ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 6:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រជា‌ជន​អ៊ីស្រា‌អែល​ដែល​បាន​វិល​ត្រឡប់​ពី​ការ​ជាប់​ជា​ឈ្លើយ និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញ​ពី​ភាព​សៅ​ហ្មង​របស់​សាសន៍​ដទៃ ដែល​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​បរិ‌ភោគ​អាហារ​នៃ​ពិធី​បុណ្យ​រំលង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ នាំ​គ្នា​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​រួម​ជា​មួយ​អស់​អ្នក ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​ភាព​សៅ‌ហ្មង*​របស់​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ពួក​កូន‌ចៅ​អ៊ីស្រាអែល ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ នឹង​អស់​អ្នក​ដែល​បានញែក​ខ្លួន​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គេ​ក៏​បរិភោគ​បុណ្យ​នោះ

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ នាំ​គ្នា​បរិភោគ​អាហារ​នៃ​បុណ្យ​រំលង​រួម​ជា​មួយ​អស់​អ្នក ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​ភាព​សៅ‌ហ្មង​របស់​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល​វិញ។

សូមមើលជំពូក



អែសរ៉ា 6:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

«សូម​ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ​គុណ ទ្រង់​អត់​ទោស​ដល់​អស់​អ្នក​ណា​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ទោះ​បើ​មិន​បាន​សម្អាត​ខ្លួន តាម​របៀប​នៃ​ទី​បរិសុទ្ធ​ក៏​ដោយ»។


កាល​ការ​ទាំង​នេះ​បាន​សម្រេច​ហើយ ពួក​មេ​ដឹក​នាំ​បាន​ចូល​មក​ប្រាប់​ខ្ញុំ​ថា "ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ និង​សាសន៍​អាម៉ូរី​វិញ។


ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា "ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​នោះ ជា​ស្រុក​ស្មោក‌គ្រោក ដោយ​ព្រោះ​អំពើ​ស្មោក‌គ្រោក​របស់ប្រជាជន​ដែល​នៅ​ស្រុក​នោះ ហើយ​ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត ស្រុក​នោះ​មាន​ពេញ​ដោយ​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ចាប់​ពី​ចុង​ម្ខាង រហូត​ដល់​ចុង​ម្ខាង។


ឯ​ប្រជា‌ជន​ឯ​ទៀតៗ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញពី​ប្រជា‌ជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ ដើម្បី​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ គឺ​អស់​អ្នក​ដែល​មាន​ចំណេះ និង​ការ​យល់​ដឹង


អស់​អ្នក​ដែល​ជា​ពូជពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង លន់‌តួ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​ទុច្ចរិត​នៃ​បុព្វ‌បុរស​របស់​គេ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ពិត​ប្រាកដ ភាព​បរិសុទ្ធ​ស័ក្ដិ‌សម​នឹង​ដំណាក់​ព្រះ‌អង្គ នៅ​អស់‌កល្ប​តរៀង​ទៅ។


ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ។


យើង​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​អ្នក​រាល់​គ្នា ដូចេ្នះ អ្នក​នឹង​បាន​ស្អាត យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​សេចក្ដី​ស្មោក‌គ្រោក និង​ពី​អស់​ទាំង​រូប​ព្រះ​របស់​អ្នក។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ដោយ​មាន​សេចក្តី​សន្យា​ទាំង​នេះ ចូរ​យើង​សម្អាត​ខ្លួន​ពី​គ្រប់​ទាំង​សេចក្តី​ស្មោក​គ្រោក​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ចេញ ទាំង​ខំ​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង ដោយ​កោត​ខ្លាច​ដល់​ព្រះ។