Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 កាល​ស្តេច​ទ្រង់​យាង​មក​តាម​ផ្លូវ នោះ​គាត់​ស្រែក​ឡើង​ទូល​ថា ទូលបង្គំ​បាន​ចេញ​ទៅ​ឯ​កណ្តាល​ទី​ចំបាំង ហើយ​មើល មាន​ម្នាក់​ទៀត​បែរ​មក នាំ​មនុស្ស​ម្នាក់​មក​ឯ​ទូលបង្គំ ដោយ​បង្គាប់​ថា ចូរ​រក្សា​មនុស្ស​នេះ​ទុក បើ​វា​បាត់​ទៅ​ដោយ​ហេតុ​ណា នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ឬ​ត្រូវ​ឲ្យ​ឯង​សង​អញ​ជា​ប្រាក់​១​ហាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 កាល​ស្ដេច​យាង​មក​តាម​ផ្លូវ គាត់​ស្រែក​ទូល​ថា៖ «ទូល‌បង្គំ​បាន​ចេញ​ទៅ​ឯ​កណ្ដាល​ទី​ចម្បាំង ហើយ​មើល៍ មាន​ម្នាក់​ទៀត​បែរ​មក នាំ​មនុស្ស​ម្នាក់​មក​ឯ​ទូល‌បង្គំ ដោយ​បង្គាប់​ថា "ចូរ​រក្សា​មនុស្ស​នេះ​ទុក បើ​វា​បាត់​ទៅ​ដោយ​ហេតុ​ណា នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ឬ​ឯង​ត្រូវ​សង​យើង​ជា​ប្រាក់​មួយ​ហាប"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 កាល​ស្ដេច​យាង​កាត់​តាម​ផ្លូវ​នោះ គាត់​ក៏​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​បាន​ចេញ​ទៅ​ច្បាំង ពេល​នោះ មាន​ម្នាក់​ចេញ​ពី​សមរ‌ភូមិ ហើយ​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​ឲ្យ​ទូលបង្គំ ដោយ​បញ្ជា​ថា “ចូរ​មើល​ឈ្លើយ​សឹក​នេះ​ផង! ប្រសិន​បើ​គេ​រត់​រួច អ្នក​ត្រូវ​យក​ជីវិត​សង​ជំនួស ឬ​ត្រូវ​យក​ប្រាក់​ប្រាំ​បួន​រយ​តម្លឹង​មក​សង​ខ្ញុំ”។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 កាល​ស្តេច​មក​កាត់​តាម​ផ្លូវ​នោះ គាត់​ក៏​ស្រែក​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង ពេល​នោះ​មាន​ម្នាក់​ចេញ​ពី​សមរ‌ភូមិ ហើយ​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​ឲ្យ​ខ្ញុំ ដោយ​បញ្ជា​ថា “ចូរ​មើល​ឈ្លើយ​សឹក​នេះ​ផង! ប្រសិន​បើ​គេ​រត់​រួច អ្នក​ត្រូវ​យក​ជីវិត​សង​ជំនួស ឬ​ត្រូវ​យក​ប្រាក់​ប្រាំ​បួន​រយ​តម្លឹង​មក​សង​ខ្ញុំ”។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:39
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​ទូលបង្គំ​កំពុង​តែ​រវល់​នេះ​ផង​នោះ​ផង អ្នក​នោះ​ក៏​បាត់​ទៅ ឯ​ស្តេច​អ៊ីស្រាអែល មាន​បន្ទូល​តប​ថា ទោស​ឯង​ត្រូវ​ដូច្នោះ​ហើយ គឺ​ខ្លួន​ឯង​បាន​កាត់​សេចក្ដី​នោះ​ស្រាប់


គាត់​ក៏​ទូល​ដល់​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស ឲ្យ​រួច​ពី​ដៃ​ឯង ដែល​អញ​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​រាស្ត្រ​ឯង​ជំនួស​រាស្ត្រ​វា


កាល​យេហ៊ូវ​បាន​ចូល​ទៅ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ដុត នោះ​លោក​បាន​ដំរូវ​ឲ្យ​មនុស្ស​៨០​នាក់​នៅ​ជា​ខាង​ក្រៅ ដោយ​បង្គាប់​ថា បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ខ្ញុំ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​បាន​រត់​រួច នោះ​អ្នក​ដែល​ឲ្យ​គេ​រួច​ទៅ នឹង​ត្រូវ​ស្លាប់​ជំនួស​អ្នក​នោះ​វិញ។


កុំ​បី​លោក​ទុក​ឲ្យ​សេចក្ដី​ក្រោធ​បណ្តាល​ឲ្យ​ទាស់​ទទឹង​នឹង​ការ​រាង‌ចាល​ឡើយ ក៏​កុំ​ឲ្យ​ថ្លៃ​លោះ​យ៉ាង​ធំ​ក្រៃ‌លែង​នេះ នាំ​ឲ្យ​លោក​វង្វេង​ចេញ​ដែរ


នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួន ឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ


តែ​បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត​វិញ នោះ​ក៏​ត្រូវ​ឲ្យ​ម្ចាស់​សង​គេ​តាម​ដែល​គេ​បង្គាប់​ទាំង​អស់​ចុះ


ឯ​ទ្រព្យ​សម្បត្តិ នឹង​ទុក​សំរាប់​លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។


គេ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ដំឡៃ​លោះ​ណា​មួយ​ផង ហើយ​ទោះ​បើ​ឯង​ជូន​ជំនូន​ដល់​គេ​ជា​ច្រើន​ក៏​ដោយ គង់​តែ​មិន​បាន​រំងាប់​ចិត្ត​ដែរ។


អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កំចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្តាសា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម