Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 10:15 - អាល់គីតាប

15 កាល​លោក​យេហ៊ូវ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ គាត់​បាន​ជួប​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប​ដែល​ដើរ​តម្រង់​មក​រក​គាត់។ លោក​យេហ៊ូវ​ជម្រាប​សួរ​គាត់ ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណា‌ដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូវ​និយាយ​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូ‌ណា‌ដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូវ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពេល​ព្រះបាទ​យេហ៊ូវ​ចេញ​ពី​ទី​នោះ​ទៅ ក៏​ជួប​នឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ ទ្រង់​ក៏​គំនាប់​គាត់​សួរ​ថា៖ «តើ​ចិត្តរបស់​អ្នក​ស្មោះ‌ត្រង់​ចំពោះខ្ញុំ ដូច​ចិត្ត​របស់​ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​អ្នក​ឬ​ទេ?» យ៉ូណា‌ដាប​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ‌ត្រង់​មែន»។ ព្រះបាទ​យេហ៊ូវ​ឆ្លើយ​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ ណាដាប​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើរទេះ​ជា‌មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កាល​លោក​យេហ៊ូវ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ លោក​បាន​ជួប​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ដែល​ដើរ​តម្រង់​មក​រក​លោក។ លោក​យេហ៊ូវ​ជម្រាប​សួរ​គាត់ ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណា‌ដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូ‌ណា‌ដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូវ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​យេហ៊ូវ​បាន​ចេញ​ពី​ទី​នោះ​ទៅ នោះ​ក៏​ប្រទះ​នឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ លោក​ក៏​គំនាប់​គាត់​សួរ​ថា តើ​ចិត្ត​អ្នក​ស្មោះ‌ត្រង់ ដូច​ជា​ខ្ញុំ​ដែល​ស្មោះ‌ត្រង់​ចំពោះ​អ្នក​ឬ​ទេ យ៉ូណា‌ដាប​ឆ្លើយ​តប​ថា​ស្មោះ‌ត្រង់​ពិត លោក​ក៏​ថា បើ​ដូច្នេះ ចូរ​ហុច​ដៃ​មក អ្នក​នោះ​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើ​រថ​ជា​មួយ​គ្នា

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 10:15
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​ក្រោក​ឡើង​តាំង​ពី​ព្រលឹម គាត់​ថើប​កូន​ប្រុស កូន​ស្រី​របស់​គាត់ ថែម​ទាំង​ឲ្យ​ពរ​គេ​ទៀត​ផង។ បន្ទាប់​មក ឡាបាន់​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។


យ៉ាកកូប​ជូន​ពរ​ស្តេច​ហ្វៀរ៉អ៊ូន​សា​ជា​ថ្មី រួច​ចាក​ចេញ​ទៅ។


យូសុះ​នាំ​យ៉ាកកូប ជា​ឪពុក​មក​ជួប​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។ យ៉ាកកូប​បាន​ជូន​ពរ​ដល់​ស្តេច​ហ្វៀរ៉អ៊ូន។


កាល​ពួក​មន្ត្រី​ឃើញ​ថា ឱកាស​ល្អ​ហុច​ឲ្យ​ដូច្នេះ ពួក​គេ​ក៏​ប្រញាប់​ជម្រាប​ស្តេច​វិញ​ថា៖ «ស្តេច​បេនហា‌ដាដ ពិត​ជា​បង​ប្អូន​របស់​ស្តេច​មែន!»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ថា៖ «ចូល​ទៅ​អញ្ជើញ​ស្តេច​មក»។ ស្តេច​បេនហា‌ដាដ ក៏​ចេញ​មក​ជួប​ស្តេច​អហាប់ ហើយ​ស្តេច​អហាប់​ឲ្យ​ស្តេច​បេនហា‌ដាដ ឡើង​ជិះ​រទេះ​ជា​មួយ។


គាត់​បាន​ជួប​នឹង​បង​ប្អូន​របស់​ស្តេច​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា។ គាត់​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បង​ប្អូន​របស់​ស្តេច​អហា‌ស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវ‌កិច្ច ចំពោះ​បុត្រ​របស់​ស្តេច និង​កូន​របស់​មហា‌ក្សត្រិ‌យានី»។


លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់​នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាក‌សព​ទៅ​ក្នុង​អណ្តូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែ‌សិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់ ឲ្យ​រត់​រួច​ឡើយ។


ស្តេច​យ៉ូរ៉ាម​បញ្ជា​ឲ្យ​គេ​ទឹម​រទេះ ហើយ​ឡើង​ជិះ​លើ​រទេះ​នោះ។ រីឯ​ស្តេច​អហា‌ស៊ីយ៉ា ក៏​ឡើង​ជិះ​លើ​រទេះ​របស់​ស្តេច​ដែរ។ ស្តេច​ទាំង​ពីរ​ចេញ​ទៅ​រក​លោក​យេហ៊ូវ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល។


ព្រម​ទាំង​អំបូរ​របស់​ពួក​ស្មៀន នៅ​ភូមិ​យ៉ាបេស គឺ​ពួក​ធីរ៉ាត់ ពួក​ស៊ីម៉ាត់ និង​ពួក​ស៊ូកាត់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​កែន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហា‌ម៉ាត់ ជា​បុព្វ‌បុរស​របស់​អំបូរ​រេកាប។


ពួក​គេ​បាន​សន្យា​ថា​នឹង​លែង‌លះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ជូន​ចៀម​ឈ្មោល​មួយ​ជា​គូរបាន​រំដោះ​បាប។


លោក​ម៉ាល់គា​ជា​កូន​របស់​លោក​រេកាប និង​ជា​ចៅហ្វាយ​ស្រុក​បេតហា‌កេរែម ជា​អ្នក​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


តើ​មាន​នរណា​ក្រោក​ឡើង​ការពារ​ខ្ញុំ ជំទាស់​នឹង​មនុស្ស​អាក្រក់? តើ​មាន​នរណា​ឈរ​ជា​មួយ​ខ្ញុំ ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?


«ចូរ​ទៅ​ជួប​ពួក​អ្នក​ក្នុង​អំបូរ​រេកាប ហើយ​និយាយ​ជា​មួយ​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​ទៅ​ដំណាក់​ចូល​ក្នុង​បន្ទប់​មួយ រួច​ចាក់​ស្រា​ឲ្យ​ពួក​គេ​ផឹក»។


ស្ដេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចា‌ប្រណិ‌ធាន និង​ផ្ដាច់​សម្ពន្ធ‌មេត្រី គឺ​ស្ដេច​បាន​ព្រម​ព្រៀង​ជា​មួយ​គេ ហើយ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ទៅ​វិញ ដូច្នេះ ស្ដេច​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!»។


លោក​មន្ដ្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែ‌នាំ​សោះ​នោះ!»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។


កាល​លោក​យ៉ាកកូប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បង​ប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុម‌ជំអះ​បាន​ទទួល​ស្គាល់​ថា អុលឡោះ​ប្រណី‌សន្ដោសដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​អ្នក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។


បង​ប្អូន​អើយ ខ្ញុំ​អង្វរ​បង​ប្អូន​ថា សូម​កាន់​ចិត្ដ​ឲ្យ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ដ​ដូច​បង​ប្អូន​ដែរ។ បង​ប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម