ព្រលឹមស្រាងៗ លោកឡាបាន់ក្រោកឡើង ហើយថើបចៅ និងកូនស្រីរបស់គាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរពួកគេ រួចក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។
២ ពង្សាវតារក្សត្រ 10:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទយេហ៊ូវចេញពីទីនោះទៅ ក៏ជួបនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ ទ្រង់ក៏គំនាប់គាត់សួរថា៖ «តើចិត្តរបស់អ្នកស្មោះត្រង់ចំពោះខ្ញុំ ដូចចិត្តរបស់ខ្ញុំស្មោះត្រង់ចំពោះអ្នកឬទេ?» យ៉ូណាដាបឆ្លើយតបថា៖ «ខ្ញុំមានចិត្តស្មោះត្រង់មែន»។ ព្រះបាទយេហ៊ូវឆ្លើយថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ ណាដាបក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរទេះជាមួយគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ លោកបានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ដែលដើរតម្រង់មករកលោក។ លោកយេហ៊ូវជម្រាបសួរគាត់ ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវមានប្រសាសន៍ទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយេហ៊ូវបានចេញពីទីនោះទៅ នោះក៏ប្រទះនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ លោកក៏គំនាប់គាត់សួរថា តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ យ៉ូណាដាបឆ្លើយតបថាស្មោះត្រង់ពិត លោកក៏ថា បើដូច្នេះ ចូរហុចដៃមក អ្នកនោះក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរថជាមួយគ្នា អាល់គីតាប កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ គាត់បានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាបដែលដើរតម្រង់មករកគាត់។ លោកយេហ៊ូវជម្រាបសួរគាត់ ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវនិយាយទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយគាត់។ |
ព្រលឹមស្រាងៗ លោកឡាបាន់ក្រោកឡើង ហើយថើបចៅ និងកូនស្រីរបស់គាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរពួកគេ រួចក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។
លោកយ៉ូសែបនាំលោកយ៉ាកុបជាឪពុកចូលទៅគាល់ផារ៉ោនដែរ ហើយលោកយ៉ាកុបក៏ថ្វាយពរដល់ផារ៉ោន។
អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា៖ «ហ្នឹងហើយបងប្អូនទ្រង់» រួចទ្រង់ប្រាប់គេថា៖ «ចូរទៅនាំលោកមក» ដូច្នេះ បេន-ហាដាដក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយទ្រង់។
ក៏ជួបនឹងពួកបងប្អូនរបស់ព្រះបាទអ័ហាស៊ីយ៉ា ជាស្ដេចយូដា ហើយព្រះបាទយេហ៊ូវសួរថា៖ «តើអ្នករាល់គ្នាជាអ្នកណា?» គេឆ្លើយតបថា៖ «យើងខ្ញុំរាល់គ្នាជាបងប្អូននៃព្រះបាទអ័ហាស៊ីយ៉ា យើងចុះទៅជម្រាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី»។
ព្រះបាទយេហ៊ូវក៏បង្គាប់ថា៖ «ចូរចាប់គេទាំងរស់ទៅ!» ពួកគេក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសម្លាប់ទាំងសែសិបពីរនាក់ នៅត្រង់អណ្ដូងរបស់សាលានោះ ឥតទុកឲ្យរស់ម្នាក់ឡើយ។
ព្រះបាទយ៉ូរ៉ាមបង្គាប់ថា៖ «ចូររៀបចំ» គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចព្រះបាទយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល និងព្រះបាទអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថមួយរៀងអង្គ ចេញទៅជួបនឹងព្រះបាទយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល។
ព្រមទាំងគ្រួពួកស្មៀនទាំងប៉ុន្មាន ដែលនៅក្រុងយ៉ាបេស គឺពួកធីរ៉ាត ពួកស៊ីមាត និងពួកស៊ូកាត នេះសុទ្ធតែជាពួកកែនដែលកើតពីហាម៉ាត ជាឪពុកនៃជំនួរវង្សរបស់រេកាប។
អ្នកទាំងនោះបានសន្យាថានឹងលែងលះប្រពន្ធរបស់ខ្លួន ហើយដោយព្រោះគេមានទោស គេថ្វាយចៀមឈ្មោលមួយសម្រាប់លោះទោសរបស់ខ្លួន។
ម៉ាលគា កូនរបស់រេកាប ជាមេដឹកនាំលើសង្កាត់បេត-ហាកេរែម បានជួសជុលទ្វារសំរាម។ គាត់បានសង់ទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
៙ តើអ្នកណាក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងមនុស្សអាក្រក់? តើអ្នកណាឈរឡើងជំនួសខ្ញុំ ដើម្បីនឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិត?
ចូរទៅផ្ទះពួករេកាប និយាយជាមួយគេ ហើយនាំគេចូលទៅក្នុងបន្ទប់មួយនៃព្រះដំណាក់របស់ព្រះយេហូវ៉ា រួចចាក់ស្រាទំពាំងបាយជូរឲ្យគេផឹកទៅ!។
ដ្បិតស្តេចបានមើលងាយពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញានោះចេញ ហើយមើល៍ ព្រះអង្គក៏ចាប់ដៃស្បថផង តែបានធ្វើការយ៉ាងដូច្នេះវិញ ដូច្នេះ តើនឹងរួចខ្លួនឬ?
មន្ត្រីនោះឆ្លើយថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មានអ្នកណាពន្យល់ណែនាំខ្ញុំផងនោះ?» លោកក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះជាមួយ។
កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ថាជាសសរទ្រូង បានឃើញព្រះគុណដែលព្រះប្រទានមកខ្ញុំ ពួកលោកក៏បានលូកដៃស្តាំនៃការប្រកបមកទទួលខ្ញុំ និងលោកបាណាបាស ដើម្បីឲ្យយើងទៅឯសាសន៍ដទៃ ហើយពួកលោកទៅឯពួកអ្នកកាត់ស្បែកវិញ។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានដូចជាអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ។