នេហេមា 3:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ម៉ាលគា កូនរបស់រេកាប ជាមេដឹកនាំលើសង្កាត់បេត-ហាកេរែម បានជួសជុលទ្វារសំរាម។ គាត់បានសង់ទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឯទ្វារសំរាមនោះ គឺម៉ាលគា កូនរេកាប ជានាយដំរួតឃុំបេត-ហាកេរែមបានជួសជុល គាត់បានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ នឹងរនុកឡើង។ សូមមើលជំពូកអាល់គីតាប14 លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ សូមមើលជំពូក |
ពេលព្រះបាទយេហ៊ូវចេញពីទីនោះទៅ ក៏ជួបនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ ទ្រង់ក៏គំនាប់គាត់សួរថា៖ «តើចិត្តរបស់អ្នកស្មោះត្រង់ចំពោះខ្ញុំ ដូចចិត្តរបស់ខ្ញុំស្មោះត្រង់ចំពោះអ្នកឬទេ?» យ៉ូណាដាបឆ្លើយតបថា៖ «ខ្ញុំមានចិត្តស្មោះត្រង់មែន»។ ព្រះបាទយេហ៊ូវឆ្លើយថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ ណាដាបក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរទេះជាមួយគ្នា។