បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក ហើយធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន»។
១ យ៉ូហាន 5:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ព្រះ អ្នកនោះមានទីបន្ទាល់នៅក្នុងខ្លួនហើយ។ អ្នកណាដែលមិនជឿព្រះ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហកវិញ ព្រោះគេមិនបានជឿដល់ទីបន្ទាល់ដែលព្រះបានធ្វើ អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលជឿលើព្រះបុត្រារបស់ព្រះ មានទីបន្ទាល់នេះនៅក្នុងខ្លួន រីឯអ្នកដែលមិនជឿព្រះ បានធ្វើឲ្យព្រះអង្គទៅជាអ្នកភូតភរ ពីព្រោះអ្នកនោះមិនបានជឿលើទីបន្ទាល់ដែលព្រះបានធ្វើបន្ទាល់អំពីព្រះបុត្រារបស់ព្រះអង្គ។ Khmer Christian Bible អ្នកណាដែលជឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួន រីឯអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រលប់ជាអ្នកកុហកហើយ ព្រោះមិនបានជឿលើសេចក្ដីបន្ទាល់ ដែលព្រះជាម្ចាស់បានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿដល់ព្រះសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្ដីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់ អាល់គីតាប អ្នកណាជឿលើបុត្រារបស់អុលឡោះ អ្នកនោះមានសក្ខីភាពរបស់ទ្រង់នៅក្នុងខ្លួន អ្នកណាមិនជឿអុលឡោះទេ អ្នកនោះចាត់ទុកថា ទ្រង់កុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលអុលឡោះបានប្រទានមក ស្ដីអំពីបុត្រារបស់ទ្រង់។ |
បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក ហើយធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន»។
មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។
តើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់? ហើយតើអ្នកណាបានឃើញព្រះពាហុ នៃព្រះយេហូវ៉ាបានសម្ដែង?
ហេតុអ្វីបានជាទូលបង្គំមានសេចក្ដីទុក្ខព្រួយជានិច្ច ហើយរបួសទូលបង្គំមើលមិនព្រមសះសោះដូច្នេះ? កាពិតព្រះអង្គដូចជាបព្ឆោតដល់ទូលបង្គំ គឺដូចជាទឹកដែលហូរមិនទៀងទាត់។
ព្រះទ្រង់មិនមែនជាមនុស្សដែលចេះកុហកនោះឡើយ ក៏មិនមែនជាកូនមនុស្សដែលផ្លាស់ប្ដូរគំនិតនោះដែរ។ ព្រះអង្គបានសន្យាហើយ តើទ្រង់មិនធ្វើតាមទេឬ? ព្រះអង្គបានមានព្រះបន្ទូលហើយ តើទ្រង់មិនសម្រេចតាមទេឬ?
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោសស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ។
អ្នកណាដែលទទួលបន្ទាល់របស់ព្រះអង្គ នោះបានបោះត្រា បញ្ជាក់ថា ទ្រង់ពិតត្រង់មែន។
អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គ នៅជាប់ក្នុងខ្លួនសោះ ព្រោះអ្នករាល់គ្នាមិនជឿព្រះអង្គ ដែលព្រះវរបិតាបានចាត់ឲ្យមក។
[លោកភីលីពឆ្លើយថា៖ «បើលោកជឿអស់ពីចិត្តមែន លោកអាចទទួលពិធីនេះបាន»។ មន្រ្តីនោះឆ្លើយតបវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជ្យបុត្រារបស់ព្រះ»]។
ខ្ញុំចង់និយាយដូច្នេះថា ដរាបណាអ្នកដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបើអ្នកនោះជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ
ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះក៏បានចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង ដែលព្រះវិញ្ញាណនេះហើយបន្លឺឡើងថា «អ័ប្បា! ព្រះវរបិតា!»។
ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះដែរ។
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។
យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា
ប្រសិនបើយើងពោលថា យើងមិនដែលធ្វើបាបសោះ នោះយើងធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហក ហើយព្រះបន្ទូលព្រះអង្គមិនស្ថិតនៅក្នុងយើងទេ។
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះវរបិតា អ្នកនោះក៏ស្រឡាញ់អស់អ្នកដែលកើតមកពីព្រះអង្គដែរ។
បន្ទាប់មក នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងកូនចៅរបស់នាងដែលនៅសល់ ជាអ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងទីបន្ទាល់របស់ព្រះយេស៊ូវ។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះមានឆ្លាក់ឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលទទួលប៉ុណ្ណោះ"»។