អែសរ៉ា 6:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
21 ជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យចម្លងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មង*របស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលវិញ។
សូមមើលជំពូក ចម្លង
21 ប្រជាជនអ៊ីស្រាអែលដែលបានវិលត្រឡប់ពីការជាប់ជាឈ្លើយ និងអស់អ្នកដែលបានញែកខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃ ដែលរស់នៅក្នុងស្រុក ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាបរិភោគអាហារនៃពិធីបុណ្យរំលង។
សូមមើលជំពូក ចម្លង
21 រួចពួកកូនចៅអ៊ីស្រាអែល ដែលបានចេញពីសណ្ឋានជាឈ្លើយមកវិញ នឹងអស់អ្នកដែលបានញែកខ្លួនចេញពីសេចក្ដីស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដើម្បីនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គេក៏បរិភោគបុណ្យនោះ
សូមមើលជំពូក ចម្លង
21 ជនជាតិអ៊ីស្រអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យរំលងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែលវិញ។
សូមមើលជំពូក ចម្លង