្នា
គឺយើងបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាត្រូវដើរតាមផ្លូវដែលយើងបង្គាប់អ្នកគ្រប់ជំពូក ដើម្បីឲ្យអ្នកបានសេចក្ដីសុខ។
នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ដ្បិតអ្នករាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើងសោះ ក៏មិនបានសម្រេចតាមបញ្ញត្តិច្បាប់របស់យើងដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញអ្នកវិញ»។
យើងខ្ញុំបានប្រព្រឹត្តអំពើបាប បានប្រព្រឹត្តខុស បានប្រព្រឹត្តយ៉ាងអាក្រក់ ហើយបះបោរ ព្រមទាំងងាកបែរចេញពីបទបញ្ជា និងវិន័យរបស់ព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់អ៊ីស្រាអែល អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានមនុស្សសុចរិត ដើម្បីប្រាក់ ហើយលក់មនុស្សកម្សត់ទុគ៌ត ដើម្បីស្បែកជើងមួយគូ
នៅគ្រានោះ គេនឹងអំពាវនាវរកព្រះយេហូវ៉ា តែព្រះអង្គមិនព្រមតបឡើយ ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេ ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់។
ចំណែកឯម៉ូសេ ជាអ្នកបម្រើរបស់យើង យើងមិនធ្វើដូច្នោះទេ ព្រោះគាត់ជាអ្នកស្មោះត្រង់ក្នុងដំណាក់របស់យើងទាំងមូល។
តែប្រសិនបើអ្នករាល់គ្នាមិនគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកទេ គឺបែរចេញពីផ្លូវដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ទៅតាមព្រះដទៃដែលអ្នករាល់គ្នាមិនបានស្គាល់វិញ នោះនឹងត្រូវបណ្ដាសាមិនខាន។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ អ្នកត្រូវដេកលក់ទៅជាមួយបុព្វបុរសរបស់អ្នក។ បន្ទាប់មក ប្រជាជននេះនឹងលើកគ្នា ហើយផិតទៅតាមព្រះដទៃ ជាព្រះរបស់ស្រុកដែលគេចូលទៅនៅកណ្ដាលនោះ។ គេនឹងបោះបង់ចោលយើង ហើយផ្តាច់សេចក្ដីសញ្ញាដែលយើងបានតាំងជាមួយគេ។
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"
ដូច្នេះ លោកម៉ូសេជាបាវបម្រើរបស់ព្រះយេហូវ៉ា ក៏ស្លាប់នៅទីនោះ ក្នុងស្រុកម៉ូអាប់ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា
អ្នករាល់គ្នានឹងត្រូវវិនាស ដូចជាសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាកំពុងធ្វើឲ្យវិនាសនៅមុខអ្នកដូច្នោះដែរ ព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។
នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់
ក្រោយពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេជាកូនរបស់លោកនុន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖
ហើយ «ជាថ្មជំពប់ និងជាថ្មដាដែលនាំឲ្យរវាតចិត្ត» ។ គេជំពប់ដួល ព្រោះគេមិនធ្វើតាមព្រះបន្ទូល ដូចដែលព្រះបានតម្រូវទុក។
ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា?