ពេលស្តេចបានគង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីសម្រាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
១ របាក្សត្រ 23:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបាទដាវីឌបានមានរាជឱង្ការថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានប្រោសប្រទានឲ្យប្រជារាស្ត្រព្រះអង្គបានសេចក្ដីស្រាកស្រាន្ត ហើយព្រះអង្គនឹងគង់នៅក្រុងយេរូសាឡិមជារៀងរហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល បានប្រោសប្រទានសេចក្ដីសុខសាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គគង់នៅក្រុងយេរូសាឡឹមរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដាវីឌទ្រង់បានមានបន្ទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានប្រោសប្រទាន ឲ្យរាស្ត្រទ្រង់បានសេចក្ដីស្រាកស្រាន្ត ហើយទ្រង់នឹងគង់នៅក្រុងយេរូសាឡិម ជារៀងរាបដរាបទៅ អាល់គីតាប ស្តេចទតមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល បានប្រោសប្រទានសេចក្តីសុខសាន្តដល់ប្រជារាស្ត្ររបស់ទ្រង់ ហើយទ្រង់នៅក្រុងយេរូសាឡឹមរហូតតទៅ។ |
ពេលស្តេចបានគង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីសម្រាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
ឬដូចនៅគ្រាដែលយើងបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងនោះឡើយ យើងបានប្រោសឲ្យឯងបានសម្រាក រួចពីពួកខ្មាំងសត្រូវឯងទាំងអស់ហើយ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាមានព្រះបន្ទូលឲ្យព្រះរាជាជ្រាបថា ទ្រង់នឹងតាំងព្រះវង្សាព្រះករុណាឡើង។
ដូច្នេះ ទូលបង្គំបានស្អាងព្រះដំណាក់ ថ្វាយព្រះអង្គគង់ទុកជាទីលំនៅឲ្យព្រះអង្គគង់ នៅអស់កល្បជានិច្ច»។
តើព្រះនឹងគង់លើផែនដីប្រាកដឬ? មើល៍ ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
ដោយមានរាជឱង្ការថា៖ «តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬ? តើព្រះអង្គមិនបានឲ្យអ្នករាល់គ្នាឈប់សម្រាក នៅគ្រប់ទិសដែរទេឬ? ដ្បិតព្រះអង្គបានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្ដាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួកប្រជារាស្ត្ររបស់ព្រះអង្គ។
លោកយេហូយ៉ាដាក៏តាំងឲ្យមានពួកអ្នកថែទាំមើលព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រោមបង្គាប់ពួកសង្ឃលេវី និងពួកលេវីដែលដាវីឌបានតម្រូវឲ្យបំពេញមុខងារនៅក្នុងព្រះដំណាក់ររបស់ព្រះយេហូវ៉ា សម្រាប់ថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា ដូចជាមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺដោយសេចក្ដីរីករាយសប្បាយ ហើយច្រៀងចម្រៀង តាមបង្គាប់របស់ព្រះបាទដាវីឌ។
សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡិម! ហាលេលូយ៉ា !
ឱភ្នំដែលមានកំពូលច្រើនអើយ ហេតុអ្វីបានជាមើលដោយច្រណែន នឹងភ្នំដែលព្រះសព្វព្រះហឫទ័យនឹងយក ជាលំនៅរបស់ព្រះអង្គដូច្នេះ? អើ ព្រះយេហូវ៉ានឹងគង់ នៅលើភ្នំនោះរហូតតទៅ។
ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ា ដ៏ជាព្រះបានគង់នៅទីនោះ។
ចូរច្រៀងទំនុកសរសើរថ្វាយព្រះយេហូវ៉ា ដែលគង់នៅក្រុងស៊ីយ៉ូន! ចូរថ្លែងប្រាប់ប្រជាជនទាំងឡាយ ពីស្នាព្រះហស្តរបស់ព្រះអង្គ!
មើល៍ ខ្ញុំ និងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសម្រាប់ជាទីសម្គាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គគង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
ប្រវែងជុំវិញទីក្រុងនោះ ត្រូវជាមួយម៉ឺនប្រាំបីពាន់ខ្នាត តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាគង់នៅទីនេះ»។:៚
យើងនឹងសងសឹកឲ្យឈាមរបស់គេ គឺឈាមដែលយើងមិនទាន់បានសងសឹកឲ្យនៅឡើយ ដ្បិតព្រះយេហូវ៉ាគង់នៅក្រុងស៊ីយ៉ូន។:៚
យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។
លុះពេលជាយូរក្រោយមក កាលព្រះយេហូវ៉ាបានប្រទានឲ្យពួកអ៊ីស្រាអែលបានស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ នោះលោកយ៉ូស្វេមានវ័យចាស់ជរាហើយ