Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 10:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះបាទ​យេហ៊ូវ​ក៏​បង្គាប់​ថា៖ «ចូរ​ចាប់​គេ​ទាំង​រស់​ទៅ!» ពួក​គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់ នាំ​ទៅ​សម្លាប់​ទាំង​សែសិប​ពីរ​នាក់ នៅ​ត្រង់​អណ្ដូង​របស់​សាលា​នោះ ឥត​ទុក​ឲ្យ​រស់​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់ នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែ‌សិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រត់​រួច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​លោក​បង្គាប់​ថា ចូរ​ចាប់​គេ​ទាំង​រស់​ទៅ ពួក​លោក​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់ នាំ​ទៅ​សំឡាប់​ទាំង​៤២​នាក់ នៅ​ត្រង់​អណ្តូង​របស់​សាលា​នោះ ឥត​ទុក​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់​នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាក‌សព​ទៅ​ក្នុង​អណ្តូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែ‌សិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់ ឲ្យ​រត់​រួច​ឡើយ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 10:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បង្គាប់​ថា៖ «ទោះ​បើ​គេ​ចេញ​មក​ដោយ​មេត្រី ឬ​ដោយ​ចង់​ធ្វើ​សង្គ្រាម​ក៏​ដោយ ត្រូវ​តែ​ចាប់​គេ​មក​ទាំង​រស់»។


ក្រោយ​មក ព្រះបាទ​យេហ៊ូវ​ក៏​ចេញ​ទៅ​ឯ​ក្រុង​សាម៉ារី។ កាល​បាន​ទៅ​ដល់​សាលា ដែល​នៅ​តាម​ផ្លូវ​នោះ ជា​ទី​ដែល​ពួក​គង្វាល​ចៀម​ធ្លាប់​ប្រជុំ​គ្នា


ក៏​ជួប​នឹង​ពួក​បង‌ប្អូន​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្ដេច​យូដា ហើយ​ព្រះបាទ​យេហ៊ូវ​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​អ្នក​ណា?» គេ​ឆ្លើយ​តប​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​ជា​បង‌ប្អូន​នៃ​ព្រះបាទ​អ័ហា‌ស៊ីយ៉ា យើង​ចុះ​ទៅ​ជម្រាប​សួរ​ដល់​ពួក​បុត្រ​នៃ​ក្សត្រា‌ក្សត្រី»។


ពេល​ព្រះបាទ​យេហ៊ូវ​ចេញ​ពី​ទី​នោះ​ទៅ ក៏​ជួប​នឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ ទ្រង់​ក៏​គំនាប់​គាត់​សួរ​ថា៖ «តើ​ចិត្តរបស់​អ្នក​ស្មោះ‌ត្រង់​ចំពោះខ្ញុំ ដូច​ចិត្ត​របស់​ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​អ្នក​ឬ​ទេ?» យ៉ូណា‌ដាប​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ‌ត្រង់​មែន»។ ព្រះបាទ​យេហ៊ូវ​ឆ្លើយ​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ ណាដាប​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើរទេះ​ជា‌មួយ​គ្នា។


រួច​លោក​ក៏​សរសេរ​សំបុត្រ​ទី​ពីរ​ផ្ញើ​ទៅ​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​កាន់​ខាង​ខ្ញុំ ហើយ​ចង់​ស្ដាប់​តាម​បង្គាប់​ខ្ញុំ​មែន នោះ​ចូរ​កាត់​ក្បាល​ពួក​បុត្រា​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា​ចុះ រួច​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​ឯ​ខ្ញុំ​នៅ​ត្រង់​យេស‌រាល» រីឯ​ពួក​បុត្រា​នៃ​ស្ដេច​ទាំង​ចិត​សិប​អង្គ នោះ​សុទ្ធ​តែ​នៅ​ជា‌មួយ​ពួក​អ្នក​ធំ ក្នុង​ទី​ក្រុង​ដែល​បាន​បី‌បាច់​រក្សា។


ពេល​ព្រះនាង​អ័ថា‌លា​ជា​មាតា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ជ្រាប​ថា បុត្រា​សុគត​ហើយ ព្រះ‌នាង​ក៏​ចាត់​ចែង​បំផ្លាញ​ជំនួរ​វង្ស​របស់​ស្ដេច​ទាំង​ប៉ុន្មាន។


ទ្រង់​បាន​ដើរ​តាម​ផ្លូវ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល ដូច​ជា​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់​ដែរ ព្រោះ​ទ្រង់​បាន​យក​បុត្រី​របស់​ព្រះបាទ​អ័ហាប់​ធ្វើ​ជា​ភរិយា ក៏​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា


ពេល​ព្រះ‌នាង​អ័ថា‌លា ជា​មាតា​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ឃើញ​ថា​រាជ‌បុត្រ​បាន​សុគត​ហើយ ព្រះ‌នាង​ក៏​ចាត់​ចែង​បំផ្លាញ​ពូជ‌ពង្ស​ហ្លួង ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​យូដា​ទាំង​អស់។


ពេល​លោក​យេហ៊ូវ​កំពុង​តែ​សម្រេច​ទោស​ដល់​វង្ស​របស់​ព្រះបាទ​អ័ហាប់ នោះ​លោក​ក៏​ឃើញ​ពួក​អ្នក​ខ្លះ ដែល​ជា​ពូជ‌ពង្ស​ស្តេច​យូដា គឺ​ជា​បុត្រ​របស់​ពួក​ជេដ្ឋា​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​ដែល​ជា​ជំនិត​ទ្រង់ ហើយ​លោក​សម្លាប់​គេ​ទាំង​អស់។


នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​ប៉ែតសិប​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​តង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម