ប៉ុន្តែ កាលទូលបង្គំកំពុងតែរវល់នេះផងនោះផង អ្នកនោះក៏បាត់ទៅ»។ ឯស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «ទោសឯងត្រូវដូច្នោះហើយ គឺខ្លួនឯងបានកាត់សេចក្ដីនោះស្រាប់»។
១ ពង្សាវតារក្សត្រ 20:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្ដេចយាងមកតាមផ្លូវ គាត់ស្រែកទូលថា៖ «ទូលបង្គំបានចេញទៅឯកណ្ដាលទីចម្បាំង ហើយមើល៍ មានម្នាក់ទៀតបែរមក នាំមនុស្សម្នាក់មកឯទូលបង្គំ ដោយបង្គាប់ថា "ចូររក្សាមនុស្សនេះទុក បើវាបាត់ទៅដោយហេតុណា នោះត្រូវយកជីវិតឯងជំនួសវាវិញ ឬឯងត្រូវសងយើងជាប្រាក់មួយហាប"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលស្ដេចយាងកាត់តាមផ្លូវនោះ គាត់ក៏ស្រែកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំបានចេញទៅច្បាំង ពេលនោះ មានម្នាក់ចេញពីសមរភូមិ ហើយនាំឈ្លើយសឹកម្នាក់មកឲ្យទូលបង្គំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្តេចទ្រង់យាងមកតាមផ្លូវ នោះគាត់ស្រែកឡើងទូលថា ទូលបង្គំបានចេញទៅឯកណ្តាលទីចំបាំង ហើយមើល មានម្នាក់ទៀតបែរមក នាំមនុស្សម្នាក់មកឯទូលបង្គំ ដោយបង្គាប់ថា ចូររក្សាមនុស្សនេះទុក បើវាបាត់ទៅដោយហេតុណា នោះត្រូវយកជីវិតឯងជំនួសវាវិញ ឬត្រូវឲ្យឯងសងអញជាប្រាក់១ហាប អាល់គីតាប កាលស្តេចមកកាត់តាមផ្លូវនោះ គាត់ក៏ស្រែកថា៖ «សូមជម្រាបស្តេច! ខ្ញុំបានចេញទៅច្បាំង ពេលនោះមានម្នាក់ចេញពីសមរភូមិ ហើយនាំឈ្លើយសឹកម្នាក់មកឲ្យខ្ញុំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។ |
ប៉ុន្តែ កាលទូលបង្គំកំពុងតែរវល់នេះផងនោះផង អ្នកនោះក៏បាត់ទៅ»។ ឯស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «ទោសឯងត្រូវដូច្នោះហើយ គឺខ្លួនឯងបានកាត់សេចក្ដីនោះស្រាប់»។
គាត់ក៏ទូលដល់ស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះហើយថា ដោយព្រោះឯងបានលែងមនុស្សឲ្យរួចពីដៃឯង ដែលយើងបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយប្រជារាស្ត្រឯងជំនួសប្រជារាស្ត្រវា»។
ពេលនោះ ពួកគេក៏បានចូលទៅថ្វាយយញ្ញបូជា និងតង្វាយដុត។ ព្រះបាទយេហ៊ូវបានតម្រូវឲ្យមានមនុស្សប៉ែតសិបនាក់នៅជាខាងក្រៅ ដោយបង្គាប់ថា៖ «បើអ្នកណាក្នុងពួកអ្នកដែលខ្ញុំប្រគល់មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាបានរត់រួច នោះអ្នកដែលឲ្យគេរួចទៅ នឹងត្រូវស្លាប់ជំនួសអ្នកនោះវិញ»។
កុំបីលោកទុកឲ្យសេចក្ដីក្រោធបណ្ដាលឲ្យ ទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ។
ប្រាកដមែន គ្មានអ្នកណាម្នាក់ អាចលោះជីវិតខ្លួនបានឡើយ ក៏គ្មានតម្លៃណាដែលអាចថ្វាយព្រះ ដើម្បីលោះជីវិតខ្លួនបានដែរ
ប្រសិនបើគេចាប់ឲ្យសងថ្លៃជំនួសជីវិត នោះម្ចាស់ត្រូវសងគេតាមតម្លៃដែលគេបង្គាប់។
ឯទ្រព្យសម្បត្តិនឹងទុកសម្រាប់ លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។
គេមិនព្រមទាំងក្រឡេកមើល តម្លៃលោះណាមួយផង ហើយទោះបើឯងជូនជំនួនដល់គេជាច្រើន ក៏ដោយ គង់តែមិនបានរម្ងាប់ចិត្តដែរ។
អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។