កាលបុរសនោះឃើញថា ពុំបានឈ្នះលោកយ៉ាកុបទេ នោះក៏វាយលោកត្រង់សន្លាក់ត្រគាក ហើយសន្លាក់ត្រគាករបស់លោកយ៉ាកុបក៏ថ្លស់នៅពេលបោកចំបាប់គ្នានោះ។
២ កូរិនថូស 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏ហួសល្បត់នោះ បានជាមានបន្លាមួយចាក់ចូលក្នុងសាច់ខ្ញុំ ជាតំណាងរបស់អារក្សសាតាំងមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំ។ ព្រះគម្ពីរខ្មែរសាកល ហើយក្រែងលោខ្ញុំលើកតម្កើងខ្លួន ដោយព្រោះការបើកសម្ដែងនោះអស្ចារ្យពន់ពេក បានជាមានបន្លាមួយប្រទានមកក្នុងរូបកាយខ្ញុំ ជាទូតរបស់សាតាំងដែលវាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនឡើយ។ Khmer Christian Bible និងដោយព្រោះភាពឧត្ដុង្គឧត្ដមនៃការបើកសំដែងនេះ។ ដូច្នេះហើយ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក ទើបខ្ញុំទទួលបានបន្លាមួយនៅក្នុងសាច់របស់ខ្ញុំ ជាទេវតារបស់អារក្សសាតាំងដែលវាយខ្ញុំ គឺដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលព្រះអង្គបានសម្តែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់មារ*សាតាំងមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ អាល់គីតាប អុលឡោះបានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលទ្រង់បានសំដែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់អ៊ីព្លេសហ្សៃតនមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនបានឡើយ។ |
កាលបុរសនោះឃើញថា ពុំបានឈ្នះលោកយ៉ាកុបទេ នោះក៏វាយលោកត្រង់សន្លាក់ត្រគាក ហើយសន្លាក់ត្រគាករបស់លោកយ៉ាកុបក៏ថ្លស់នៅពេលបោកចំបាប់គ្នានោះ។
ពេលស្ដេចមានកម្លាំងហើយ នោះមានព្រះហឫទ័យប៉ោងធំឡើង ត្រឡប់ជាខូចអស់ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប។
ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក ព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិត ដែលមាននៅក្នុងព្រះហឫទ័យទ្រង់។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! យើងប្រគល់គាត់ទៅក្នុងអំណាចឯងហើយ ចូរប្រណីដល់តែជីវិតគាត់ប៉ុណ្ណោះ»។
ដូច្នេះ សាតាំងក៏ចេញពីព្រះយេហូវ៉ាទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល។
ដូច្នេះ លែងមានបន្លាចាក់ចុចដល់ពួកវង្សអ៊ីស្រាអែល ឬបន្លាធ្វើទុក្ខនៅក្នុងសាសន៍ណានៅព័ទ្ធជុំវិញ ដែលប្រព្រឹត្តនឹងគេដោយមើលងាយទៀតឡើយ នោះគេនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
ប៉ុន្ដែ កាលព្រះហឫទ័យស្ដេចបានប៉ោងឡើង ហើយមានចិត្តរឹងរូស រហូតដល់ទ្រង់វាយឫកខ្ពស់ ស្ដេចក៏ត្រូវគេទម្លាក់ចុះពីបល្ល័ង្ករាជ្យ ហើយគេក៏ដកសិរីល្អរបស់ស្ដេចចេញ។
ដូច្នេះ យើងនឹងស្រាស់ផ្លូវនាង ដោយបន្លា ហើយសង់កំផែងទាស់នឹងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀត។
ប៉ុន្ដែ បើអ្នករាល់គ្នាមិនបណ្តេញប្រជាជនដែលរស់នៅស្រុកនោះ ពីមុខអ្នករាល់គ្នាចេញទេ នោះអស់អ្នកដែលអ្នករាល់គ្នាទុកឲ្យនៅ នឹងប្រៀបដូចជាម្ជុលនៅក្នុងភ្នែករបស់អ្នករាល់គ្នា ហើយជាបន្លានៅក្នុងឆ្អឹងជំនីរបស់អ្នករាល់គ្នា គឺគេនឹងធ្វើទុក្ខអ្នករាល់គ្នានៅក្នុងស្រុកដែលអ្នករាល់គ្នារស់នៅនោះ
ពេលនោះ គេស្តោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ
ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។
ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់ដប់ប្រាំបីឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬអី?»
រហូតមកទល់ពេលនេះ យើងឃ្លាន យើងស្រេក ខ្វះសម្លៀកបំពាក់ ត្រូវគេវាយ គ្មានផ្ទះសំបែង
អ្នករាល់គ្នាត្រូវបញ្ជូនជននោះ ឲ្យអារក្សសាតាំងបំផ្លាញសាច់ឈាម ដើម្បីឲ្យវិញ្ញាណរបស់គាត់បានសង្គ្រោះ ក្នុងថ្ងៃរបស់ព្រះអម្ចាស់។
ដ្បិតគេថា «សំបុត្ររបស់គាត់មានពាក្យធ្ងន់ ហើយខ្លាំង តែពេលគាត់នៅជាមួយ នោះគាត់ខ្សោយ ហើយពាក្យសម្ដីរបស់គាត់ក៏គួរឲ្យមើលងាយដែរ» ។
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
ដ្បិតអ្នករាល់គ្នាទ្រាំទ្រឲ្យគេជិះជាន់ ស៊ីសាច់ កេងប្រវ័ញ្ច លើកតម្កើងខ្លួន ហើយឲ្យគេទះកំផ្លៀងអ្នករាល់គ្នាផង។
ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែ ខ្ញុំនឹងនិយាយអំពីនិមិត្ត និងការបើកសម្ដែងរបស់ព្រះអម្ចាស់ទៀត។
អ្នករាល់គ្នាដឹងហើយ ពីដំបូងខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាទាំងសុខភាពខាងសាច់ឈាមទន់ខ្សោយ
ហើយកុំឲ្យកើតមានចិត្តធំលើពួកបងប្អូនរបស់ខ្លួន ឬងាកបែរចេញពីបទបញ្ជា ទៅខាងស្តាំ ឬខាងឆ្វេងឡើយ ដើម្បីឲ្យរាជ្យរបស់ស្ដេច និងកូនចៅរបស់ស្ដេច បានស្ថិតស្ថេរយូរអង្វែងនៅក្នុងនគររបស់ខ្លួន នៅក្នុងសាសន៍អ៊ីស្រាអែលតទៅ»។
នោះក្រែងអ្នកមានចិត្តអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ
អ្នកដែលទើបនឹងជឿថ្មី ធ្វើពុំបានឡើយ ក្រែងគាត់អាចនឹងអួតបំប៉ោង ហើយធ្លាក់ទៅក្នុងទោសរបស់អារក្ស។
ដូច្នេះ យើងសុំប្រាប់ឥឡូវនេះថា យើងមិនបណ្តេញគេចេញពីមុខអ្នករាល់គ្នាឡើយ គឺគេនឹងក្លាយជាបន្លាចាក់នៅចំហៀងអ្នករាល់គ្នាវិញ ហើយព្រះទាំងប៉ុន្មានរបស់គេ នឹងបានជាអន្ទាក់ដល់អ្នករាល់គ្នា»។