Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 21:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ប្រសិន‌បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត នោះ​ម្ចាស់​ត្រូវ​សង​គេ​តាម​តម្លៃ​ដែល​គេ​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ប្រសិន​បើ​គេ​ទាម‌ទារ​ឲ្យ​ម្ចាស់​គោ​បង់​ប្រាក់​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​តែ​បង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 តែ​បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត​វិញ នោះ​ក៏​ត្រូវ​ឲ្យ​ម្ចាស់​សង​គេ​តាម​ដែល​គេ​បង្គាប់​ទាំង​អស់​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ប្រសិន​បើ​គេ​ទាម​ទារ​ឲ្យ​ម្ចាស់​គោ​បង់​ប្រាក់​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​តែ​បង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​បង្គាប់។

សូមមើលជំពូក ចម្លង




និក្ខមនំ 21:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មនុស្ស​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​ទទួល​ទោស តាម​បន្ទុក​ដែល​ប្តី​របស់​នាង​នឹង​ដាក់​បន្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​តាម​ដែល​ចៅ‌ក្រម​កំណត់​ឲ្យ។


ប្រសិន‌បើ​គោ​នោះ​ធ្លាប់​តែ​ជល់​គេ​ពី​មុន​មក ក៏​មាន​គេ​បាន​ប្រាប់​ម្ចាស់​វា តែ​ម្ចាស់​មិន​បាន​បង្ខាំង​វា ហើយ​វា​ទៅ​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ឲ្យ​ស្លាប់ គោ​នោះ​ត្រូវ​ចោល​សម្លាប់​នឹង​ដុំ​ថ្ម ហើយ​ម្ចាស់​វា​ក៏​ត្រូវ​ស្លាប់​ដែរ។


ប្រសិន‌បើ​គោ​ជល់​កូន​ប្រុស ឬ​កូន​ស្រី​ក្តី នោះ​ក៏​ត្រូវ​អនុវត្ត​តាម​ច្បាប់​នេះ​ដែរ។


«នៅ​ពេល​អ្នក​រាប់​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​តាម​បញ្ជី​របស់​គេ ត្រូវ​ឲ្យ​គេ​បង់​ប្រាក់​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​កើត​មាន​គ្រោះ​កាច​ណា​មួយ​កើត​ឡើង​ដល់​ពួក‌គេ ក្នុង​កាល​ដែល​កំពុង​រាប់​ចំនួន​ពួក‌គេ​នោះ​ឡើយ។


ឯ​ទ្រព្យ​សម្បត្តិនឹង​ទុក​សម្រាប់ លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម