១ ពង្សាវតារក្សត្រ 20:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 គាត់ក៏ទូលដល់ស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះហើយថា ដោយព្រោះឯងបានលែងមនុស្សឲ្យរួចពីដៃឯង ដែលយើងបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយប្រជារាស្ត្រឯងជំនួសប្រជារាស្ត្រវា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 គាត់ទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នកក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 គាត់ក៏ទូលដល់ស្តេចថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះហើយ ថា ដោយព្រោះឯងបានលែងមនុស្ស ឲ្យរួចពីដៃឯង ដែលអញបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយរាស្ត្រឯងជំនួសរាស្ត្រវា សូមមើលជំពូកអាល់គីតាប42 គាត់ជម្រាបស្តេចថា៖ «អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នក ក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។ សូមមើលជំពូក |
បេន-ហាដាដទូលទ្រង់ថា៖ «អស់ទាំងទីក្រុងដែលបិតាទូលបង្គំបានរឹបយកពីបិតាទ្រង់ ទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សម្រាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ»។ ព្រះបាទអ័ហាប់តបថា៖ «ខ្ញុំនឹងឲ្យទៅលោកវិញ ដោយសេចក្ដីសញ្ញានេះ»។ ដូច្នេះ ស្ដេចក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
ហាសែលសួរលោកថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំដូច្នេះ?» លោកឆ្លើយថា៖ «ព្រោះខ្ញុំដឹងពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនឹងធ្វើដល់ពួកកូនចៅអ៊ីស្រាអែល គឺអ្នកនឹងដុតទីមាំមួនរបស់គេចោល សម្លាប់ពួកកំលោះៗរបស់គេដោយដាវ អ្នកនឹងបោកសម្លាប់កូនតូចៗរបស់គេ ហើយអ្នកនឹងវះពោះពួកស្រីៗមានទម្ងន់»។